ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ម្នាក់​លោត​បាន​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​ប្រុស​ស្រី​២​នាក់ មក​លោតទឹក​សម្លាប់​ខ្លួន​បន្តបន្ទាប់​គ្នា ម្នាក់​ជា​បុរស​លោត​បាន​សម្រេច និង​នារី​ម្នាក់​ទៀត​មិន​បាន​សម្រេច ទេ​ត្រូវ​គេ​ឃាត់​ទាន់​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​ប្រុស​ស្រី​២​នាក់ មក​លោតទឹក​សម្លាប់​ខ្លួន​បន្តបន្ទាប់​គ្នា ម្នាក់​ជា​បុរស​លោត​បាន​សម្រេច និង​នារី​ម្នាក់​ទៀត​មិន​បាន​សម្រេច ទេ​ត្រូវ​គេ​ឃាត់​ទាន់​។ ហេតុការណ៍​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុ​រ​ម្នាក់​មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ បាន​ជិះ​កង់​ឡើង​ស្ពាន​ជ្រោយចង្វារ ពី​លិច​មក​កើត​ខណៈ​មក​ដល់​ជិត​កណ្ដាល​ស្ពាន​បាន​ទុក​កង់​ចោល​ហើយ​លោត​ទម្លាក់​ពីលើ​ស្ពាន​តែ​ម្តង​ដោយ​បន្សល់​ទុក​តែ​កង់​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។ ហេតុការណ៍​ទី​២​បាន​កើតឡើង​នៅ​លើ​ស្ពាន​ដដែល នៅ​វេលា​ម៉ោង​១១ និង​១៦​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល មាន​នារី​ម្នាក់​មក​ប៉ង​លោតទឹក​ស្លាប់​ខ្លួន​តែ​គេ​ឃាត់​ទាន់​។ នារី​ដែល​ប៉ង​សម្លាប់​ខ្លួន​នោះ​ឈ្មោះ ថន ស្រី​ពី​ន អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​មាន់​អាំង មានស្រុក​កំណើត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​មាន​ទំនាស់​ក្នុង​គ្រួសារ​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប មក បម្រុង​លោត​ពីលើ​ស្ពាន​តែ​មាន​សមត្ថកិច្ច និង​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​ឃាត់​ទាន់ ពេល​នាង​ក៏​ផុត​ពី​គ្រោះថ្នាក់​។ ក្រោយ​កើតហេតុ​នាង​ត្រូវ​បាន​ការិយាល័យ​កិច្ចការ​នារី​ខណ្ឌ​ជ្រោយចង្វារ ណែនាំ និង​ជូន​ទៅ​ផ្ទះ​វិញ​៕


https://www.youtube.com/watch?v=feVVgoNVyAI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ