ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ដោយសារ​កូនស្រីម្នាក់នេះ ​លែងខ្លាចស្លា.ប់​​នោះ…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ នៅ​ភូមិ​ចា​ថ្មី ឃុំ​គោ​កប​ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ នៅ​ភូមិ​ចា​ថ្មី ឃុំ​គោ​កប​ល័​ង្គ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ករណី​ឪពុក​បង្កើត​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ខ្លួន​បាន​សម្រេច ដោយ​ការ​គំរាម​សម្លាប់​បើ​ហ៊ាន​តែ​រឿង​នេះ​ត្រូវ​បែកធ្លាយ​នោះ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ឈ្មោះ នូវ គឺ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ដោយឡែក កូនស្រី​មាន​អាយុ​១៦​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ ។ បើ​តាម​សំដី​ក្មេង​ស្រី​រង​គ្រោះ​បាន​ថា នៅ​ថ្ងៃ​កើតហេតុ ខណៈ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ឪពុក​បាន​មក​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ក្រោយ​ពី​រំលោភ​រួច ឪពុក​នាង​បាន​ហាម​មិន​ឱ្យ​យក​រឿង​នេះ ទៅ​និយាយ​ប្រាប់​អ្នក​ដទៃ​ទេ សូ​ម្បី​តែ​ម្តាយ​នាង​ក៏​មិន​ត្រូវ​ឱ្យ​ដឹង​ដែរ ។

នាង​បន្ត​ថា ក្រៅពី​រំលោភ​នាង ឪពុក​នាង​តែងតែ​វាយ​ធ្វើបាប និង​រហូត​ដល់​សន្លប់​ម្តង​ៗ​ក៏​មាន​ដែរ ។ ដោយ​អត់ទ្រាំ​នូវ​ទ​ង្វើ​ឪពុក​លែង​បាន នាង​ក៏​សម្រេចចិត្ត ប្តឹង​សមត្ថកិច្ច​តែ​ម្តង ទោះជា​ស្លាប់​ក៏​ដោយ ។

អត្ថបទសរសេរ ដោយ