ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រៃ​តិច​ពេក​ ច័ន្ទ​រិ​ទ្ធ មេធា​នី សុខចិត្ត​រត់​កង់​បី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ច័ន្ទ​ឫ​ទ្ឋិ មេធា​នី មិន​ថតកុន​បែរជា​ងាក​ទៅ​រត់​កង់​បី​ឥណ្ឌា​ទៅ​វិញ ។ ការ​លេចលឺ​ប្រកប​អាជីព​ថ្មី​នេះ ក្រោយ​លោក​មេធា​នី បាត់ដាន​ពី​ពិភព​សិល្បៈ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ច័ន្ទ​ឫ​ទ្ឋិ មេធា​នី មិន​ថតកុន​បែរជា​ងាក​ទៅ​រត់​កង់​បី​ឥណ្ឌា​ទៅ​វិញ ។ ការ​លេចលឺ​ប្រកប​អាជីព​ថ្មី​នេះ ក្រោយ​លោក​មេធា​នី បាត់ដាន​ពី​ពិភព​សិល្បៈ ។ មានការ​លើក​ឡើង​មិន​ច្បាស់លាស់​ថា​ផលិតករ​មួយ​ចំនួន​ដែល​ចង់​ឲ្យ​លោក​មេធា​នី ចូលរួម​សម្តែង តែ​បន្ទាប​តម្លៃ​ខ្លួន​លោក​ពេក ទើប​លោក​សុខចិត្ត​រត់​កង់​បី​ឥណ្ឌា​វិញ ។

តារាភាពយន្ត​លោក​រចនា ដួង ដែល​បច្ចុប្បន្ន​ជា​ផលិតករ​មួយ​រូប កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សន្យា​ថា​ឲ្យ​តែ​ជួប​មុខ​លោក​ច័ន្ទ​ឫ​ទ្ឋិ មេធា​នី​ពិតជា​ហៅ​មក​ថត​វិញ​មិន​ឲ្យ​លំបាក​ឡើយ ។

លោក​ច័ន្ទ​រិ​ទ្ធ មេធា​នី អតីត​តារាភាពយន្ត​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង កាលពី​ជំនាន់​ទស​​វត្ស​១៩៩០​នោះ​បាត់​មុខ​សូន្យឈឹង​ពី​ពិភព​សិល្បៈ​។ ពេល​នេះ​លោក​បាន​បង្ហើប​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ចាក​ចេញពី​សិល្បៈ ហើយ​បាន​ប្រាប់​ឲ្យ​ថៅកែ​ផលិតកម្ម​នានា និង​តារា​ស្រី ក្មេង​ៗ លះបង់​ឥរិយាបថ​ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​ភាពយន្ត ។

លោក​ច័ន្ទ​រិ​ទ្ធ មេធា​នី គឺជា​តារា​សម្តែង​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ភាព​យន្ត និង​ទទួល​បាន​ឱកាស​ម្តែ​ង​ជា​តួឯក​ស្ទើរ​គ្រប់​រឿង កាលពី​អំឡុង​ពេល​លោក ចូល​ប្រ​ឡុ​ក​វិស័យ​សិល្បៈ ។ លោក​ជាតា​រា​ប្រុស​ដែល​ទទួល​បានការ​គាំទ្រ និង​មាន​ប្រជា​ប្រិយ​ភាព​មិន​ចាញ់​តារា​រួម​ជំនាន់​ទេ ។ លោក​ច័ន្ទ​រិ​ទ្ធ មេធា​នី បន្ទាប់​ពី​បាត់​មុខ​ពី​ការ​សម្តែង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ ត្រូវ​មហាជន រួម​ទាំង​មិត្តភក្តិ​សិល្បៈ​គិត​ស្មានថា​លោក​ប្រហែលជា​ចាកចេញ​ទៅ​រស់នៅ​ឯ​ក្រៅប្រទេស​បាត់​ទៅ​ហើយ ។ ផ្ទុយ​ទៅ​វិញ ថ្មី​ៗ​នេះ​លេចឮ​ថា​លោក​ច័ន្ទ​រិ​ទ្ធ មេធា​នី កំពុង​រស់នៅ​កម្ពុជា ជាមួយ​មុខរបរ​រត់​កង់​បី​ឥណ្ឌា ។

លោក​រចនា ដួង តារា​សម្តែង​ជើង​ចាស់​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃនេះ​លោក​មាន​ផលិតកម្ម​មួយ ហើយ​​ឆ្លៀត​ផលិត​រឿង​«​វិញ្ញាណ​ម្ចាស់​ព្រៃ​»​ជូន​ផលិតកម្ម​រ៉ុ​ក​និង​រឿង​«​ឃុន​ឆាង​ឃុន​ផែន»។ ក្រោយ​ទទួល​ដំណឹង​លោក​ច័ន្ទ​រិ​ទ្ឋ មេធា​នី រត់​កង់​បី​ឥណ្ឌា​លោក​ភ្ញាក់ផ្អើល ហើយ​​ចង់​ហៅ​ឲ្យ​ត្រឡប់​មក​ប្រឡូក​សិល្បៈ​វិញ ។ លោក​រចនា ដួង និយាយ​ថា​«​គាត់​មាន​សមត្ថ​ភាព ទេព​កោសល្យ ហើយ​ក៏​ជាតា​រា​ជើង​ចាស់​ល្បីល្បាញ​សម្តែង​ជំនាន់​ឆ្នាំ​១៩៨៨ ទៅ​១៩៨៩​ជាមួយ​ខ្ញុំ​បើ​ទោះជា​មិន​ធ្លាប់​សម្តែង​ក្នុង​រឿង​ណាមួយ​ជាមួយ​គ្នា ។

លោក​មេធា​នី ច្រើន​តែ​ចាប់​ដៃគូ​ជាមួយ​សុខ ស្រី​មុំ នារីរ​ត្ន័ គ​ន្ឋា កែវ កល្យាណ ឬ​អម្ពរ ទេវី។ បើសិនជា​លោ​ល​មេធា​នី ទទួល​ដំណឹង​នេះ​អាច​មក​ទាក់ទង​រូប​ខ្ញុំ​ផ្ទាល់ គឺ​ចាំ​ជួយ​រក​ទីផ្សារ​ភាពយន្ត​ឲ្យ​គាត់​ត្រូវចិត្ត ។ សម័យនេះ​តម្លៃ​ខ្លួន​អ្នក​សម្តែង​មិន​ដូច​មុន​ឡើយ គឺ​មាន​ហាងឆេង ហើយ​ដូច​គាត់​ល្បី​បែប​នេះ​គឺ​អាច​នៅ​មាន​តម្លៃ​ខ្លួន​ល្អ នេះ​ខ្ញុំ​ជឿជាក់ ។

ផលិតកម្ម​ច្រើន​ណាស់​ត្រូវការ​អ្នក​ពូកែ ហើយ​លោក​មេធា​នី​អាច​កក្រើក​ឡើង​វិញ ប្រសិន​បើ​គាត់​មាន​បំណង​ចូល​សម្តែង ខ្ញុំ​ធានា​បើកផ្លូវ​ជូន​ព្រោះ​ស្គាល់​ផលិតកម្ម​ច្រើន ។ ខ្ញុំ​​ចង់​ឲ្យ​មាន​វត្តមាន​សម្តែង​ដូច​លោក​ចៅ ចាន់​ណា​រី ក្រោយ​លំបាក ឃើញ​ថា​អាច​ទប់​ចិត្ត​បាន​ងាក​មក​ទីផ្សារ​សិល្បៈ​វិញ ឃើញ​ថា​គាត់​សប្បាយចិត្ត »​។

អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា បាន​លើក​ជា​សំណូមពរ​ថា «​តាម​ពិត​ទៅ បើ​ទោះជា​គាត់​មាន​វ័យ​ចាស់​មែន តែ​ក៏​គាត់​អាច​សម្តែង​ជា​តួ​ឪពុក ឬ​ជា​តួ​សម្តែង​តា​របស់​គេ​បាន​ដែរ ម្ល៉ោះ​ហើយ​​សូម​សំណូមពរ​ចង់​ឲ្យ​ក្រុមហ៊ុន ឬ​ផលិតកម្ម​ភាពយន្ត​នានា កុំ​ទាន់​បំភ្លេច​ចោល​ចំពោះ​តួ​សម្តែង ដែល​មាន​វ័យ ចាស់​ៗ ។ គាត់​ជា idol របស់ខ្ញុំ គាត់​ពិតជា​សង្ហា​ណាស់ ដូច​​តារា​ឥណ្ឌា ខ្ញុំ​តែង​ព្យាយាម​រក​គាត់ ដើម្បី​ចុះ​ផ្សាយ តែ​រក​មិនឃើញ ទើបតែ​ពេល​នេះ​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ អ៊ីចឹង ខ្ញុំ​ពិតជា​អាណិត​គាត់​ណាស់។​សង្ឃឹមថា នឹង​មាន​អ្នក​ជួយ​ដល់​គាត់​ដូច​បង ចៅ ចាន់​ណា​រី ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ