ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នេះ​ចៅអធិការ​វត្ត​ក៏​វាយ​ដែរ​…​ខឹង​ពេកដេញ​ចេញ​រឿង​ស្អុយ​ស្រា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ចៅអធិការ​វត្ត​គំ​រាប​រុក្ខ​រាម​បាន​រង​របួស​បែក​ព្រះ​កេស ដោយសារ​តែ​បុរស​ប្រមឹក​ម្នាក់​យក ដងកាំបិត​វាយ​សំពង បន្ទាប់​ពី​មាន​ទំនាស់​រឿង​ចៅអធិការ​វត្ត​ដេញ​ចេញពី​កុដិ​ដោយ​សារ​​ស្អុយ​ក្លិន​ស្រា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ ចៅអធិការ​វត្ត​គំ​រាប​រុក្ខ​រាម​បាន​រង​របួស​បែក​ព្រះ​កេស ដោយសារ​តែ​បុរស​ប្រមឹក​ម្នាក់​យក ដងកាំបិត​វាយ​សំពង បន្ទាប់​ពី​មាន​ទំនាស់​រឿង​ចៅអធិការ​វត្ត​ដេញ​ចេញពី​កុដិ​ដោយ​សារ​​ស្អុយ​ក្លិន​ស្រា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វត្ត​អារាម ខាងលើ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ កែវ គួ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។ ចំណែក​ចៅអធិការ​វត្ត​រង​គ្រោះ​មាន​ព្រះ​នាម មឹង សុ​គ​ន្ធា ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​ដៃដល់​បាន​ត្រឡប់​ពី​ផឹកស្រា​ស្រវឹង​រួច​បាន​ចូល​ទៅ​ដេក​ក្នុង​កុដិ​ចៅ​អធិ​ការ​​វត្ត​ខាងលើ​ពេល​នោះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​ប្រាប់​ថា ស្អុយ​ស្រា​ណាស់ ទៅ​ដេក​កន្លែង​​ផ្សេង​ទៅ ។ ភ្លាម​នោះ​ជន​ដៃដល់​ខាងលើ​បាន​ខឹងសម្បា​ក៏​យក​ដងកាំបិត​វាយ​ទៅ​លើ​ព្រះ​ចៅ​អធិការ​បណ្ដាល​អោយ​បែកក្បាល​លើ​ចិញ្ចើម​ខាងស្ដាំ​យ៉ាងដំណំ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដើម្បី​កសាង​​​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ