ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹកអេស្ប៉ាញអរគុណ VAR ដែលជួយក្រុមខ្លួន

5 ឆ្នាំ មុន

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Fernando Hierro បានរៀបរាប់ទាំងអារម្មណ៍រំភើបថា ក្រុមរបស់លោកមានសំណាងណាស់ ដែលវីដេអូតាមដានសកម្មភាពប្រកួតលើទីលាន VAR ជួយរកយុត្តិធម៌អោយក្រុមលោកបានគ្រាប់បាល់ស្មើម៉ារ៉ុក នៅនាទី៩០បូក បន្ទាប់ពីប្រើកែងជើងរុញបាល់បញ្ចូលទី…

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Fernando Hierro បានរៀបរាប់ទាំងអារម្មណ៍រំភើបថា ក្រុមរបស់លោកមានសំណាងណាស់ ដែលវីដេអូតាមដានសកម្មភាពប្រកួតលើទីលាន VAR ជួយរកយុត្តិធម៌អោយក្រុមលោកបានគ្រាប់បាល់ស្មើម៉ារ៉ុក នៅនាទី៩០បូក បន្ទាប់ពីប្រើកែងជើងរុញបាល់បញ្ចូលទី ដោយកីឡាករ Iago Aspas តែត្រូវអាជ្ញាកណ្តាលខ្សែបន្ទាត់លើកទុងចាប់កំហុសឆ្គង Offside ទៅវិញ ប៉ុន្តែសំអាងទៅលើវីដេអូតាមដាន VAR ទើបប្តូរការសម្រេចចិត្ត ផ្តល់ឱ្យអេស្ប៉ាញ ទទួលបានលទ្ធផល ២-២ ជាផ្លូវការស្មើគ្នាជាមួយម៉ារ៉ុក ។

លោក Hierro ជាអតិតខ្សែការពារក្រុមជម្រើសជាតិរូបនេះបន្តថា លោកត្រូវខិតខំជួយតាមដានរាល់ការលេងរបស់ក្រុមទាំងមូល និងប្តូរទំរង់លេងភ្លាមៗពេលប្រកួតជាមួយគូប្រជែងនៅវគ្គចាញ់ធ្លាក់ខាងមុខ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ