ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ជួស​! សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ឈ្នះ​មេដាយ​៧​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​ជី​នៀ​ស​អូ​ឡាំ​ព្យា​ដ​រួម​ផ្ដុំ​នូវ​ការ​បង្ហាញ​អព្ភន្ដរញ្ញាណ​អស្ចារ្យ ថ្វីគំនិត និង​សេច​ក្ដី​អំណត់​អត់ធ្មត់​នៃ​បញ្ញា នៅ​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១១ ដល់​១៦ ខែមិថុនា​នេះ​។ វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ជី​នៀ​ស​អូ​ឡាំ​ព្យា​ដ​សម្រាប់​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យា​ញូ​វ​យ៉​ក ក្នុង​ទីក្រុង​អូ​ស្វី​ហ្គូ…

ការ​ប្រកួត​ជី​នៀ​ស​អូ​ឡាំ​ព្យា​ដ​រួម​ផ្ដុំ​នូវ​ការ​បង្ហាញ​អព្ភន្ដរញ្ញាណ​អស្ចារ្យ ថ្វីគំនិត និង​សេច​ក្ដី​អំណត់​អត់ធ្មត់​នៃ​បញ្ញា នៅ​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១១ ដល់​១៦ ខែមិថុនា​នេះ​។

វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ជី​នៀ​ស​អូ​ឡាំ​ព្យា​ដ​សម្រាប់​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យា​ញូ​វ​យ៉​ក ក្នុង​ទីក្រុង​អូ​ស្វី​ហ្គូ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា​នេះ ដោយ​បេក្ខជន​ឆ្នើម​របស់​យើង​បាន​ឡើង​ទៅ​ទទួល​មេដាយ​នៅ​លើ​វេទិកា​ក​ត្តិ​យស។

បញ្ញវន្ត​វ័យក្មេង​ពីសា​លា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ដែល​មាន​សមត្ថភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ហើយ​បាន​ធ្វើ​ឱ្យ​សាលា និង​ប្រទេស​ជាតិ​មាន​មោទន​ភាព ដោយ​ការ​ដណ្ដើម​បាន​មេដាយ​ចំនួន​៧​គ្រឿង​។

Chanbopear Peng និង Pichpanchapor Saing ឈ្នះ​មេដាយមាស​ពី​វិញ្ញាសារ​រ៉ូ​បូត ហើយ Sopheara Chea និង Sophearom Chea ឈ្នះ​មេដាយ​ប្រាក់​ពី​វិញ្ញាសារ​តន្ត្រី​។ Michelle Seth និង Chonineath Seng ទទួល​បាន​មេដាយ​សំ​រឹ​ទិ្ធ​ពី​វិញ្ញាសារ​រ៉ូ​បូត ហើយ Nermin Karaosmanoglu ទទួល​បាន​មេដាយ​សំ​រឹ​ទិ្ធ​ពី​វិញ្ញាសារ​តន្ត្រី​។

នាយក​វិទ្យាល័យ​សិក្សា នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ លោក Ramazan ក៏​បាន​អម​ដំណើរ​ជាមួយ​មាតាបិតា និង​អ្នកគ្រូ លោកគ្រូ សិស្ស​ផង​ដែរ​។ បន្ទាប់​ពី​បាន​បំពេញ​ការងារ​អស់​រយៈ​១​ឆ្នាំ នៅ​សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​មក លោក​មាន​អារម្មណ៍​ជំរុញ​ទឹក​ចិត្ត ដោយសារ​តែ​សមត្ថភាព​ដ៏​មិន​នឹង​ស្មាន​ដល់​របស់​ប្អូន​ៗ​សិស្សានុសិស្ស​យើង​។ លោក​​បាន​លើក​ឡើង​ថា ៖ «​ជា​រួម នេះ​ជា​សមិទ្ធផល​ដ៏​ដំ​ធេង ដោយ​សិស្សានុសិស្ស​របស់​យើង​បាន​បង្ហាញ​សមត្ថភាព​ប្រកួតប្រជែង​បញ្ញា​ជាមួយ​គូប្រកួត​ខ្លាំង​ៗ​ដែល​មក​ពី​ជុំវិញ​ពិភពលោក​»​។

ការ​ប្រកួត​ជី​នៀ​ស​អូ​ឡាំ​ព្យា​ដ លើកកម្ពស់​ការ​យល់​ដឹង​បែប​សកល​ស្ដី​ពី​បញ្ហា​បរិស្ថាន និង​ការ​សម្រេច​ឱ្យ​បាន​នូវ​និរន្តរភាព​បរិស្ថាន តាម​រយៈ​វិទ្យាសាស្ត្រ​មូលដ្ឋាន សិល្បៈ សំណេ​​រ​ច្នៃប្រឌិត វិស្វកម្ម ការ​រចនា​ម៉ូ​ដ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​។

កម្មវិធី​ប្រកួតប្រជែង​គួរ​ឱ្យ​គោរព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Terra Science and Education ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​អូ​ស្វី​ហ្គូ ទីក្រុង​ញូ​វ​យ៉​ក អា​ហ​រដ្ឋ​អា​មេ​រិ​ក ក្រៅពី​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ប្រចាំ​ថ្ងៃ​នីមួយ​ៗ សិស្សានុ​សិស្ស​របស់​យើង​ក៏​មានឱកាស​ធ្វើ​ទំនាក់ទំនង​សង្គម​ជាមួយ​មិត្ត​ប្រកួត ដើម្បី​បង្កើត​មិត្តភាព​យូរអង្វែង​។

លើស​ពី​នេះ គេ​មាន​ទទួល​អាហារ​ពេល​ល្ងាច​ដល់​សិស្សានុសិស្ស​យើង នៅ​បរិវេណ​សាកលវិទ្យាល័យ និង​មានដំណើរ​កម្សាន្ត​ទៅ​តំបង់ និង​កន្លែង​ទេសចរណ៍​ផ្សេង​ៗ​ផង​ដែរ​។

ការ​ប្រកួត​ឆ្នាំ​នេះ​ក៏​មាន​បញ្ចូល​ដំណើរ​កម្សាន្ត​ទៅ​កាន់ Big Apple ឱកាស​ទៅ​ទស្សនា Niagara Falls និង Washington DC ដែល​ជា​រាជធានី​នៃ​សេត​វិមាន (the White House)​។​គម្រោង​ដ៏​ច្រើន​សន្ធឹក​ស​ន្ទា​ប់​ចំនួន​១៦៥៧ របស់​បេក្ខជន​ប្រកួត​មក​ប្រទេស​ចំនួន​៧០ បាន​ដាក់​ចូល​ប្រកួត​កាលពីដើម​ឆ្នាំ​នេះ ដែល​នេះ​សរ​បញ្ជាក់​ថា ការ​ប្រកួត​ប្រជែង​នេះ​មាន​លក្ខណៈ​ជាស​កល​យ៉ាង​ពិត​ប្រក​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ