ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​​តារា​សម្តែងនាង​ភិន សុ​ដា​លី​ស ​ទម្លាយ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី ​ប៉ែន ចំ​រ៉ុ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ឪពុក​តារា​សម្តែង​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិ​ន សុ​ភិន បាន​ទម្លាយ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី​របស់​លោក​ប៉ែន ចំ​រ៉ុ​ង បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​របស់​តារា​ប្រុស​រូប​នេះ​តាម​បណ្តាញ​អ៊ីន​ធើ​រ​ណេ​ត ។…

រាជធានី​ភ្នំពេញ ៖​ ឪពុក​តារា​សម្តែង​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិ​ន សុ​ភិន បាន​ទម្លាយ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី​របស់​លោក​ប៉ែន ចំ​រ៉ុ​ង បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​របស់​តារា​ប្រុស​រូប​នេះ​តាម​បណ្តាញ​អ៊ីន​ធើ​រ​ណេ​ត ។ លោក​អ៊ិ​ន សុ​ភិន បាន​អះ​អាង​​ថា ​គូស្នេហ៍​របស់​លោក​ប៉ែន ចំ​រ៉ុ​ង គឺជា​នារី​ដដែល​ដែល​លោក​ប៉ែន ចំ​រ៉ុ​ង ធ្លាប់​ទាក់​ទង​​ពី​មុន ។

ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អ៊ិន សុ​ភិន បាន​បញ្ជាក់​ថា នារី​នោះ​លោក​ធ្លាប់​ស្គាល់​ពី​មុន​ដែរ ហើយ​តាម​ដឹង​នាង​ធ្លាប់​ធ្វើការ​នៅ​កា​ស៊ី​ណូ​ប៉ោយ​ប៉ែ​ត ។ ប៉ែន ចំ​រ៉ុ​ង បាន​ទាក់​ទង​នាង​យូរ​មក​ហើយ ពោល​គឺ​មុន​មក​ស្គាល់​ភិន សុ​ដា​លី​ស ទៅ​ទៀត ។ លោក​សុ​ភិន និយាយ​ថា ពេល​ប៉ែន ចំ​រ៉ុ​ង ទាក់ទង​ភិន សុ​ដា​លី​ស កូនស្រី​របស់​លោក ក៏​បែក​គ្នា ។ ពេល​​បែក​គ្នា​ពី​ភិន សុ​ដា​លី​ស ចំ​រ៉ុ​ង ក៏​ទៅ​ទាក់ទង​គ្នា​វិញ នេះ​ជា​រឿង​ធម្មតា​របស់​លោក​ប៉ែន ចំ​រ៉ុ​ង តែងតែ​ធ្វើ ។

លោក​អ៊ិន សុ​ភិន បន្ថែម​ថា «​ការ​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់​លោក​ប៉ែន ចំ​រ៉ុ​ង គឺ​មិន​មាន​អ្វី​ចម្លែក និង​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ​ឡើយ ព្រោះ​នេះ​ជា​ទម្លាប់​របស់​ប៉ែន ចំ​រ៉ុ​ង ព្រោះ​តារា​រូប​នេះ​ពូកែ​ទាំង​សម្តែង និង​ការ​ផ្លាស់​ប្តូរ​គូស្នេហ៍ ។ សូ​ម្បី​តែ​ដា​លី​ស ក៏​ចូល​ក្នុង​អន្ទាក់​គាត់​ដែរ ទម្រាំ​រំដោះ​បាន​វិញ​ស្ទើរ​បាត់បង់​ជីវិត ទាំង​ខ្ញុំ​អរ​ចង់​ងាប់ ព្រោះ​បាន​អស់កម្ម​អស់​ពៀរ​ជាមួយ​អ្នក​ដូរ​ដោះ​ដៃគូ​ច្រើន ។ សូ​ម្បី​ដា​លី​ស មិនយូរ​មិនឆាប់​គេ​នឹង​រក​ដៃគូ​ថ្មី វ៉​ល់​ពេញ​ហ្នឹង និង​ជា​អ្វី​ដែល​គាត់​ពូកែ​សម្តែង​ទាំង​រឿង និង​រឿង​មួយ​នេះ »​។

លោក​អ៊ិ​ន សុ​ភិន ក៏​បាន​បង្ហើប​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា លោក​ប៉ែន ចំ​រ៉ុ​ង នឹករលឹក​កូន បើ​ឲ្យ​ជួបនឹង​ជិះ​យន្តហោះ​ទៅ​ជួប​នោះ ទាំងនេះ​គ្រាន់​ជា​ការ​សម្តែង​របស់​គេ​ប៉ុណ្ណោះ ។ លោក​បាន​ចាត់​ទុក​នាម​ជា​ឪពុក​របស់​លោក​ប៉ែន ចំ​រ៉ុ​ង នេះ គឺជា​ឪពុក​ចោល​ម្សៀត ព្រោះ​បើ​ឪពុក​ស្រឡាញ់ និង​នឹករលឹក​កូន​នោះ គេ​នឹង​ខ​ល​ទៅ​លោក​សុំ​ជួប​កូន​ក្នុង​នាម​ជា​សាច់ឈាម​ដែរ​នោះ តែ​នេះ​គ្មាន​ទាល់តែ​សោះ ចាប់តាំងពី​កូន​ចាប់​កំណើត​​ពី​​ផ្ទៃ​ម្តាយ​រហូត​កូន​អាយុ​ជិត​២​ឆ្នាំទៅ​ហើយ ។

ចំណែក​ពាក់ព័ន្ធ​ទៅ​នឹង​ភិន សុ​ដា​លី​ស វិញ ត្រូវ​លោក​អ៊ិ​ន សុ​ភិន លើក​ឡើង​ថា កូនស្រី​លោក​សប្បាយ​រីករាយ​ពេល​បានដឹង​រឿង​លោក ប៉ែន ចំ​រ៉ុ​ង មាន​អ្នក​ថ្មី​នៅ​ពេល​នេះ ។ លោក​​បញ្ជាក់​ថា «​បើ​និយាយ​ពី ភិន ដា​លី​ស និង ប៉ែន ចំ​រ៉ុ​ង នាង​ចង់​តែ​ទៅ​បួស​ឲ្យ​អស់​កម្ម​ពៀរ​ពី​តារា​រូប​នេះ​ទេ តែ​ដោយសារ​តែ​នាង​មានការ​មមាញឹក​នៅ​ក្នុង​ការ​រក​ស៊ី ព្រោះ​ពេល​នេះ​នាង​ត្រូវ​គ្រប់គ្រង​ហាង​ផ្ទាល់ខ្លួន​ចំនួន​២ ណាមួយ ដា​លី​ស បាន​ក៏​បាន​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នា​ពេល​ខាង​មុខ​ផង​ដែរ ។ ដំណឹង​ពី​គូស្នេហ៍​ថ្មី​របស់​លោក ប៉ែន ចំ​រ៉ុ​ង នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ ភិន ដា​លី​ស សប្បាយចិត្ត​ព្រោះ​បាន​រួច​ផុត​កម្ម​ពៀរ​ពី​កម្ម​លោកីយ៍ ខណៈ​ពេល​ការងារ​រស់នៅ​ជាមួយ​ប៉ែន ចំ​រ៉ុ​ង នោះ នាង​ប្រៀប​បាន​នឹង​ចុះ​នរក​យ៉ាង​ដូច្នេះ​ដែរ »​។

បន្ទាប់​ពី​មាន​របួស​ស្នាម​ជាមួយ​លោក​ប៉ែន ចំ​រ៉ុ​ង នោះ លោក​អ៊ិ​ន សុ​ភិន បញ្ជាក់​ថា កូន​ស្រី​របស់​លោក​ភិន សុ​ដា​លី​ស នៅ​មិន​ទាន់​បើក​បេះដូង ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ណាមួយ​នៅឡើយ​ទេ ព្រោះ​បច្ចុប្បន្ន​នាង​ម​ម​ញឹក​ច្រើន​ទាំង​ការងារ ការ​សិក្សា ការ​សម្តែង ជា​ពិសេស​គឺ​ត្រូវ​មើល​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ