ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​​ជាច្រើន​គ្រាប់​ទៅ​លើ​រាជធានី​

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ​៖ ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន បាន​​ប្រកាស​ថា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​ទី​២៤​ មិថុនា​ ឆ្ពោះ ទៅ​កាន់​ទីក្រុង​រី​យ៉ា​ដ ​រាជធានី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត  ចំណែក​សារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត…

ប្រទេស​យេ​ម៉ែ​ន ​៖ ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន បាន​​ប្រកាស​ថា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​ទី​២៤​ មិថុនា​ ឆ្ពោះ ទៅ​កាន់​ទីក្រុង​រី​យ៉ា​ដ ​រាជធានី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត  ចំណែក​សារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​​លើក​ឡើង​ពី​ការ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​មួយ​គ្រាប់​គត់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន SABA ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី​ថា ពួក​ឧទ្ទាម​បាន​បាញ់​មី​ស៊ី​ល​ជា​​ច្រើន​គ្រាប់​សំដៅ​ទៅ​ម​ជ្ឈ​ម​ណ្ឌ្​ល​ព័ត៌មាន​របស់​ក្រ​សួ​ង​ការពារ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ព្រមទាំង​លើ​គោលដៅ​ជា​ច្រើន​ទៀត​របស់​ប្រទេស​នេះ តែ​ពុំ​បាន​ផ្ដល់​ការ​បញ្ជាក់​ច្បាស់​ជាង​នេះ​ឡើយ​។

ទូរទស្សន៍​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត AL ARABIYA ​បាម​រាយការណ៍​ថា កងកម្លាំង​ការពារ​អាកាស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​បាញ់​ស្ទាក់​ ហើយ​ក៏​បាន​កម្ទេច​មី​ស៊ីល​មួយ​គ្រាប់​នៅ​ពីលើ​ទីក្រុង​រី​យ៉ា​ដ​។

ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នោះ​ជា​ច្រើន ប្រឆាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ​ប៉ុន្តែ​មី​ស៊ី​ល​ភាគច្រើន​ជា​ទូទៅ​ត្រូវ​បាន​ស្ទាក់​កម្ទេច​ ហើយ​​ការ​បាញ់​មី​ស៊ី​ល​ថ្មី​ៗ​ទាំងនេះ​កើត​មាន ខណៈ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​កំពុង​តែ​មាន​ការ​កើនឡើង នៅ​ទីក្រុង​កំពង់​ផែ​ HODEIDA ​ជាប់​សមុទ្រ​ក្រហម រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​និង​កងទ័ព​ស្និទ្ធ​រដ្ឋាភិបាល​យេ​ម៉ែ​ន ជួយ​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ