ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាណឺម៉ាកត្រូវការត្រឹមស្មើបារាំង ខណៈដែលអូស្ត្រាលីសល់ដង្ហើមចង្រិតបើឈ្នះប៉េរូ

5 ឆ្នាំ មុន

ស្ថិត​នៅ​លេខ​២​ក្នុង​ពូ​លC តែ​ដា​ណឺ​ម៉ាក​ ​មិន​ទាន់​អាច​ធានា​ពី​កៅអី​វគ្គ​១៦​ក្រុម​នៅឡើយ​ទេ ដ្បិត​ពេល​​នេះ​អូស្ត្រាលី​ក៏​នៅ​មាន​ដង្ហើមចង្រិត​ប្រជែង​ពិន្ទុ​ជាមួយ​ដែរ ។ ហេតុនេះ ដា​ណឺ​ម៉ាក​ត្រូវការ​ឈ្នះ ឬ​ស្មើ​ជាមួយ​បារាំង​ដាច់ខាត ដើម្បី​អាច​ឆ្លង​ទៅ​វគ្គ​បន្ត​ដោយ​ជោគជ័យ ។…

ស្ថិត​នៅ​លេខ​២​ក្នុង​ពូ​លC តែ​ដា​ណឺ​ម៉ាក​ ​មិន​ទាន់​អាច​ធានា​ពី​កៅអី​វគ្គ​១៦​ក្រុម​នៅឡើយ​ទេ ដ្បិត​ពេល​​នេះ​អូស្ត្រាលី​ក៏​នៅ​មាន​ដង្ហើមចង្រិត​ប្រជែង​ពិន្ទុ​ជាមួយ​ដែរ ។ ហេតុនេះ ដា​ណឺ​ម៉ាក​ត្រូវការ​ឈ្នះ ឬ​ស្មើ​ជាមួយ​បារាំង​ដាច់ខាត ដើម្បី​អាច​ឆ្លង​ទៅ​វគ្គ​បន្ត​ដោយ​ជោគជ័យ ។

ការ​ចាប់ផ្តើម​ប្រកួត​ក្នុង​វគ្គ​ចែក​ពូ​ល​កន្លង​មក ដា​ណឺ​ម៉ា​ក បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​លេង​សហការ​ជា​ក្រុម គួប​ផ្សំ​នឹងមាន​កីឡាករ Christian Eriksen ជា​តួ​អង្គ​​សំខាន់​ប្រចាំ​ក្រុម ។ ៦​ប្រកួត​ចុង​ក្រោយ ដា​ណឺ​ម៉ាក​មិន​ទាន់​បរាជ័យ​ម្តង​ឡើយ ដែល​នេះ​បង្ហាញ​​ថា ពួក​គេ​រឹតតែ​រឹង​មាំ​ជាង​មុន ក្រោម​យុទ្ធសាស្រ្តថ្មី​របស់​គ្រូបង្វឹក Age Hareide ហើយ​ពួក​​គេ​សង្ឃឹមថា នឹង​អាច​ទប់ទល់​ជាមួយ​បារាំង ដោយ​ហោច​ណាស់​ក៏​ទទួល​បាន​លទ្ធផល​ស្មើគ្នាដែរ ។

បារាំង​ដែល​ជា​ក្រុម​មាន​ពិន្ទុ​គ្រប់គ្រាន់​ឡើង​ទៅ​វគ្គ​បន្ត នឹង​មិន​បន្ធូរដៃ​ឱ្យ​ដា​ណឺ​ម៉ាក​យកឈ្នះ​នោះ​ទេ ព្រោះ​ប្រ​សិន​ក្រុម​មាន់គក​បញ្ចប់​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល C នោះ​ ពួក​គេ​នឹង​​ត្រូវ​ប៉ះ​ក្រុម​លេខ​១​ពូ​ល D ដែល​មាន​ជើង​ខ្លាំង​ក្រូ​អាស៊ី​កំពុង​រង់ចាំ ។ យ៉ាងណាមិញ ប្រសិនបើ​បារាំង​​បញ្ចប់​ទៅ​ដោយ​ឈរ​នៅ​លេខ​១​ដដែល​នេះ ពួក​គេ​នឹង​ប៉ះ​ក្រុម​លេខ​២​នៅ​ពូ​ល D ដែល​អាច​​ជា​អា​ហ្ស​ង់​ទី​ន​, អុីស្លង់ ឬ​នី​ហ្សេ​រី​យ៉ា ។

រដូវ​កាល​នេះ បារាំង​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួនកាន់​តែ​ខ្លាំង​លើស​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​​យូ​រ៉ូ​កាលពី​ពីរ​ឆ្នាំ​មុន ព្រោះ​១១​ប្រកួត​ចុងក្រោយ​បារាំង​បរាជ័យ​តែ​ម្តង​ប៉ុណ្ណោះ និង​រក​បាន​យ៉ាង​​ហោច​ណាស់​១.៥​គ្រាប់ក្នុង​ជ័យជម្នះ​១០​ប្រកួត ។ ទន្ទឹម​នឹង​នេះ កីឡាករ​ឆ្នើម​ជា​ច្រើន​​សុទ្ធ​តែ​ពុះកញ្ជ្រោល​រក​គ្រាប់បាល់​ដើម្បី​សាង​ស្នាដៃ​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅ​ព្រឹត្តិ​ការណ៍ World Cup ។

ផ្អែក​តាម​សមត្ថភាព​កីឡាករ​ក្នុង​ក្រុម​នីមួយ​ៗ និង​បទ​ពិសោធន៍​ប្រកួត​នា​ពេល​កន្លង​មក គេហ​ទំព័រ​​​​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា​ បារាំង​នឹង​មិន​ប្រណី​ដល់​គូប្រកួត​ឡើយ ដោយ​អាច​យកឈ្នះ​២​​ទល់​១ដើម្បី​បន្ត​ឈរ​លេខ​១​ក្នុង​កំពូល ដែល​ងាយស្រួល​ប្រឈម​ជាមួយ​ក្រុម​លេខ​២​នៅ​ពូ​ល D ក្នុង​​វគ្គ​១៦​ក្រុម​ជា​ជាង​ប៉ះ​ជើង​ខ្លាំង​ក្រូ​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ