ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ចំណុច​ជា​មន្ត​ស្នេហ៍​សម្រាប់​អ្នកធំ

5 ឆ្នាំ មុន

គន្លឹះ​ដ៏​មាន​អត្ថប្រយោជន៍​យ៉ាង​សំខាន់​បី​ចំណុច ដែល​អ្នកធំ​មិន​អាច​រំលង​បាន​គឺ ទាន សីល និង​បរិច្ចាគ ទាំង​បី​ប្រការ​នេះ​ជា​មន្ត​ស្នេហ៍​យ៉ាង​ពិសេស អាច​ទាញ​ប្រជាប្រិយភាព​ពី​មនុស្ស​មួយ​នគរ​បាន ។ ទានៈ ក្នុង​រដ្ឋប្រសាសនោបាយ…

គន្លឹះ​ដ៏​មាន​អត្ថប្រយោជន៍​យ៉ាង​សំខាន់​បី​ចំណុច ដែល​អ្នកធំ​មិន​អាច​រំលង​បាន​គឺ ទាន សីល និង​បរិច្ចាគ ទាំង​បី​ប្រការ​នេះ​ជា​មន្ត​ស្នេហ៍​យ៉ាង​ពិសេស អាច​ទាញ​ប្រជាប្រិយភាព​ពី​មនុស្ស​មួយ​នគរ​បាន ។

ទានៈ ក្នុង​រដ្ឋប្រសាសនោបាយ ទាន​មាន​ប្រយោជន៍​ក្នុង​ការ​បណ្តុះ​នូវ​ស្វាមី​ភ័ក្ត្រ ភក្តីភាព កតញ្ញូ​កតវេទី​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ទទួលទាន​អាច​រហូត​ដល់​ទៅ​លះបង់​អាយុជីវិត​ដើម្បី​អ្នក​បរិច្ចាគ​ទាន​ដល់​ខ្លួន និង​ធ្វើ​ឱ្យ​ចងមិត្ត​ភាព​បាន លែង​ជាស​ត្រូវ​នឹង​គ្នា​ជា​រៀង​រហូត ។

សីលៈ គឺ​ការ​ធ្វើ​ឱ្យ​ខ្លួន​ស្ថិត​នៅ​ក្នុង​ប្រក្រតី​ភាព មិន​បង្ក​នូវ​សេចក្តី​ក្តៅក្រហាយ​ដល់​ខ្លួន​និង​អ្នក​ដទៃ សុភាព​រាបសា គោរព​ច្បាប់​វិន័យ ចិញ្ចឹមជីវិត​ក្នុង​អំពើ​សុចរិត​រួម​ទាំង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដោយ​មានការ​ពិចារណា​ផង​។ ក្នុង​រដ្ឋប្រសាសនោបាយ​សីល​នឹង​ស្ថាបនា​នូវ​ភាព​គោរព ការ​ទុកចិត្ត​គ្នា ការ​ផ្ញើ​ជីវិត​ដោយ​មិន​មាន​ភិតភ័យ ពី​សំណាក់​អ្នកតូច​។ រដ្ឋាភិបាល​ដែល​មាន​សីល ជា​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​លើ​អំណាច​បាន​តាម​អាណត្តិ ដោយ​មិនបាច់​ភិតភ័យ​ថា ប្រជារាស្ត្រ នឹង​ធ្វើ​បដិវត្ត ព្រោះ​ខ្លួន​មិន​ស្អាត់ស្អំ ។

បរិច្ចាគៈ គឺ​ការ​លះបង់​ដោយ​ពុំ​គិត​ទាមទារ ឬ​ចង់បាន​នូវ​អ្វី​មក​វិញ​ជា​បច្ច័យ​ដែល​នាំ​ឱ្យ​កើត​នូវ​ការ​គោរព ការ​កោតសរសើរ ការ​យក​ជា​គំរូ​។ លះបង់​ទ្រព្យ​ដើម្បី​អវយវៈ លះបង់​អវយវៈ​ដើម្បី​ជីវិត សូ​ម្បី​តែ​ជីវិត​ក៏​ហ៊ាន​លះបង់​ដើម្បី​ភាព​ត្រឹមត្រូវ ដើម្បី​ធម៌​។ សង្គម​ណា​ក៏​ដោយ នឹង​អាច​ស្ថិត​នៅ​បាន ព្រោះ​អាស្រ័យ​គ្រប់​គ្នា​ចេះ​បរិច្ចាគ ។