ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​សង្ស័យ​ថា គាត់​​អាច​មិន​ត្រឹមតែ​​ម៉ាស្សា​​ប៉ុណ្ណោះ​ទេ… ទើបស្លា.ប់បែបនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​៦៦​ឆ្នាំ ដោយសារ​សុខភាព​មិនសូវ​ល្អ​ បាន​ចូល​ម៉ាស្សាស្រាប់តែ​គាំងបេះ​ដូង​ស្លាប់ បណ្តាល​ឱ្យ​ផ្អើលទៅ​ដល់​សមត្ថកិច្ច​ រួម​នឹង​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​មិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​៦៦​ឆ្នាំ ដោយសារ​សុខភាព​មិនសូវ​ល្អ​ បាន​ចូល​ម៉ាស្សាស្រាប់តែ​គាំងបេះ​ដូង​ស្លាប់ បណ្តាល​ឱ្យ​ផ្អើលទៅ​ដល់​សមត្ថកិច្ច​ រួម​នឹង​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​មិថុនា នៅ​តាម​ផ្លូវ​លេខ​៨០ ចំណុច​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​គ្មាន​លេខ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មុំ គង់ អាយុ​៦៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ប្រភព​ព​័ត៌​មាន​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹងថា ជន​រង​គ្រោះ​បាន​ចូល​ទៅ​ម៉ា​ស្សា​នៅផ្ទះ​ខាងលើ ប៉ុន្តែ​មិនដឹង​ថា ​គាត់​មាន​ជំងឺ​បែប​ណា​ទេ ស្រាប់តែ​ដេក​ស្លាប់​តែ​ម្តង ដែល​សង្ស័យ​ថា​គាំង​​បេះដូង ។

ប្រជាពលរដ្ឋ​ខ្លះ ​ដែល​សង្ស័យ​និយាយ​ថា ជន​រង​គ្រោះ​អាច​មិន​ត្រឹមតែ​ចូល​ទៅ​ម៉ាស្សា​ប៉ុណ្ណោះ​ទេ អាច​មាន​អារម្មណ៍​រួមរ័ក ហើយដោយ​សារ​សុខភាព​ផង ​ទើប​គាំងបេះដូង​ស្លាប់ ។ តែ​ទោះជា​បែប​ណា​ មិន​មានការ​អះ​អាង​ផ្លូវការ​ទេ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ រួច​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ