ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សម្រាប់​ដំណើរការ​ឃោសនាបោះឆ្នោត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា ស្នងការ​រង និង​ជា​មេបញ្ជាការ​កង​អន្តរាគមន៍ ពិសេស​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​លោក…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា ស្នងការ​រង និង​ជា​មេបញ្ជាការ​កង​អន្តរាគមន៍ ពិសេស​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​លោក និង​ក្រុមការងារ​ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការ​រង និង​ជា​អនុ​បញ្ជាការ និង​សហការី​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ហ្វឹកហាត់​ដល់​បណ្តា​កងកម្លាំង​អន្តរាគមន៍ នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​១២ ចំណុះ​ស្នងការដ្ឋាន​នូវ​ទ្រឹស្តី​កាយវិការ និង​លំ​ហាត់​របៀប​ជាក់ស្តែង​យុទ្ធវិធី​បច្ចេកទេស​ប្រើប្រាស់​អាវុធ​ដំបង និង​ខែល ដើម្បី​ឲ្យ​កម្លាំង​បាន​កាន់តែ​ច្បាស់លាស់​ឈាន​ទៅ​អនុវត្ត​ក្នុង​កិច្ច​ការពារ​រក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​ប្រសើរ​នោះ​ត្រូវ​បាន​បញ្ចប់​ទៅ​តាម​ទិស​ដៅ និង​ផែនការ​ដែល​បាន​គ្រោងទុក ។

លោក​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ និង​ហ្វឹកហាត់​ដល់​កម្លាំង​នេះ គឺ​បាន​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រុមការងារ​ដែល​ជា​គ្រូ​បង្គោល​បាន​បន្ត​ធ្វើការ​ហ្វឹកហាត់​ដល់​កង​អន្តរាគមន៍ ពិសេស​ចំនួន​២០០​នាក់​របស់​ស្នងការដ្ឋាន​បន្ត​ទៀត​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍​បាន​សង្កត់ធ្ងន់​ថា ភារកិច្ច​ដែល​សំខាន់ និង​ចាំបាច់​បំផុត​របស់​កងកម្លាំង​នគរបាល​យើង​ចំពោះ​មុខ​នេះ គឺ​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​កិច្ច​ដំណើរការ​ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។

លោក​ឧត្តមសេនីយ៍ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​តម្លាភាព​នោះ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​មធ្យ័ត​បំផុត និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ចេញ​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ករណី​មានការ​អុកឡុក​ការ​គំរាមកំហែង​អំពើ​ហិង្សា​ល្មើសច្បាប់​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត​រួម​ទាំង​ការ​យកចិត្តទុកដាក់​អនុវត្ត​បន្ត​ទៀត និង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ  ពិសេស​ទប់ស្កាត់​នូវ​រាល់​ល្បិច​កល និងឧបាយ -កល​របស់​ក្រុម​ពពួក​ជនខិលខូច ជា​ពិសេស​ត្រូវ​ត្រៀម​ប្រចាំការ​២៤​ម៉ោង លើក​២៤​ម៉ោង​ក្នុង​ករណី​ចាំបាច់​ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​រាល់​សភាពការណ៍​ដែល​កើត​មាន​ឡើងជា​យថាហេតុ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ