ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច ! Ronaldo ល្អ​ជាង Messi បើសិនជា​លេង​នៅ​ក្នុង​ក្រុមបាល់ទាត់​សាមញ្ញ​មួយ

5 ឆ្នាំ មុន

មេទ័ព​ជួរ​មុខ​របស់​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​កីឡាករ Cristiano Ronaldo និង​មេទ័ព​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​កីឡាករ Lionel Messi ត្រូវ​បាន​គ្រូបង្វឹក​ក្លិប Atletico លោក Diego Simeone…

មេទ័ព​ជួរ​មុខ​របស់​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​កីឡាករ Cristiano Ronaldo និង​មេទ័ព​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​កីឡាករ Lionel Messi ត្រូវ​បាន​គ្រូបង្វឹក​ក្លិប Atletico លោក Diego Simeone ធ្វើការ​ប្រៀបធៀប​សមត្ថភាព​លេង​ក្នុង​ទីលាន​ប្រកួត​ហើយ​ជា​លទ្ធផល​បង្ហាញ​ថា Ronaldo អាច​នឹង​ជា​ជម្រើស​ប្រសើរ​ជាង Messi បើសិនជា​លេង​ក្នុង​ក្រុម​ធម្មតា​មួយ ។

កីឡាករ Messi ត្រូវ​បាន​មហាជន​មើលឃើញ​ថា​ រូបគេ​មាន​ទម្រង់​លេង​ខ្សោយ​ឱ្យ​ក្រុម​អា​ហ្ស​ង់​ទី​ន​នៅ World Cup ខណៈ​នៅ​ក្លិប Barcelona គ្មាន​អ្នក​ណា​វ៉ា​ដាច​់គេ​ទេ ។ រីឯ Ronaldo វិញ​ទម្រង់​លេង​ល្អ​ទាំង​នៅ​ក្លិប​និង​នៅ​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ ។

លោក Simeone មានការ​ងឿងឆ្ងល់​ថា​ រវាង​កីឡាករ Ronaldo និង Messi តើ​ម្នាក់​ណា​នឹង​ល្អ​ជាង​បើសិនជា​លេង​ក្នុង​ក្រុមបាល់ទាត់​ធម្មតា​មួយ​នោះ? ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​រូប​លោក​ក៏​បាន​ធ្វើការ​បោះ​ឆ្នោត​រក​សំឡេង​គាំទ្រ​ពី​សំណាក់​ហ្វេ​ន​របស់​ពួក​គេ​ជាមួយនឹង​ការ​បោះ​ឆ្នោត​សរុប១៨០.០០០សំឡេង​ក្នុង​នោះ​មាន ៦១% កាន់ជើង Ronaldo ថា​ រូបគេ​អាច​លេង​ល្អ​ជាង Messi នៅ​ក្នុង​ក្រម​បាល់ទាត់​ដ៏​សាមញ្ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ