ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយសម្បទា​រឹង​មាំ រក្សា​សម្ពាធ​ឈាម​ឱ្យ​នៅ​ថេរ

5 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា អ្នក​ដែល​មាន​រាង​កាយ​សមសួន​ហាក់ដូចជា​បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម ។ ការ​សិក្សា​លើ​ជនជាតិ​អា​មេ​រិ​ក​ជាង​៥៧.០០០​នាក់ ក្នុង​នោះ​ជាង​៣៥.០០០​នាក់ មាន​សម្ពាធ​ឈាម​ខ្ពស់ នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ ។ អ្នក​ដែល​មាន​រាង​កាយ​មិន​រឹង​មាំ​បំផុត គឺ​មាន​ជាង​៧០​ភាគរយ…

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា អ្នក​ដែល​មាន​រាង​កាយ​សមសួន​ហាក់ដូចជា​បន្ថយ​ហានិភ័យ​នៃ​ជំងឺលើសឈាម ។ ការ​សិក្សា​លើ​ជនជាតិ​អា​មេ​រិ​ក​ជាង​៥៧.០០០​នាក់ ក្នុង​នោះ​ជាង​៣៥.០០០​នាក់ មាន​សម្ពាធ​ឈាម​ខ្ពស់ នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ ។

អ្នក​ដែល​មាន​រាង​កាយ​មិន​រឹង​មាំ​បំផុត គឺ​មាន​ជាង​៧០​ភាគរយ ក្នុង​ការ​មាន​ជំងឺលើស​ឈាម នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ បើ​ធៀប​ទៅ​នឹង​៥​ភាគរយ​នៃ​អ្នក​ដែល​មាន​កម្រិត​ខ្ពស់​នៃ​កាយសម្បទា​រឹង​មាំ ។

មនុស្ស​ជាង​៨.០០០​នាក់ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺលើសឈាម​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ ៤៩​ភាគរយ​មាន​កម្រិត​នៃ​កាយសម្បទា​មិនសូវ​រឹង​មាំ និង​២១​ភាគ​រយ មាន​កម្រិត​កាយសម្បទា​ល្អ​បំផុត ។ អ្នក​ដែល​មាន​កាយសម្បទា​ល្អ​បំផុត គឺ​មាន​២០​ភាគរយ ហាក់ដូចជា​មិនសូវ​វិ​វ​ឍ្ឍ​ជា​ជំងឺលើសឈាម ជាង​អ្នក​ដែល​មាន​កម្រិត​កាយ​សម្បទា​មិនល្អ​បំផុត ។

ការ​ផ្សា​ភ្ជាប់​រវាង​កាយសម្បទា​រឹង​មាំ និង​ជំងឺលើសឈាម​ត្រូវ​បាន​គេ​មើល ដោយ​មិន​បាន​គិត​ពី​អាយុ ភេទ ជាតិ​សាសន៍ ការ​មាន​ជំងឺលើសឈាម ឬ​ជំងឺ​ទឹកនោមផ្អែម​នោះ​ទេ នេះ​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Journal of the American Heart Association​។

វេជ្ជបណ្ឌិត​ម៉ូ​អា អាល់ ម៉ា​ឡា (Mouaz Al-Mallah) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​ថ្ងៃ​ក្រោយ គឺ​ចាំបាច់​ដើម្បី​មើល​ថា​តើ​កម្រិត​កាយសម្បទា​ល្អ ជះ​ឥទ្ធិពល​លើ​ហានិភ័យ​នៃ​ជំងឺលើសឈាម ។

វេជ្ជបណ្ឌិត Al-Mallah បាន​និយាយ​ថា ប្រសិនបើ​អ្នក​កំពុង​តែ​ធ្វើ​លំ​ហាត់ប្រាណ អ្នក​មាន​កាយសម្បទា​ល្អ ឱកាស​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺលើសឈាម គឺ​តិច​ជាង​អ្នក ដែល​មាន​លក្ខណៈ​ដូច​គ្នា ប៉ុន្តែ​មិន​មាន​កាយសម្បទា​ល្អ ។ ប្រហែល​១/៣ នៃ​ជនជាតិ​អា​មេ​រិ​ក មាន​ជំងឺលើសឈាម នេះ​ដោយ​យោង​តាម សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ