ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ក្រោម​ប្រធានបទ «​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ឱកាស​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​ក្រោម​ប្រធានបទ «​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប ដោយ​និរន្តរភាព​» កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នៅ​សណ្ឋាគារ​សុខា​ភ្នំ​េ​ព​ញថា ទន្ទឹម​នឹង​ការ​អបអរសាទរ​ដល់​លទ្ធផល​នៃ​សន្និសីទ​អន្តរជាតិ​នេះ ខ្ញុំ​សូម​ធ្វើការ​គូស​រំលេច និង​ជូន​ជា​យោបល់​បន្ថែម​មួយ​ចំនួន ៖
ទី​១-​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ចរន្ត​នៃ​ការ​រីក​ចម្រើន​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ពិសេស​ក្នុង​បរិការណ៍​បដិវត្តន៍​ឧស្សាហកម្ម​៤.០ និង​ការ​រីក​ចម្រើន​នៃ​បញ្ហា​សិប្ប​និ​មិ្ម​ត​ដូច​ជា ប្រព័ន្ធ​កក់​សំបុត្រ​ធ្វើ​ដំណើរ បន្ទប់​ស្នាក់​នៅ និង​មធ្យោបាយ​ដឹក​ជញ្ជូន ជាដើម ដែល​កំពុង​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​មាន​កម្រិត​ខ្លាំង​ឡើង ។

ក្នុង​ន័យ​នេះ យើង​គួរ​ពង្រឹង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ភាព​ជោគជ័យ​របស់​ខ្លួន ក្នុង​ការ​ដាក់​ចេញ​អនុវត្ត​គោលនយោបាយ​ទ្រទ្រង់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​សម​ស្រប ឆ្លើយ​តប​បញ្ហា​ប្រឈម​នានា សំដៅ​សហការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ។

ទី​២-​កិច្ចព្រមព្រៀង​ទទួលស្គាល់​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ពិតជា​យន្តការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​, ចូលរួម​កាត់​បន្ថយ​នូវ​គម្លាត​ចំណេះដឹង និង​ជំនាញ រវាង​អ្នកជំនាញ​ដូច​គ្នា​ក្នុង​តំបន់​, សម្រួលការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​រវាង​ប្រទេស​សមាជិក​ទាំងអស់ ។
ដូច្នេះ ស្ថាប័នរដ្ឋ ឯកជន អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​បន្ថែម​ទៀត សំដៅ​ចូលរួម​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​អាស៊ាន​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សម្រេច​គោលដៅ​រួម​របស់​អាស៊ាន ។

ទី​៣-​ជំរុញ​បង្កើត​យន្តការ​ទទួលស្គាល់​បទ​ពិសោធន៍​រួម ដោយ​ឈរ​លើ​គោលការណ៍​គុណភាព និង​ក្របខ័ណ្ឌ​គតិ​យុ​ត្តនៃ​ប្រទេស​នីមួយ​ៗ ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន ពិនិត្យ​លទ្ធភាព និង​ព​ន្លឿ​ន​ការ​ដាក់​ចូល​ប្រភេទ​ជំនាញ​ផ្សេង​ៗ​ក្នុង​វិស័យ​ទេសចរណ៍ ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ដែល​បច្ចុប្បន្ន​មាន​តែ​៣២​មុខ​ជំនាញ​ប៉ុណ្ណោះ ។

ទី​៤-​វិស័យ​ទេសចរណ៍ ត្រូវ​បាន​ពិភពលោក​ចាត់ទុកជា​វិស័យ​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល ក្នុង​ការ​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ ។ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​ស្នើ​ដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ សូម​សហការ និង​ជួយ​គាំទ្រ​ដល់​ប្រទេស​សមាជិក​អាស៊ាន​តាម​ការ​ជាក់ស្តែង ដើម្បី​ចូលរួម​សម្រេច​គោលដៅ​នេះ ។ ខ្ញុំ​សង្ឃឹមថា លទ្ធផល​នៃ​សន្និសីទ​លើក​ទី​២​នេះ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​សម្រាប់​អាស៊ាន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទេស ចរណ៍​រួម​គ្នា សំដៅ​លើកកម្ពស់​ការងារ និង​ជំនាញ​ក្នុង​តំបន់​, ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​, ទប់ស្កាត់​ផល​អវិជ្ជមាន ដើម្បី​ធានា​សុខ​សន្តិភាព ស្ថិរភាព​ការ​អភិវឌ្ឍ និង​វិបុលភាព​នៅ​ក្នុង​តំបន់​អាស៊ាន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ បាន​ថ្លែង​ថា អង្គ​សន្និសីទ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វាគ្មិន​ជាតិ​-​អន្តរជាតិ ដែល​បាន​ពិភាក្សា​យ៉ាង​ផុលផុស និង​ចែករំលែក​ចំណេះដឹង​បទ​ពិសោធន៍​ល្អ​ៗ និង​ទស្សនទាន​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​និរន្តរភាព និង​ក្លាយជា​គោលដៅ​ទេសចរណ៍​តែ​មួយ​ប្រកបដោយ​ភាព​ទាក់ទាញ និង​គុណភាព​ខ្ពស់ ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ប្រធានបទ​ចំនួន​៥​រួម​មាន ៖ ១-​បញ្ហា​ប្រឈម​ក្នុង​ការ​ផ្តល់​សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព ក្នុង​បរិបទ​ការ​ប្រកួតប្រជែង​ពិភពលោក ។ ២-​ការងារ និង​កំណើនសេដ្ឋកិច្ច តើ​វិស័យ​ទេសចរណ៍​ដើរតួ​នាទី​យ៉ាងដូចម្តេច​ក្នុង​ការ​បង្កើត​ការងារ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ប្រកបដោយ​និរន្តរភាព ?​៣-​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន និង​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ។ ៤-​ការ​ទទួលស្គាល់​គុណវុឌ្ឍិ​អាស៊ាន ជា​គោលដៅ​អនាគត​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​៥-​កិច្ច​ពិភាក្សា​ស្តី​ពី​វិ​ថី​ទៅ​កាន់​កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ឆ្លង​តាម​រយៈ​កិច្ច​ពិភាក្សា​យ៉ាង​ផុលផុស អង្គ​សន្និសីទ​ទាំងមូល​ទទួល​បាន​នូវ​ធាតុ​ចូល​ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​សហការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ដរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ