ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ឆ្កែ​សំបូរ​ដោយ​ឆ្កែ​ដ៏​កំសត់​​នេះ រស់​ពឹង​អ្នក​នេសាទដឹង​ថានៅណាអត់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន​ ៖ ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​មាន​កោះ​មួយ​ចំនួន​ ស្ថិត​នៅ​ទល់មុខ​ទីក្រុង​កា​រ៉ា​ជី ត្រូវ​បាន​គេ​ហៅ​ថា ​កោះ​ឆ្កែ ​ព្រោះ​គេ​នាំ​យក​ឆ្កែ​ទាំងឡាយ​ទៅ​ព្រ​លែង​ចោល​នៅ​ទីនោះ​។​ សុនខ​ទាំងនេះ​រស់​​ជា​ពិសេស​ ដោយសារ​ការ​ផ្ដល់​ចំណី​ពី​សំណាក់​ពួក​អ្នក​នេសាទ​។ កោះ​ជា​ច្រើន​លើកលែងតែ​កោះ​មួយ​ហៅ​កោះ​…

ប្រទេស​ប៉ា​គី​ស្ថាន​ ៖ ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​មាន​កោះ​មួយ​ចំនួន​ ស្ថិត​នៅ​ទល់មុខ​ទីក្រុង​កា​រ៉ា​ជី ត្រូវ​បាន​គេ​ហៅ​ថា ​កោះ​ឆ្កែ ​ព្រោះ​គេ​នាំ​យក​ឆ្កែ​ទាំងឡាយ​ទៅ​ព្រ​លែង​ចោល​នៅ​ទីនោះ​។​ សុនខ​ទាំងនេះ​រស់​​ជា​ពិសេស​ ដោយសារ​ការ​ផ្ដល់​ចំណី​ពី​សំណាក់​ពួក​អ្នក​នេសាទ​។

កោះ​ជា​ច្រើន​លើកលែងតែ​កោះ​មួយ​ហៅ​កោះ​ DINGY​ ឬ ​BUDDO មាន​សុទ្ធតែ​ឆ្កែ​រស់​នៅ។ ​កោះ​ទាំងនោះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភាគ​ខាងត្បូង ក្រុង​កា​រ៉ា​ជី​។ បើ​​យោង​តាម​ការ​​វាយតម្លៃ​នានា​ថា ឆ្កែ​ប្រមាណ​ជា​៣៥០០០​ក្បាល​ជា​ឆ្កែ​ដាច់​សង្វែង រស់នៅ​ក្នុង​ទីក្រុង​កា​រ៉ា​ជី ​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១៥​លាន​នាក់​ ​ប៉ុន្តែ​សភាពការណ៍​របស់​ពពួក​ឆ្កែ​ទាំងនេះ​ ពុំ​ធ្វើ​ឲ្យ​ប្រជាជន​ក្រុង​កា​រ៉ា​ជី ​សប្បាយចិត្ត​ឡើយ​ ហើយរៀង​រាល់​ឆ្នាំ​អាជ្ញាធរ​ក្រុង​នេះ​​តែង​ធ្វើ​យុទ្ធ​ការ​បំពុល​សម្លាប់​ឆ្កែ​ដាច់​សង្វែង​ជា​ច្រើន​រយ​ក្បាល យោង​ទៅ​តាម​ច្បាប់​កាលពី​សតវត្ស​ទី​១៩​មក​។

នៅ​តាម​កោះ​ដែល​គេ​យក​ឆ្កែ​ទៅ​បំបរបង់ ពួក​វា​អាច​គេច​ផុត​ពី​ការ​សម្លាប់​រង្គាល​។ ​ពួក​វា​អាច​​រស់​ជា​ពិសេស​ដោយសារ​សមានចិត្ត​របស់​ពួក​អ្នកនេសាទ ដែល​ផ្ដល់​ចំណី​ និង​ទឹក។ ​មនុស្ស​ទាំងឡាយ​ពុំ​ដឹង​ថា ​តើ​អ្នក​ណា​នាំ​យក​ឆ្កែ​ទៅ​លែង​ចោល​លើ​កោះ​ឡើយ ប៉ុន្តែ​ពួក​អ្នកនេសាទ​យល់​ថា ពួក​វា​ត្រូវ​បាន​ពួក​អ្នក​ភូមិ​នាំ​យក​ទៅ ដើម្បី​ឲ្យ​ពួក​វា​គេច​ផុត​ពី​អំពើ​សាហាវ​របស់​មនុស្ស​។ ​ក្រៅពី​ការ​ផ្ដល់​ចំណី​ពី​សំណាក់​ពួក​អ្នកនេសាទ ឆ្កែ​លើ​កោះ​​អាច​បាន​ចំណី​ជា​ត្រី​ងាប់​រសាត់​ទើរ​លើ​កោះ​ ឬ​ក៏​ចាប់​សត្វ​តូច​ៗ​រស់​លើ​កោះ​ស៊ី៕ វីដេ​អូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Pakistan’s island of strays dogs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ