ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​រាជធានី​ភ្នំពេញ ភ្លៀង​ខ្លាំង​ណាស់​កាលពី​ល្ងាច​មិ​ញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រះ​ពិរុណ​បាន​បង្អុរ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ផង​ដែរ​។ បាន​ធ្វើ​ឲ្យ​លិច​ផ្លូវ​ស្ទះលូ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ព្រះ​ពិរុណ​បាន​បង្អុរ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ផង​ដែរ​។ បាន​ធ្វើ​ឲ្យ​លិច​ផ្លូវ​ស្ទះលូ ទឹក​ហូរ​ចូល​ផ្ទះសម្បែង បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​នៅ​តាម​បណ្តោយ​ផ្លូវ ប្រឡាយ​បឹង​ត្របែក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទឹកភ្លៀង​បាន​បង្ក​ការ​ជន់​លិច​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពិបាក​ក្នុង​ការ​បើកបរ​យានយន្ត ព្រោះ​ទឹក​លិច​ជ្រៅ ក្នុង​នោះ​ក៏​មាន​រថយន្ត និង​ម៉ូតូ​មួយ​ចំនួន​រង​ការ​ខូចខាត រលត់​តាម​ផ្លូវ​មួយ​ចំនួន​ផង​ដែរ​៕


https://youtu.be/j7nwtCOtwyU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ