ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​គេ​ពីក្រោយ ក្រពឹត​ជាប់​តៃកុង​ជាង​កន្លះ​ម៉ោង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ជា​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​គ្មាន​ផ្លា​ក​យីហោ​មួយ​គ្រឿង បាន​កៀប​ជាប់​ក្នុង រថយន្ត​ជាង​កន្លះ​ម៉ោង​ទើប​នគរបាល និង​ប្រជាពលរដ្ឋ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ កន្លែង ក្នុង​ផ្សារ​កំពង់ស្ពឺ ដោយសារ​តែ​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​នេះ​បើក​លឿន​ពេក​ជ្រុល ទៅ​បុក​រថយន្ត​ចំនួន​០២​គ្រឿង​ដែល​នៅ​ឈប់​ស្តុ​ប​(​ភ្លើង​ក្រហម​)​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​គាប​ជាប់​ខ្លួនឯង​បែប​នេះ​។…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ជា​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​គ្មាន​ផ្លា​ក​យីហោ​មួយ​គ្រឿង បាន​កៀប​ជាប់​ក្នុង រថយន្ត​ជាង​កន្លះ​ម៉ោង​ទើប​នគរបាល និង​ប្រជាពលរដ្ឋ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ កន្លែង ក្នុង​ផ្សារ​កំពង់ស្ពឺ ដោយសារ​តែ​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​នេះ​បើក​លឿន​ពេក​ជ្រុល ទៅ​បុក​រថយន្ត​ចំនួន​០២​គ្រឿង​ដែល​នៅ​ឈប់​ស្តុ​ប​(​ភ្លើង​ក្រហម​)​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​គាប​ជាប់​ខ្លួនឯង​បែប​នេះ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​មុខ​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​នៅ​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​បាន​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ មិន​ស្គាល់​ក្រុមហ៊ុន មាន​ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0022​។

ចំណែក​រថយន្ត​រង​គ្រោះ​ទី​១ ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​ម៉ាក​សាំង​យ៉ុ​ង​ដឹកឧស ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-3405 អ្នកបើកបរ​រ​មានឈ្មោះ យូរ បូ​រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ដឹកឧស​លក់ រស់នៅ​ក្នុងភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មិន​មាន​រង​របួស​នោះ​ទេ គ្រាន់តែ​ខូច​គូថ​រថយន្ត​ប៉ុណ្ណោះ​។ រថយន្ត​រង​គ្រោះ​ទី​២ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ថ្ម ពណ៌​ខៀវ គ្មាន​ស្លាក​លេខ និង​មិន​ស្គាល់​អត្តសញ្ញាណ អ្នកបើកបរ​ឡើយ ក្រោយ​កើតហេតុ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ បើករថយន្ត​ទាំង​រង​ការ​ខូចខាត​ទៅ​បាត់​។

បន្សល់​ទុក​តែ​យុវជន​រង​គ្រោះ​ដែល​ជា​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​គ្មាន​ស្លាក​យីហោ​នោះ គាប​ជាប់​ក្នុង​រថយន្ត​កុំ​តែ​មាន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ជួយ​ទើប​គាស់​យក​យុវជន​ខាងលើ​បាន​។ បន្ទាប់​មក​ក៏​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។ ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ