ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ជាមួយបុរសយួនម្នាក់…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួន​ពី​បទ​កាន់កាប់​ឬ​ដឹក​ជ​ញ្ជួ​ន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ដកហូត​បាន​កាំ​ង​ភ្លើង​អាកាAK៤៧​មួយ​ដើម កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួន​ពី​បទ​កាន់កាប់​ឬ​ដឹក​ជ​ញ្ជួ​ន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ដកហូត​បាន​កាំ​ង​ភ្លើង​អាកាAK៤៧​មួយ​ដើម កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។​

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា នៅ​ចំណុច​ខាងលើ​មាន​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់​នោះ លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌ ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ។

ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ទ្រឿ​ង មិ​ញ​ថុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់ មានទីលំ នៅ​ភូមិ​៥ សង្កាត់​តឹង​ហៀ​ប ក្រុង​ធូ​យូវ ខេត្ត​ប៊ិ​ន​យឿ​ង ប្រទេស​វៀតណាម ។​តាម​ចម្លើយ​របស់​ជនសង្ស័យ
គឺ​កាំភ្លើង​នេះ ​គេ​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ក្រុង​បា​វិត ។

ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​មាន កាំភ្លើង​អាកា​៤៧​មួយ​ដើម បង់​ចំនួន​២ គ្រាប់​ចំនួន​៥៦​គ្រាប់ កែវយឹត​១ សាង​សម្រាប់​ដាក់​គ្រាប់​១​ខ្សែ ពិល​១ និង​ឡាស៊ែ​រដាក់​ជាប់​កាំភ្លើង​១ ។​ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលា ដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ