ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្ស​ង់​ទី​ន​កំពុង​វឹកវរ​រឿង​ដក​តំណែ​ង​លោក Jorge Sampaoli ចេញ​កុំឱ្យ​នាំ​ចង្រៃ​ដល់​ក្រុម

5 ឆ្នាំ មុន

Lionel Messi និង​ក្រុមការងារ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​កំពុង​ស្ថិតនៅក្បែរ​មាត់ជ្រោះ​ត្រូវ​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ បន្ទាប់​ពី​លទ្ធផល​ពីរ​ប្រកួត​កន្លង​ទៅ​មិន​បាន​នាំ​សំណាង​ដល់​ក្រុម​សោះ ។ គិត​មក​ទល់​ពេល​នេះ​ អា​ហ្ស​ង់​ទី​ន​គឺជា​ក្រុម​ដែល​យ៉ាប់​ជាងគេ​នៅ​ក្នុងព្រឹត្តិការណ៍ World Cup ក្នុង​ចំណោម​ក្រុម​ធំ​ៗ​ផ្សេង​ទៀត​…

Lionel Messi និង​ក្រុមការងារ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​កំពុង​ស្ថិតនៅក្បែរ​មាត់ជ្រោះ​ត្រូវ​ខ្ទាត​ចេញពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ បន្ទាប់​ពី​លទ្ធផល​ពីរ​ប្រកួត​កន្លង​ទៅ​មិន​បាន​នាំ​សំណាង​ដល់​ក្រុម​សោះ ។ គិត​មក​ទល់​ពេល​នេះ​ អា​ហ្ស​ង់​ទី​ន​គឺជា​ក្រុម​ដែល​យ៉ាប់​ជាងគេ​នៅ​ក្នុងព្រឹត្តិការណ៍ World Cup ក្នុង​ចំណោម​ក្រុម​ធំ​ៗ​ផ្សេង​ទៀត​ ។ ជាក់ស្តែង​ នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​ដំបូង​ក្នុង​ពូ​លបាន​បញ្ចប់​ដោយ​លទ្ធផល​អា​ហ្ស​ង់​ទី១-១អុីស្លង់ និង​ប្រកួត​លើកទី​ពីរ​អា​ហ្ស​ង់​ទី០-៣ក្រូ​អាស៊ី ។

ទាំង Messi និង​ក្រុមការងារ​មើលឃើញ​ថា ការ​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រូ​អាស៊ី​គឺជា​ការ​ទទួល
ខុសត្រូវ​របស់​លោក Sampaoli ទាំងស្រុង​ហើយ​ឥឡូវនេះ​សភាព​ក្នុង​ក្រុម​កំពុងជ​ជែក​គ្នា​យ៉ាង​តឹងសរសៃ.ក​រឿង​ដក​អតីត​គ្រូ​ជម្រើសជាតិ​សញ្ជាតិស៊ី​លី​វ័យ៥៨ឆ្នាំ​រូប​នេះ​ចោល​ដើម្បី​កុំឱ្យ​នាំ​ចង្រៃ​ដល់​ក្រុម​នៅ​ក្នុងការប្រកួត​លើកទី៣ចុង​ក្រោយ​ ។ កិច្ចប្រជុំ​ភ្លាម​ៗ​មួ​យក៏ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ទី២២ មិថុនា កន្លង​ទៅ​ រវាង​កីឡាករ​ទាំង២៣រូប ​គ្រូបង្វឹក​លោក Sampaoli បុគ្គលិក​ជំនួយការ​គ្រូបង្វឹក និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​លោក Claudio Tapia ។

កីឡាករ Javier Mascherano ត្រូវ​បាន​ជ្រើសតាំង​ជា​មេ​គំ​និត​រឿង​ដក​តំណែង​លោក Sampaoli ខណៈ​ខ្សែបម្រើ​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​មួយ​ដើម្បី​ស្រោចស្រង់​​​ក្រុម​ចេញពី​ជ្រោះ​មរណៈ​មុន​ការ​ប្រកួត​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​មក​ដល់ ។ ​កី​ឡាករ​ទាំងអស់​ចង់ឱ្យ​ម្ចាស់​ជ័យ​លា​ភី World Cup ១៩៨៦ លោក Jorge Barruchaga វ័យ៥៥ឆ្នាំ​ ដែល​បច្ចុប្បន្ន​ជា​សមាជិក​គ្រូបង្វឹក​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ស្រាប់​កាន់​តំណែង​ជំនួស​លោក Sampaoli វិញ ។

និយាយ​ទៅ​ អា​ហ្ស​ង់​ទី​ន​មាន​ដង្ហើមរស់​ទៅវគ្គ១៦ក្រុម​តិច​ណាស់​ពោល​គឺ​ក្រុម​ដែល​ឈរ​នៅ​លេខ​ពីរ​កាល World Cup នៅប្រេ​ស៊ី​ល៤ឆ្នាំ​មុន​នេះ​ ស្ថិត​នៅ​លេខ​រៀង​ទី៤មាន​តែ១ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​តារាង​ពូ​ល D ដែល​ជា​តំបន់​កាត់​ចោល​ដ៏​គ្រោះថ្នាក់​បំផុត ។ ទន្ទឹម​គ្នា​នេះ​ដែរ​ ក្រោយ​បរាជ័យ​ប្រកួត​ទី​ពីរ​កីឡាករ​ក្នុង​ក្រុម​អស់ជំនឿ​​លើ​លោក Sampaoli រលីង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ