ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តុលាការ​ដោះ​លែង​មេ​តុងទីន…ក៏ផ្ទុះ​ប្រតិកម្ម​តាម​សួរ​​ចៅ​ក្រម​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តុលាការ​បាន​ធ្វើការ​ដោះ​លែង​ស្ត្រី​ម្នាក់​ជា​មេ​តុងទីន ដែល​ពាក់​ព័ន្ធ​លើ​ទឹកប្រាក់​ប្រមាណ​ជាង​២លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មិថុនា កន្លងមក នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នេះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តុលាការ​បាន​ធ្វើការ​ដោះ​លែង​ស្ត្រី​ម្នាក់​ជា​មេ​តុងទីន ដែល​ពាក់​ព័ន្ធ​លើ​ទឹកប្រាក់​ប្រមាណ​ជាង​២លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មិថុនា កន្លងមក នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នេះ តំណាង​ឱ្យ​ភាគី​ខាង​ដើមបណ្តឹង​១៧​រូប បាន​លើកគ្នា​មក​កាន់​សាលាដំបូង​រាជធានី ក្នុង​គោលបំណង​ជួប​លោក កូយ សៅ ដែល​ជា​ចៅក្រម​សើ​ុ​ប​សួរ​កាន់​សំណុំរឿង​នេះ ចង់​ដឹង​ថា តើ​មាន​មូលដ្ឋាន​អ្វីខ្លះ​ ដែល​ត្រូវ​ដោះ​លែង​មេ​តុងទីន​នោះ ដែល​ភាគី​ដើមបណ្តឹង​មិន​ទាន់​ទទួល​បាន​ភាព​កក់ក្តៅ​មក​វិញ​ផង​ ។

ប៉ុន្តែ​នៅ​ពេល​តំណាង​ដើមបណ្តឹង​បាន​ដើរ​ចូល​ទៅ​រក​ជួប​លោក​ចៅក្រម កូយ សៅ ដើម្បី​សាកសួរ​រឿង​ដោះ​លែង​មេ​តុង​ទីន​នោះ ត្រូវ​បាន​មន្ត្រី​សាលាដំបូង​ជម្រាប​ជូន​លោកប្រុស និងអ្នកស្រី​ថា ផុត​ម៉ោង​រដ្ឋបាល​ហើយ​ ឱ្យ​វិល​ទៅ​វិញ​សិន​ទៅ ។

អ្នក​តាមដាន​សំណុំរឿង​ពាក់​ព័ន្ធ​លើ​ទឹកប្រាក់​២​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក​នេះ បាន​សង្កេត​ឃើញ​ថា ការ​វិវាទ​នីតិវិធីរវាង​ព្រះរាជអាជ្ញា​រង​ គឺ​លោក ហ៊ឹង ប៊ុ​ន​ថន តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ស្ត្រី​មេ​តុងទីន​ម្នាក់​ឈ្មោះ លី គឹ​ម​ហួរ ពី​បទ​ «​រំលោភ​លើ​ទំនុកចិត្ត​» ​ជា​​បទល្មើស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​កូន​តុងទីន​១៧​នាក់ លើ​ទឹកប្រាក់​២​លាន​៦សែន​ដុល្លារ​អា​មេ​រិ​ក ។

ប៉ុន្តែ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​យល់​ថា នេះ​ជា​រឿង​រដ្ឋប្បវេណី ដោយ​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​តុង
ទីន​ទេ គ្រាន់តែ​តម្រូវ​​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ រួច​ដោះ​លែង​ឱ្យទៅ​ផ្ទះ​វិញ ។ ការ​សម្រេច​ដោះ​លែង​​មេ​តុងទីន​នេះ បាន​ធ្វើ​ឱ្យ​កូន​តុងទីន​ទាំង​១៧នាក់ កំពុង​មាន​ប្រតិកម្ម​លើ​លោក​ចៅ​ក្រម​ទើប​បានជា​មាន​តំណាង​ចេញ​មុខ ទៅ​រក​ជួប​លោក​ចៅក្រម ដើម្បី​សួរនាំ​ឲ្យ​ច្បាស់​អំពី​នីតិវិធី ដោះ​លែង​មេ​តុងទីន​នោះ ។

ផ្ទុយ​មក​វិញ​ បើ​លទ្ធផល​គ្មាន​ចម្លើយ​ឲ្យ​សម​ស្រប តាម​បណ្តឹង​លើ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ពួក​គាត់​នោះ​ទេ តំណាង​ដើមបណ្តឹង និង​ពិភាក្សា​ជួយ​មេធាវី​ការពារ​ក្តី រួម​គ្នា​ធ្វើ​លិខិត​មួយ​ដាក់​ជូន​ទៅ​អគ្គ​ព្រះ​រា​អាជ្ញាសាលា​ឧទ្ធរណ៍ ជា​ការ​ទ​ទួ​ច​ឲ្យ​ជួយ​ស្វែងរក​យុ​ត្តិ​ធ​ម៍​មក​វិញ ដែល​ចៅក្រម​សា​លា​ដំបូង​ដោះ​លែង​មេ​តុងទីន សុ​ី​ដាច់​ប្រាក់​ជាង​២​លាន​ដុល្លារ​នោះ ។ ហើយ​ដើមបណ្តឹង​បាន និងគ្រោង​ធ្វើ​ពាក្យ​ដាក់​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​បើក​ការ​អង្កេត​លើ​រឿង​នេះ​វិញ ។

ពិសេស​ក្រុម​សមាជិក​អ្នកលេង​តុងទីន​ទាំង​១៧​នាក់ បាននិង​កំពុង​រៀបចំ​ធ្វើ​ញាតិ​មួយដាក់​ចូល​ទៅ​ខុទ្ទកា​ល័យ​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផង​ដែរ ដើម្បី​ជំរាប​ជូន​សម្តេច​ឱ្យ​​បានដឹង​ពី​រឿង មេ​តុង​ទីន​បោក​អស់ប្រាក់​ជាង​២​លាន​ដុល្លារ ខណៈ​ពេល​សមត្ត​កិច្ច​ចាប់ខ្លួន​មេ​តុងទីន​នោះ​បាន​ហើយ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ជាមួយ​ដើមបណ្តឹង​ផង ស្រាប់តែ​ចៅក្រម​សើ​ុ​ប​សួរ​ដោះ​លែង​ស្ងាត់​ៗ​ឲ្យ​ទៅ​វិញ​បាត់ ។ ដូច្នេះ ​រឿង​នេះ​មាន​តែ​ស្ថាប័ន​កំពូល ពិសេស​សម្តេច ហ៊ុន សែន ទេ​ ដែល​អាច​ជួយ​រក​យុ​ត្តិ​ធ​ម៍​ដល់​ពួក​គេ​បាន ៕

អត្ថបទសរសេរ ដោយ