ភ្នំពេញ-បាងកក ៖ វេជ្ជបណ្ឌិតជំនាញខាងឯកទេសប្រព័ន្ធប្រសាទបានព្រមានថា បើសិនជានរណាម្នាក់មានសញ្ញាព្រមានអាចនឹងកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល ក្រុមគ្រួសារត្រូវឆាប់បញ្ជូនគាត់មកកាន់មន្ទីរពេទ្យជាបន្ទាន់ ពីព្រោះការឆាប់ទទួលបានការព្យាបាលនឹងអាចជួយអ្នកជំងឺពីការស្លាប់ និងពិការភាពបាន។
យោងតាមលោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេសផ្នែកប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺដែលបានមកទទួលការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនេះ គឺមានចំនួនច្រើន មានទាំងស្ថានភាពស្រាល និងស្ថានភាពធ្ងន់ធ្ងរដល់អាយុជីវិត ។ យើងជួបប្រទះច្រើន ហើយយើងក៏មានផ្នែកខាងហៅថា សង្គ្រោះបន្ទាន់ជំងឺដាច់សរសៃឈាមខួរក្បាលដែរ ហើយការព្យាបាលទៀតសោតគឺមានធ្វើទៅតាមលទ្ធផលនៃការពិនិត្យដោយគ្រូពេទ្យជំនាញ ថា តើជាប្រភេទស្រាល ឬធ្ងន់ធ្ងរ?
លោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា មានប្រសាសន៍ថា ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល គឺធ្ងន់ធ្ងរត្រូវការឆាប់បញ្ជួនមកមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ដូច្នេះនៅមន្ទីរពេទ្យកាល់ម៉ែតនេះ បើសិនជាអ្នកជំងឺ ដែលគាត់អញ្ជើញមកដល់ក្នុងរយៈពេល ២ ឬ ៣ ម៉ោងដំបូង គឺយើងមានក្រុមជំនាញផ្នែកសង្គ្រោះបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ដែលគាត់ដឹងច្បាស់លាស់ថា ចាប់ផ្តើមជួយព្យាបាលដោយវិធីណា។
ម្យ៉ាងទៀតគឺយើងមានម៉ាស៊ីនដែលទំនើបហៅថា MRI 1.5 Tesla ដែលទំនើបបំផុតមានប្រសិទ្ធភាពខ្ពស់ អាចធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់។ អញ្ចឹងការព្យាបាលរបស់យើងក៏យើងអាចធ្វើបានទៅលឿន និងច្បាស់លាស់ដែរ ។ ដូច្នេះគឺអ្នកជំងឺនៅពេលណាដែលគាត់មានអាការៈសង្ស័យអីមួយ សុំអញ្ជើញឲ្យគាត់ទៅជួបពិភាក្សាជាមួយគ្រូពេទ្យដែលនៅក្បែរផ្ទះ ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលដឹងពីជំងឺនេះ ឲ្យបានឆាប់បំផុត ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា៖ «ចំពោះការព្យាបាលគឺយើងព្យាបាលដោយថ្នាំ ការព្យាបាលដោយការវះកាត់ និងការព្យាបាលដោយចលនា គឺអាស្រ័យទៅលើស្ថានភាពជំងឺ ដែលយើងជួបជាក់ស្តែង ។ គ្រូពេទ្យជាអ្នកធ្វើរោគវិនិច្ឆ័យ ជាអ្នកកំណត់ថា គាត់ត្រូវព្យាបាលដោយថ្នាំ ឬក៏ស្ថានភាពគាត់ត្រូវធ្វើការវះកាត់ ហើយជាបន្ទាប់ក្រោយពីការព្យាបាល គឺយើងត្រូវធ្វើការព្យាបាលដោយចលនា »។
អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលនឹងទទួលការពិនិត្យសុខភាព និង computerized tomography ឬហៅថា CT scan ។ ពួកគេមួយចំនួនត្រូវបានតម្រូវឱ្យមានការធ្វើតេស្តបន្ថែមទៀតរួមមាន អេកូឌីយ៉ាក្រាម និងស្កេនអ៊ុលត្រាសោន (echocardiogram and a carotid ultrasound scan) ដើម្បីកំណត់ពីភាពធ្ងន់ធ្ងរនៃបញ្ហាហើយនិងធ្វើការព្យាបាលឲ្យចំមូលហេតុរបស់វា។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត កុមភុល ភ្លុស៊ីន ( Kumpol Plussind MD ) នៃមន្ទីរពេទ្យ Chularat Hospital នៃប្រទេសថៃ ។
ដោយសារតែប្រភេទនៃជំងឺនេះ មានពីរផ្សេងគ្នា និងត្រូវបានបង្កឡើងដោយកត្តាផ្សេងៗគ្នា ដូច្នេះការព្យាបាល តម្រូវឲ្យមានការព្យាបាលខុសៗគ្នាផងដែរ។ វាជាការសំខាន់ដែលអ្នកជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលត្រូវទៅជួបគ្រូពេទ្យក្នុងរយៈពេល ១ ឬ ២ ម៉ោង បន្ទាប់ពីមានសញ្ញា ឬរោគសញ្ញាដំបូងត្រូវបានកត់សម្គាល់។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានពីរប្រភេទ គឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic stroke) និងការស្ទះសរសៃឈាមក្នុងខួរក្បាល (Ischemic stroke) ។
សម្រាប់ការព្យាបាល ជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic stroke) គឺផ្តោតទៅលើការគ្រប់គ្រងការហូរឈាម និងបន្ថយសម្ពាធលើខួរក្បាល ចំណែកឯការព្យាបាលជំងឺការស្ទះសរសៃឈាមក្នុងខួរក្បាល (Ischemic stroke) គឺអាចចាប់ផ្តើមដោយការចាក់ថ្នាំប្រឆាំងនឹងការកកឈាម ដើម្បីបំបែកកំណកឈាម និងបន្ទាប់មកប្រើឱសថ antiplatelet ដើម្បីរារាំងកុំឲ្យវាកើតឡើងម្តងទៀត៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យអាណិតណាស់រដូវប្រាំងអាកាសធាតុក្តៅហែងបែរជាលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ជាប់រដ្ឋបាលសាលាខេត្ត...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នដោយបន្ថយល្បឿនអោយខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត...
ប្រទេសស៊ីរី ៖ អង្គការSAVE THE CHILDRENលាតត្រដាងកាលពីថ្ងៃទី២១កុម្ភៈថា កុមារជាង២៥០០នាក់ ជាកូនរបស់ជនបរទេសមកពីប្រទេសជាង៣០ ក្នុងនោះ១១០០នាក់ រត់ភៀសខ្លួនចាប់តាំងពីខែមករា...
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ ត្រូវបានប្រកាសបើកជាផ្លូវការលើកទី២ នៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាស...
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានតខ្សែភ្លើងទៅនឹងម៉ូទ័រប៉ូមទឹកស្រះខាងក្រោយផ្ទះ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការ...