ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករសក់សម្បុកមាន់ Fellaini អនាគតស្រពិចស្រពិលជាមួយបិសាចក្រហម Manu

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sporting News បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Fellaini គ្រោង​នឹង​បង្ហើប​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ​ថា បន្ត​នៅ​លេង​ឲ្យ​ក្លិប​តទៅ​ទៀត ឬ​អត់ ។…

តាម​ប្រភព​ព័ត៌មាន Sporting News បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Fellaini គ្រោង​នឹង​បង្ហើប​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ​ថា បន្ត​នៅ​លេង​ឲ្យ​ក្លិប​តទៅ​ទៀត ឬ​អត់ ។ ដោយសារ​តែ​កុងត្រា​របស់ Fellaini នឹង​ផុត​នៅ​ចុងខែ​នេះ​ហើយ​រូបគេ​មិន​ទាន់​ចុះ​កុងត្រា​បន្ត​គ្រប់​គ្នា​កើតជា​ការ​សង្ស័យ​ថា កីឡាករ​រូប​នេះ​អាច​នឹង​ចាក​ចេញពី Manchester United ក្នុង​ពេល​ខាង​មុខ​នេះ ។

នា​ពេល​នេះ​ខ្សែបម្រើ​ខាងលើ​មិន​ទាន់​ថា នឹង​ចាកចេញ​នៅឡើយ​ទេ ។ រូបគេ​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃអាទិត្យ​ថា នឹង​ប្រាប់​ឲ្យ​ច្បាស់​ពី​អនាគត​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ ។ កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​ឆ្លើយ​តប​នឹង​សំនួរ«​តើ​នឹង​មក​បន្ត​លេង​ឲ្យ Manchester United ទៀត​អត់ នៅ​រដូវ​កាល​ក្រោយ?​» ដោយ​រូបគេ​ឆ្លើយ​ថា «​អ្នក​នឹង​ដឹង​ឆាប់​ៗ» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fellaini បាន​លេង​ឲ្យ Man Utd ៥​រដូវ​កាល​មក​ហើយ​តាំងពី​ចុងរដូវ​កាល 2013-14 បន្ទាប់​ពី​ផ្លាស់​ពី Everton មក ។ រូបគេ​អាច​នឹង​បន្ត​ឬ​អត់​មាន​តែ​ចាំ​ស្តាប់​ពាក្យ​ចេញពី​មាត់​គេ​នៅ​ពេល​ខាង​មុខ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ