ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធំ​មិន​គប្បី​ខឹង ព្រោះ​ខឹង​នេះ​ប្រែ​ថា​ខុស​ស្រេច​ទៅ​ហើយ

5 ឆ្នាំ មុន

នៅ​ក្នុង​ទសពិធរាជធម៌​ត្រង់​អ​ក្កោ​ធៈប្រែ​ថា ការ​មិន​ក្រោធ មិន​ខឹង​មិន​ទ្រង់​ពិរោធ​។ ខ្មែរ​យើង​ប្រើ​ពាក្យ​ពិរោធ​នេះ​ត្រូវ​ណាស់​សម្រាប់​ព្រះរាជា​នៅ​ពេល​ដែល​ព្រះ​អង្គ​ខឹង​ខ្ញាល់ ទ្រង់ពិរោធនឹងហេតុការណ៍អ្វីមួយ និង​ជា​ពាក្យ​ដាស់តឿន​ស្រេច​ទៅ​ហើយ ។ ពិរោធ ឬ​វិរោធ ប្រែ​ថា…

នៅ​ក្នុង​ទសពិធរាជធម៌​ត្រង់​អ​ក្កោ​ធៈប្រែ​ថា ការ​មិន​ក្រោធ មិន​ខឹង​មិន​ទ្រង់​ពិរោធ​។ ខ្មែរ​យើង​ប្រើ​ពាក្យ​ពិរោធ​នេះ​ត្រូវ​ណាស់​សម្រាប់​ព្រះរាជា​នៅ​ពេល​ដែល​ព្រះ​អង្គ​ខឹង​ខ្ញាល់ ទ្រង់ពិរោធនឹងហេតុការណ៍អ្វីមួយ និង​ជា​ពាក្យ​ដាស់តឿន​ស្រេច​ទៅ​ហើយ ។

ពិរោធ ឬ​វិរោធ ប្រែ​ថា ខុស បាន​សេចក្តី​ថា ពេល​ព្រះរាជា​លោក​ខ្ញាល់ ឬ​ពិរោធ ឬ​វិរោធ​ប្រែ​ថា ខុស បាន​សេចក្តី​ថា ពេល​ព្រះរាជា​លោក​ខ្ញាល់ ឬ​ពិរោធ ពេល​នោះ​ជា​ពេល​ដែល​លោក​កំពុង​ខុស ដែល​ផ្ទុយ​នឹង​អវិរោធនៈ មិន​ខុស ដែល​ព្រះរាជា​ត្រូវ​បំពេញ​ឱ្យ​បានជា​ចាំបាច់​។

សេចក្តី​ក្រោធ​នេះ​ជាស​ត្រូវ​របស់​អវិរោធនៈ ដូច្នេះ​បើ​មិន​ចង់​ខុស មិន​ចង់​ខូចប្រយោជន៍ មិន​ចង់​បែកសាមគ្គី​ភាព​ទេ មិន​ត្រូវ​ក្រោធ​ខឹង​ឡើយ​គឺ ខឹង​ខុស ខឹង​ខូច ខឹង​ខាត​។

ចំណែកឯ​អ្នកដឹកនាំ​ក៏​មិន​ត្រូវ​ខឹង​ក្រោធ​ព្រោះ​សេដ្ឋកិច្ច​ក្តី នយោបាយ​ក្តី សង្គមកិច្ច​ក្តី ទាហាន​ក្តី មិន​អាច​ប្រើ​ខឹង​នេះ​បាន​ទេ ព្រោះ​ខឹង​ប្រែ​ថា ខុស​រួច​ស្រេច​ទៅ​ហើយ​។ សាមគ្គីភាព មិត្តភាព ការ​ធ្វើ​ឱ្យ​គេ​ហ៊ាន​ចូល​ជិត ការ​មិន​ស្តាយក្រោយ គឺ​សុទ្ធតែ​ជា​ប្រយោជន៍​របស់​អ​ក្កោ​ធៈ​ការ​មិន​ខឹង​នេះឯង ។