ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់គិតថា… ពីមុនជិះឡានក្រុង​មានសុវត្ថិភាពណាស់ តែពេលនេះចប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​រថយន្តក្រុង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ខេត្តកំពត ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​​លេខ​៣ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ និង​ជ្រុល​ទៅ​បុក​ដើម​ស្វាយ​មួយ​ដើម រួច​ក្រឡាប់ចាក់​មនុស្ស​ចោល​រដូក​រណែល កាលពី​វេ​ម៉ោង​ប្រមាណ​៣ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២…

ខេត្តតាកែវ ៖ ​រថយន្តក្រុង​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ខេត្តកំពត ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​​លេខ​៣ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ និង​ជ្រុល​ទៅ​បុក​ដើម​ស្វាយ​មួយ​ដើម រួច​ក្រឡាប់ចាក់​មនុស្ស​ចោល​រដូក​រណែល កាលពី​វេ​ម៉ោង​ប្រមាណ​៣ ​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤​និង​៨៥​ស្ថិត​ក្នុង​ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ។​

រថយន្តក្រុង​ខាងលើ​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-​០៦២៨ ហើយ​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ៖១-​ឈ្មោះ សុក រ៉ា ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ២-​ឈ្មោះ កូ លី​ណា ភេទ​ស្រី អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ ៣-​ឈ្មោះ ឡូ រ៉ា ភេទ​ប្រុស អាយុ​ប្រហែល ៣៥​ឆ្នាំ ជនជាតិ​អូស្ត្រា​លី ។

ចំណែក​អ្នក​រង​របួសធ្ងន់​មាន​ចំនួន​៨​នាក់ (​ប្រុស​៥​នាក់​ស្រី​៣​នាក់​) និង​អ្នក​របួសស្រាល​ចំនួន​៤​នាក់​ប្រុស​​ទាំងអស់ រីឯ​អ្នក​បើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ​លោក ឌុ​ក ឌី​យ៉ា អធិការ​នគរ​បាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា អ្នក​រង​របួស​ទាំងអស់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី រីឯ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​​ស្លាប់​និង​របួស សុទ្ធតែ​ជា​ក្រុម​កា​ងារ​អង្គការ​ជួយ​កុមារ​កំព្រា​នៅ​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ