ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អាច​បោះ​ជំហាន​ទៅ​រក​ការកសាង​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

ប្រទេស​ចិន​ ៖​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ចិន​ CHINA NATIONAL NUCLEAR CORPORATION បាន​លើក​ពី​ការ​យល់ព្រម​របស់​ខ្លួន​កសាង​នាវា រំលាយ​ទឹកកក​ប្រើ​ថាមពលនុយក្លេអ៊ែរ ដែល​បែប​នេះ​ញ៉ាំង​ឲ្យ​អ្នកវិភាគ​ជា​ច្រើន​សន្មត់​ថា​ក្រុង​ប៉េ​កាំ​ង​មាន​គម្រោង​កសាង​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​មួយ​។ កាសែត​ចិន…

ប្រទេស​ចិន​ ៖​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ចិន​ CHINA NATIONAL NUCLEAR CORPORATION បាន​លើក​ពី​ការ​យល់ព្រម​របស់​ខ្លួន​កសាង​នាវា រំលាយ​ទឹកកក​ប្រើ​ថាមពលនុយក្លេអ៊ែរ ដែល​បែប​នេះ​ញ៉ាំង​ឲ្យ​អ្នកវិភាគ​ជា​ច្រើន​សន្មត់​ថា​ក្រុង​ប៉េ​កាំ​ង​មាន​គម្រោង​កសាង​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​មួយ​។

កាសែត​ចិន ​CHINA’S GLOBOL TIMES កាលពី​ថ្ងៃ​ទី​២១​មិថុនា​បាន​ចេញផ្សាយ ការ​យល់​ស្រប​របស់​របស់​ក្រុមហ៊ុន CHINA NATIONAL NUCLEAR CORPORATION សម្រាប់​ការ​កសាង​នាវា​រំលាយ​ទឹកកក​នុយក្លេអ៊ែរ​ដំបូង​របស់​ចិន ដែល​នាំ​ឲ្យ​មានការ​ជជែក​គ្នា​លើ​បណ្ដា​ទិស​ដៅ​ចុង​ក្រោយ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ​។

កាសែត​នោះ​គូស​បញ្ចា​ក់ថា នោះ​នឹង​ជានា​វា​នុយក្លេអ៊ែរ​ដំបូង​របស់​ចិន ហើយ​បញ្ចា​ក់ថា​រេអាក់​ទ័​រ​នុយក្លេអ៊ែរ​របស់​នាវា​នេះ​នឹង​មាន​អានុភាព​ខ្លាំង ដែល​អាច​ប្រើប្រាស់​កសាង​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​មួយ​ក្រោយ​ការ​កែប្រែ​មួយ​ចំនួន​។

កាសែត​ចិន​នេះ​បាន​ដកស្រង់​សម្ដី​របស់​អ្នក​ជំនាញការ​យោធា​លោក SONG ZHONGPING ដែល​និយាយ​ថា បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នឹង​អនុវត្ត​សម្រាប់​នាវា​យោធា​ឯ​ទៀត​ៗ ដើម្បី​អាច​ឲ្យ​នាវា​ទាំងនោះ​បើកបរ​ទៅ​ទី​ជិត​ឆ្ងាយ ហើយ​ការពារ​សន្តិសុខ​ជាតិ​ព្រមទាំង​បណ្ដា​ផលប្រយោជន៍​ចិន​លើ​ពិភពលោក ។

បច្ចុប្បន្ន​មាន​តែ​ប្រទេស​២​ទេ​លើ​ពិភពលោក ដែល​មាន​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ គឺ​សហរដ្ឋអាមេរិក​ដែល​មាន​២​គ្រឿង​និង​បារាំង​ដែល​មាន​មួយ​គ្រឿង​។​កាលពី​ខែកុម្ភៈ​ទី​ភ្នាក់ងារ​ព័ត៌មាន​រុ​ស្សី​ុ​SPUTNIK ធ្លាប់​រាយការណ៍​ថា​ក្រុង​ប៉េ​កាំ​ង​មាន​បំណង​ឲ្យ​ទទួល​បាន​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​មួយ​មុន​ដំណាច់ឆ្នាំ​២០២៥​។​រហូត​ដល់​ឆ្នាំ​២០៣០ ចិន​នឹង​មាន​នាវា​ផ្ទុក​យន្តហោះ​ដល់​៤​គ្រឿង ។

នាវា​ផ្ទុក​យន្តហោះ​ចិន LIAONING ក្លាយកាលពី​ឆ្នាំ​២០១១ ជានា​វា​ផ្ទុក​យន្តហោះ​ដំបូង​របស់​ចិន​ហើយ​ដាក់​ឲ្យ​ប្រើប្រាស់ ក្នុង​កង​ម៉ា​រី​ន​ចិន​។​នា​ខែមេសា​ឆ្នាំ​២០១៧ ចិន​ផលិត​បាន​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន​។​មាន​បណ្ដោយ​៣១៥​ម៉ែត្រ នាវា​ផ្ទុក​យន្តហោះ T-001A នោះ​ជានា​វា​ប្រើ​ប្រេងម៉ាស៊ូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ