ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ខ្លាំង​​មាន់​គក​បារាំង​ញញើត​​មិន​ចង់​ជួប​​ក្រុម​​មួយ​​នេះ​​នៅ​វគ្គ​១៦​ក្រុម

5 ឆ្នាំ មុន

ក្រុមជម្រើសជាតិក្រូអាតជាក្រុមខ្លាំងមួយដែលបារាំងមិនចង់ជួបនៅក្នុងការប្រកួតវគ្គ16ក្រុម នៅព្រឹត្តការណ៍ World Cup ២០១៨ ក្នុងប្រទេស​រុស្ស៊ី ដោយក្រុមមាន់គកបារាំងចង់ជួបអាហ្សង់ទីន និងតទល់ជាមួយកីឡាករឆ្នើម Lionel Messi…

ក្រុមជម្រើសជាតិក្រូអាតជាក្រុមខ្លាំងមួយដែលបារាំងមិនចង់ជួបនៅក្នុងការប្រកួតវគ្គ16ក្រុម នៅព្រឹត្តការណ៍ World Cup ២០១៨ ក្នុងប្រទេស​រុស្ស៊ី ដោយក្រុមមាន់គកបារាំងចង់ជួបអាហ្សង់ទីន និងតទល់ជាមួយកីឡាករឆ្នើម Lionel Messi ជាងប៉ះក្រូអាត ។

0កីឡាករ Paul Pogba របស់បារាំងបាននិយាយនៅឯទីស្នាក់ការកណ្តាលរបស់ក្រុមជម្រើសជាតិបារាំង​នៅខាងក្រៅ​ទីក្រុង​ម៉ូស្គូ​​ថា «ក្រុមដែលល្អបំផុតក្នុងពូល D គឺជាក្រុមក្រូអាត ។ ពួកគេគឺជាក្រុមដ៏អស្ចារ្យដែលអាចផ្តួលអាហ្សង់ទីនបាន» ។ ចំពោះមិត្តរួមក្រុមរបស់ Paul Pogba កីឡាករ Corentin Tolisso ក៏បានយល់ស្រប​ផងដែរនៅក្នុងការវិភាគថា ក្រូអាត ជាគូប្រជែងដ៏គ្រោះថ្នាក់បំផុត ។ ដោយខ្សែបម្រើរបស់ក្លិប Bayern Munich បានរូបនេះនិយាយថា «ក្រូអាត គឺជាក្រុមដែលល្អបំផុត ហើយយើងនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន» ។

Tolisso បានទទួលស្គាល់ថា ក្នុងករណីមានការប្រកួតជាមួយក្រុមពពក.សអាហ្សង់ទីន វាចាំបាច់ណាស់ដែលត្រូវយកចិត្ត​បិទ​កីឡាករ Lionel Messi ។ កីឡាកររូបនេះបានបន្ថែមថា «អាហ្សង់ទីន មានកីឡា​ករ​ខ្លាំងៗជាច្រើន ជាពិសេសនោះគឺកីឡាករ Messi ដែលជាកីឡាករគ្រោះថ្នាក់អាចធ្វើឱ្យអ្វីៗប្រែប្រួលបាន​គ្រប់ពេលនៅក្នុងការប្រកួត» ។

ចំពោះ Pogba វិញបានកត់សម្គាល់ថា «ក្រុមធំៗមិនមែនជាកង្វល់របស់ពួកយើងទេ យើងមកទីនេះដើម្បីឈ្នះ ហើយយើងមានកីឡាករដែលមានគុណភាពល្អ ជាក្រុមល្អ ដែលអាចឈ្នះបាន ប៉ុន្តែវារៀងពិបាកបន្តិច ។ យើងមិនអាចមើលស្រាលក្រុមដទៃដែលមានវត្តមាននៅ World Cup នេះបានទេ ប៉ុន្តែផ្លូវនៅតែវែងឆ្ងាយ យើងត្រូវរឹងមាំ និងប្រយុទ្ធឱ្យដល់ទីបញ្ចប់» ៕

ប្រភព ៖ Marca, ប្រែសម្រួល ៖ សំណាង