ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​១​ក្រុម​ប្រើ​កាំបិត​ចូល​គំរាម​ប្លន់​ស្ត្រី​ធ្វើ​ម្ហូប​ការ យក​អស់ទ្រព្យ​រាប់​តម្លឹង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​១៣​នាទី​ល្ងាច ថ្ងៃ​ទី​២៤ មិថុនា ២០១៨ មាន​ករណី​ចោរ​មួយ​ក្រុម​ប្រើ​កាំបិត​ចុង​ស្រួច ចូល​ភ្ជង់​គំរាម​ប្លន់​ក្នុងផ្ទះ​អ្នក​ធ្វើ​ម្ហូ​មការ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​១៣​នាទី​ល្ងាច ថ្ងៃ​ទី​២៤ មិថុនា ២០១៨ មាន​ករណី​ចោរ​មួយ​ក្រុម​ប្រើ​កាំបិត​ចុង​ស្រួច ចូល​ភ្ជង់​គំរាម​ប្លន់​ក្នុងផ្ទះ​អ្នក​ធ្វើ​ម្ហូ​មការ យក​បាន​លុយកាក់​មាសប្រាក់​អស់​មួយ​ចំនួន​ធំ រួច​ក្រុម​ចោរ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ជន​រង​គ្រោះ​ឈ្មោះ អាន ច​ន្ធី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ ធ្វើ​ម្ហូប​ការ ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

តាម​សម្តី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ចោរ​មាន​គ្នា​ពីរ​នាក់ ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ និង​វ៉ែនតា​ខ្មៅ បាន​យក​កាំបិត​ចុង​ស្រួច ប្រវែង​ប្រហែល​៤​តឹក ចូល​ភ្ជង់​ក​គាត់​(​ជន​រង​គ្រោះ​) ហើយ​គំរាម​ដោះ​យក​ខ្សែ​ក និង​ឲ្យ​ចាក់សោ​ទូរ​យក​គ្រឿងអលង្ការ​ជា​ច្រើន ដូច​ជា​មាស​៣​តម្លឹង និង​ប្លា​ទី​ន​មួយ​តម្លឹង ក្នុង​នោះ​រួម​មាន​៖ -​ខ្សែ​ក​មាស​ចំនួន​០១​ខ្សែ​ទម្ងន់​០១​តម្លឹង ខ្សែដៃ​មាស​០១​ខ្សែ ទម្ងន់​០១​តម្លឹង ចិញ្ចៀន​ត្រា​មាស​១​វង់ ចំនួន​០១​តម្លឹង និង​កងដៃ​ធ្វើ​អំពី​ប្លា​ទី​ន​ចំនួន​០២​ឈុត ១៦​កង ស្មើ​០១​តម្លឹង ប្រាក់​រៀល​ចំនួន ៣៥០.០០០ រៀល​។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ពី​ចោរ​ធ្វើ​សកម្មភាព​រួច ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន​ចេញ​តាម​ទ្វារ​ក្រោយ​បាត់​។ ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន និង​កំពុង​ដុតដៃដុតជើង​សហ​ការណ៍ ជាមួយ​នគរបាល​ក្រុង និង​ប៉ុស្ដិ៍​រដ្ឋបាល​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ