ការ​ស្រមុក លើសឈាម​ពេល​មានផ្ទៃពោះ​ពិតជា​គ្រោះ​ថ្នាក់


ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺលើសឈាម​ដែល​គេង​ស្រមុក មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គេង​មិន​ដកដង្ហើម ។ អ្នក​ស្រាវជ្រាវ​បាន​ប្រមា​ន​ថា ស្ត្រី​ទាំងនេះ​គួរតែ​ត្រូវ​បាន​តាមដាន​ចំពោះ​ជំងឺ​នៃ​ការ​គេង​ដើម្បី​ចៀសវាង​ផលវិបាក​អំឡុង​​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល ។

លូ​ហ្វី​ស អូ​ប្រ៊េ​ន (Louise O’Brien) បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​លើសឈាម​ដែល​ប្រាប់​ថា​ស្រមុក គួរតែ​ត្រូវ​បាន​វាយតម្លៃ​ចំពោះ​ការ​គេង​មិន​ដកដង្ហើម​នៅ​ពេល​ដែល​ការ​គេង​មិន​ដកដង្ហើម​អាច​ត្រូវ​បាន​ព្យាបាល​បាន​អំឡុង​ពេល​មាន​ផ្ទៃពោះ ។

ការ​គេង​មិន​ដកដង្ហើម គឺជា​ជំងឺ​នៃ​ការ​គេង​មួយ​ដែល​អាច​បណ្តាល​ឲ្យ​កម្រិត​អុក​ស៊ី​សែន​នៅ​ក្នុង​ឈាម​ធ្លាក់​ចុះ​អំឡុង​ពេល​យប់ ។ រោគ​សញ្ញា​នៃ​បញ្ហា​នេះ គឺ​ការ​ស្រមុក​អំឡុង​ពេល​​យប់ ។ អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា ការ​គេង​មិន​ដកដង្ហើម​ប៉ះពាល់​លើ​១/៣​នៃ​ស្ត្រី​នៅ​អំឡុង​ពេល​ពីរ ឬ​បី​ខែ​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។

អ្នក​ស្រាវជ្រាវ​បាន​ប្រាប់​ថា ៥០%​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ស្រមុក និង​មាន​ជំងឺលើស​ឈាម អាច​មាន​ជំងឺ​នៃ​ការ​ដកដង្ហើម ហើយនឹង​មិនដឹង​ពី​វា ។ ប្រសិនបើ​ពួក​គេ​មិន​ស្រមុក​ទេ​នោះ ២៥%​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺលើសឈាម អាច​មានការ​ធ្វើ​រោគវិនិច្ឆ័យ​មិន​ត្រឹមត្រូវ​នៃ​បញ្ហា​នៃ​ការ​គេង​មិន​ដកដង្ហើម​នេះ ។

O’Brien បាន​ពន្យល់​ថា យើង​ដឹង​ថា ការ​ស្រមុក​ជា​ធម្មតា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​លទ្ធ​ផល​នៃ​ការ​មាន​ផ្ទៃពោះ​មិនល្អ​ទាំង​ម្តាយ និង​កូន រួម​មាន​កើនឡើង​ហានិភ័យ​នៃ​ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ និង​ការ​មានកូន​តូច ។

ក្រៅពី​ហានិភ័យ​ខ្ពស់​នៃ​ការ​មានកូន​តូច ឬ​សម្រាលកូន​ដោយ​ការ​វះកាត់​នោះ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​គេង​មិន​ដកដង្ហើម គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ព្រាយ​ក្រឡា​ភ្លើង ដែល​ជា​បញ្ហា​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឡើង​សម្ពាធ​ឈាម និង​មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកនោម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ