ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ហ្គេម​កំពុង​ពង្វក់​ក្មេង​សិស្សសាលា​ភ្លេច​រៀន​ឱ្យ​ចេះ​លួច​និង​ប្រើប្រាស់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាវុធហត្ថ​ក្រុង​បាន​ចុះ​បង្ក្រាប​ករណី​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ម៉ូតូ​នៅ​ចោល​ខាង​មុខ​ផ្ទះ​បើក​ហ្គែ​ម​ស្ថិត​នៅ​ចំណុច​មុខ​ហាង​សាយ​ប័​រហោស (​ហ្គេ​ម​អ៊ី​ន​ធ័​រ​ណេ​ត​)​ស្ថិត​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​យុវជន​២​នាក់​នៅ​មុខ​អង្គរវត្ត ខណៈ​ល្បែង​(​ហ្គេ​ម​)​ក្នុង​ក្រុង​សៀមរាប​កំពុង​ពង្វក់​ក្មេង​ប្រុស​ស្រី បណ្តោយ​ឱ្យ​ចេះ​លួច​លុយ និង​ទ្រព្យសម្បត្តិ​របស់​ឪពុក​ម្តាយ…

ខេត្តសៀមរាប ៖ អាវុធហត្ថ​ក្រុង​បាន​ចុះ​បង្ក្រាប​ករណី​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ម៉ូតូ​នៅ​ចោល​ខាង​មុខ​ផ្ទះ​បើក​ហ្គែ​ម​ស្ថិត​នៅ​ចំណុច​មុខ​ហាង​សាយ​ប័​រហោស (​ហ្គេ​ម​អ៊ី​ន​ធ័​រ​ណេ​ត​)​ស្ថិត​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​យុវជន​២​នាក់​នៅ​មុខ​អង្គរវត្ត ខណៈ​ល្បែង​(​ហ្គេ​ម​)​ក្នុង​ក្រុង​សៀមរាប​កំពុង​ពង្វក់​ក្មេង​ប្រុស​ស្រី បណ្តោយ​ឱ្យ​ចេះ​លួច​លុយ និង​ទ្រព្យសម្បត្តិ​របស់​ឪពុក​ម្តាយ និង​ព្រមទាំង​លួច​របស់​អ្នក​ដទៃ​ផង​ដែរ ។

ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​នោះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​អង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ប៉ាក់ លី​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​បាន​ទុក​ម៉ូតូ​នៅ​មុខ​ហាង​សាយ​ប័​រហោស​(​ហ្គេ​ម​អ៊ី​ន​ធ័​រ​ណេ​ត​) ហើយ​ចូល​ទៅ​លេខ​ហ្គេ​ម ក្រោយមក​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ សៀមរាប​1AA-១៣៧៥ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ស្ថិត​នៅ​ចំណុច​មុខ​អង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ទី​១- ឈ្មោះ ភាន់ សុ​ផាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប និង​ទី​២- ឈ្មោះ ឡាវ គឹ​ម​សាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ចុងភៅ​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ម៉ូតូ​យក​មក​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ