ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗពេលនេះ Harry Kane ឈរកំពូលដំណែងមួយនៅ World Cup

5 ឆ្នាំ មុន

បន្ទាប់​ពី​ស៊ុត​ប​ញ្ចូល​ទី​ឱ្យ​ក្រុម​តោ​កំណាចអង់គ្លេស​៣គ្រាប់​ម្នាក់ឯង ឬហៅថា Hat-Tricks ក្នុងជំនួបជាមួយក្រុមប៉ាណាម៉ាដែលបញ្ចប់ក្នុងលទ្ធផលអង់គ្លេសឈ្នះ៦-១ គ្រាប់​បាល់​របស់​កីឡាករ Harry Kane បាន​វ៉ា​ដាច់​គេឯង​នៅ World Cup…

បន្ទាប់​ពី​ស៊ុត​ប​ញ្ចូល​ទី​ឱ្យ​ក្រុម​តោ​កំណាចអង់គ្លេស​៣គ្រាប់​ម្នាក់ឯង ឬហៅថា Hat-Tricks ក្នុងជំនួបជាមួយក្រុមប៉ាណាម៉ាដែលបញ្ចប់ក្នុងលទ្ធផលអង់គ្លេសឈ្នះ៦-១ គ្រាប់​បាល់​របស់​កីឡាករ Harry Kane បាន​វ៉ា​ដាច់​គេឯង​នៅ World Cup ។

ខ្សែប្រយុទ្ធ​ក្លិប Tottenham កីឡាករ Kane បាន​បំបែក​កំណត់​ត្រា​ឱ្យ​ក្រុម​អង់គ្លេស​មានគ្រាប់​បាល់​ស៊ុតបញ្ចូលទីសរុប​ខ្ពស់​ជាងគេ​ និង​ជា​ជ័យជម្នះ​ធំ​បំផុត​ក្នុង World Cup ។ ស្ថិតិ​គ្រាប់​បាល់​បឋម​របស់ Kane សរុបមាន ចំនួន៥គ្រាប់ក្នុង​ការ​ប្រកួត​ពីរ​លើក​ឱ្យ​អង់គ្លេស​នៅ World Cup វ៉ា​ដាច់​គ្រាប់​បាល់កីឡាករល្បី លំដាប់ពិភពលោកRonaldo (៤​គ្រាប់​) Messi (​សូន្យ​គ្រាប់​) និង Neymar (១គ្រាប់​) រួច​ទៅ​ហើយ ។

ម​ហិ​ច្ឆតា​របស់​ប្រធាន​ក្រុម​អង់គ្លេស​វ័យ​២៤ឆ្នាំ​រូប​នេះ ​មិនសូវ​ជា​ពុះ​ក​ញ្ជ្រោល​ខ្លាំងក្លា​ប៉ុន្មាន​ទេ​ តែ​ជា​លទ្ធផល Kane អាច​នាំ​នាវា​អង់គ្លេស​ទៅ​ដល់ត្រើយ​លឿន​ជាង​ការ​រំពឹង​ទុករបស់​គ្រូបង្វឹក​លោក Gareth Southgate ទៅ​ទៀត ។

ក្រោយ​ពី​ឈ្នះ​ក្រុម​ប៉ា​ណា​ម៉ា​ក្នុងលទ្ធផល ៦-១ម្សិលមិញ​ ក្រុម​អង់គ្លេស​លែង​ឈឺក្បាល​រឿង​លទ្ធផល​ឈ្នះ​-​ចាញ់​នៅ​ប្រកួត​ជម្រុះ​ជុំ​ទី​៣​ចុង​ក្រោយ​ហើយ ។ ខណៈ​ក្រុម​តោ​កំណាច​មួយ​ហ្វូង​នេះ​កំពុង​ឈរ​ក្នុង​កំពូល​តារាង​ពូ​ល G មាន៦​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​បែ​ល​ហ្ស៊ិ​កដោយ​ពីរ​ប្រកួត​កន្លង​ទៅ​មិន​ទាន់​ចាញ់​ដូច​គ្នា ។ យ៉ាងណាមិញ​ ក្រុម​ទាំង​ពីរ​នេះ​នឹង​កាន់​ដៃ​គ្នា​ទៅ​វគ្គ១៦ ក្រុម ​តែ​មុន​ទៅ​ត្រូវ​ជួប​គ្នា​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​ដើម្បី​កាត់សេចក្តី​នរណា​ជា​បងធំ​ក្នុង​តារាង​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ