ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​ពិភពលោក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​មក​ពី​អង្គការ​វិស័យ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UNWTO) បាន​និយាយ​ថា ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​លើ​ពិភពលោក និង​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាង​១,៣​ប៊ី​លាន​នាក់ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ពិភពលោក នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។…

ទីក្រុង​ប៉េ​កាំ​ង ៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​មក​ពី​អង្គការ​វិស័យ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UNWTO) បាន​និយាយ​ថា ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២​លើ​ពិភពលោក និង​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាង​១,៣​ប៊ី​លាន​នាក់ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ពិភពលោក នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។

UNWTO បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​១.៣២២​ប៊ី​លាន​នាក់​កាលពី​ឆ្នាំ​២០១៧ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​នេះ​ផង​ដែរ ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ស៊ី​ន​ហួ លោក Zhu Shanzhong ប្រធាន UNWTO បាន​​ប្រាប់​ថា អង្គការ​របស់​លោក​ផ្តល់​សារសំខាន់​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​ចិន និង​ជឿជាក់​ថា វិស័យ​ទេសចរណ៍​ពិភពលោក មិន​អាច​ទទួល​បានការ​អភិវឌ្ឍ​ដ៏​ខ្ពស់​បែប​នេះ​ឡើយ ប្រសិនបើ​គ្មាន​ភ្ញៀវ​ទេសចរ​ចិន​ទេ​នោះ ។

គួរ​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទូ​ទាំង​ពិភពលោក​បាន​កើនឡើង​៧% មក​ស្មើ​១.៣២២​ប៊ី​លាន​នាក់​នៅ​ឆ្នាំ​២០១៧ ។ តំបន់​អឺរ៉ុប​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​​៦៧១​លាន​នាក់ កើនឡើង​៨% ច្រើន​ជាង​ឆ្នាំ​២០១៦ ខណៈ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​វិញ​ទទួល​បាន​ភ្ញៀវ​បរទេស​ចំនួន​៣២៤​លាន​នាក់ ច្រើន​ជាង​ឆ្នាំ​២០១៦ ប្រមាណ​៦%​ផង​ដែរ ។

ខណៈ​មានការ​ជំរុញ​ដោយ​កំណើន​ប្រាក់​ចំណូល និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​ភ្ញៀវ​ទេសចរ​ចិន បាន​កើនឡើង​រហូត​ដល់​១៣០​លាន​ជើង​កាលពី​ឆ្នាំ​មុន ហើយ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ប្រមាណ​១១៥,២៩​ប៊ី​លាន​ដុល្លារ ។

លោក Zhu Shanzhong បាន​បន្ត​ទៀត​ថា ៖« កាលពី​ឆ្នាំ​មុន ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ចិន​ទៅ​កាន់​បរទេស បាន​កើនឡើង​៧% ខណៈ​ការ​ចំណាយ​របស់​ពួក​គេ​នៅ​បរទេស កើនឡើង​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ភ្ញៀវ​ទេសចរ​ចិន​ស្មើនឹង​១០% នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ពិភពលោក » ។

ភ្ញៀវ​ទេសចរ​ចិន​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​អាហ្វ្រិក​ផង​ដែរ ។ នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ តំបន់​អឺរ៉ុប និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ទទួលផល​ប្រយោជន៍​ពី​ចំនួន​ភ្ញៀវ​ទេស​ចរ​ចិន​យ៉ាងច្រើន ។ ជាក់ស្តែង ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​បាន​ទេសចរ​ចិន​ចំនួន​១០​លាន​នាក់​កាលពី​ឆ្នាំ​២០១៧ ។ មន្ត្រី UNWTO សង្ឃឹមថា ភ្ញៀវ​ទេសចរ​ចិន​នឹង​បន្ត​មាន​កំណើន​រឹង​មាំ​ថែម​ទៀត និង​ដើរតួ​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ