ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​យុង ចាន់​កន្និកា ខឹង​អ្នកមាន​ច្រណែន​រូប​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​យុង ចាន់​កន្និកា បាន​វាយបក​យ៉ាង​ចាស់ដៃ​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ដៀមដាម​ផ្លែផ្កា​ដាក់​នាង ។ ពាក្យ​សម្តី​ផ្លែផ្កា​នោះ ​បន្ទាប់​ពី​យុង ចាន់ កន្និកា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​យុង ចាន់​កន្និកា បាន​វាយបក​យ៉ាង​ចាស់ដៃ​ទៅ​លើ​នារី​ម្នាក់​ដែល​បាន​ដៀមដាម​ផ្លែផ្កា​ដាក់​នាង ។ ពាក្យ​សម្តី​ផ្លែផ្កា​នោះ ​បន្ទាប់​ពី​យុង ចាន់ កន្និកា បាន​បង្ហោះ​សារ​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​មិនមែន​ធ្លាក់​មក​ពី​លើក​មេឃ​ទេ ពោល​គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​លំបាក ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នារី​ម្នាក់​នោះ​បាន​បង្ហោះ​សារសំដៅ​ទៅ​កាន់​យុង ចាន់​កន្និកា​ថា «​មនុស្ស​នៅ​ពេល​ទទួល​បាន​ជោគជ័យ គឺ​តែង​ប្រើ​ពាក្យ​អំនួត តែ​នៅ​ពេល​ដែល​ខ្លួន​សម្លឹង​ទៅ​មើលឃើញ​គេ​មានថា ​គេ​មាន​ដោយសារ​ទ្រព្យសម្បត្តិ​កេរ​ម៉ែឪ ។ និយាយ​រួមគំនិត​មាន​តែឯង គ្មាន​អ្នក​លើស​អញ ឈប់​បាន​ឈប់​ទៅ​»​។

សម្តី​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​បទ​«​វាចា​ស្រីឡង់សេ​»​អ្នក​នាង​យុង ចាន់​កន្និកា បាន​ប្រតិ​កម្ម​តប​វិញ ។ យុង ចាន់​កន្និកា បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា ​នារី​នោះ​ចង់​ប្រកាស​សង្គ្រាម​​ជាមួយ​នាង ខណៈ​នាង​អត់​ដឹងខ្លួន​សោះ ។ នាង​រក​ស៊ីតែ​ខ្លួន​នាង អត់​ដែល​ទៅ​ចាប់អារម្មណ៍​នារី​នោះ សូ​ម្បី​តែ​មុខ​មិន​ដែល​ខ្វល់ មិនដឹង​ថា​ បែរមុខ​ទៅ​ខាង​ណា​ផង ។ សុខ​ៗ​មក​សរសេរ​ឆ្លើយឆ្លង​ដៀមដាម​ដាក់​នាង ហើយ​នាង​ទើបតែ​ដឹងក៏​ក្តៅ​ឆេវ  មក​ពី​រវល់​ពេក ។

យុង ចាន់​កន្និកា​ថា ​ចង់​នារី​នោះ​មាន​លុយរ​កតាម​ណា​បាន ជា​រឿង​របស់​គេ នាង​មិន​ដែល​​ទៅ​ខ្វល់​ទេ ។ «​កូន​អ្នក​ថ្លៃថ្នូរ ជា​រឿង​របស់​ឯង ចង់​រកបាន​ដោយ​ខ្លួនឯង ឬ​ទ្រព្យ​ឪ​ម៉ែ​ក៏​ជា​រឿង​របស់​ឯង ។ ស្រី​មុខសេះ លុយ​ចាយ​មិន​អស់​ដល់​ថ្នាក់​រក​ពេល​ទៅ​កៀប​ធ្មេញ​​មិន​ទាន់​បាន យើង​មាន​ដែល​តាំងខ្លួន​ជា​អ្នក​ថ្លៃថ្នូរ​ពី​អង្កាល សន្តាន​យើង​គឺ​ចេញពី​ផ្សារ កូន​អ្នកលក់​មាន់ ដឹង​នៅ ? យើង​មិនមែន​កូន​អ្នកធ្វើការ​អី​ធំដុំ​ពី​ណា​មក រៀន​ក៏​មិន​បាន​ខ្ពស់ យើង​ធ្វើ​អី​ជា​រឿង​របស់​យើង មក​ទើស​អី ។

លោក​ព្រះ ! ធម្មតា​យើង​ទទួល​ជោគជ័យ​តិចតួច​ត្រូវ​តែ​ឲ្យ​កម្លាំងចិត្ត​ខ្លួនឯង និង​ចែក​រំលែក​គំនិតល្អ​ខ្លះ​ដល់​អ្នក​ដែល​បាក់​កម្លាំងចិត្ត​ឲ្យ​តស៊ូ​កុំ​ឲ្យ​អ​ស់ង្ឃឹម​ទោះបី​ក្រ ឬ​មាន​ឲ្យ​ខំប្រឹង​ដើរ​ដោយ​ខ្លួនឯង​តើ ខុស​អី ។ យើង​សួរ​មើល ? យើង​មានបាន​ថា​ឲ្យ​អាណា ? សួរ​ថា​កាល​យើង​នៅ​ក្រ​ធ្លាប់​ទៅ​ខ្ចី​អង្ករ​ឯង​ស៊ី​អត់  បាន​ទើស​ម្ល៉េះ ? យើង​មិន​ចេះ​ដៀមដាម​ដូច​ឯង​ទេ ចេះ​តែ​ជេរ​យក​អ៊ីចឹង​ហ្មង ឲ្យ​តែ​ដឹង ។ ឯង​មិន​ទាន់​ស្គាល់​យើង​ទេ ។

យើង​ផ្តាំ​ទៅ​វិញ​ថា​ ឈប់​បាន​ឈប់​ទៅ យើង​ធ្លាប់​លឺ​តែ​អ្នកក្រ​ច្រណែន​អ្នកមាន ព្រោះ​ធ្វើ​មិន​បាន​ដូច​គេ តែ​នេះ​អ្នកមាន​មក​ច្រណែន​អ្នកក្រ​ដូច​យើង​ទៅ​វិញ ។ នេះ​បាន​ចំ​ជា​គេ​ថា មិន​ដែល​ធ្វើ​អី​គេ​សោះ​ក៏​មក​ស្អប់ មក​ជ្រេញ​ឯង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ