ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហ្ន៎… ​ដើរ​ជ្រើសរើស​មនុស្ស​ឱ្យចូល​បម្រើ​កងរាជអាវុធហត្ថ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា តុលាការយោធា​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា បាន​សម្រេច​ឃុំ​ខ្លួន​ជន​៦​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដើរ​ប្រមូល​មនុស្ស​ឱ្យ​ចូល​ធ្វើ​កង​រាជ​អាវុ​ធ​ហត្ថ​ដោយ​ខុសច្បាប់ ។ ជន​ទាំង ​៦​នាក់​នោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា តុលាការយោធា​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា បាន​សម្រេច​ឃុំ​ខ្លួន​ជន​៦​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដើរ​ប្រមូល​មនុស្ស​ឱ្យ​ចូល​ធ្វើ​កង​រាជ​អាវុ​ធ​ហត្ថ​ដោយ​ខុសច្បាប់ ។ ជន​ទាំង ​៦​នាក់​នោះ មាន ៖១-​ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ តាំងខ្លួន​ជា​ឧត្តមសេនីយ៍ត្រី ២-​ឈ្មោះ អ៊ូ ផ​ល្លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​(​តាំងខ្លួន​ជា​វរសេនីយ៍ឯក​) ៣-​ឈ្មោះ ជិន សំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ទោ ៤-​ឈ្មោះ គុំ សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ទោ៥-​​ឈ្មោះ ឡៅ ប៉ោ​ឃាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ទោ និង ៦-​ឈ្មោះ ជ្រឹង វី​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ត្រី ។ ទាក់ទង​នឹង​ការ​ឃុំខ្លួន​ជន​ទាំង​៦​នាក់​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ជនសង្ស័យ​បានប្រើ​ឧបាយកល​ទុច្ចរិត យក​ឥទ្ធិពល​លោក​ឧត្តមសេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការ​រង និង​ជានាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ប្រមូល​មនុស្ស​ឱ្យ​ចូល​ធ្វើ​កម្លាំង​កង​រាជ​អាវុធហត្ថ​ដោយ​ខុសច្បាប់ ។ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ថា មាន​ជន​មួយ​ក្រុម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ដើរ​ជ្រើសរើស​មនុស្ស​ឱ្យធ្វើ​កងរាជអាវុធហត្ថ លោកនាយ​ឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​មរ
ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឱ្យ​ស្នងការដ្ឋាន​យុត្តិធម៌ចុះ​ធ្វើការ​ស្រាវ​ជ្រាវ ដោយ​ការ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ឧត្តម​សេនី​យ៍​ទោ ម៉ែ​ន ហុង ព្រះរាជអាជ្ញា​រង​អម​តុលាការយោធា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ឡោម​ព័ន្ធ​លំនៅ​ឋាន​មួយ​លេខ​៨៩B ផ្លូវ​លេខ២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ ។ ជា​លទ្ធផល បាន​ចាប់​ឃាត់ខ្លួន​ជន​ទាំង​៦នាក់​ខាងលើ និង​បាន​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធបទល្មើស​ដូច​ជា ឯកសណ្ឋាន​កងរាជអាវុធហត្ថចំនួន​២៤​សម្រាប់ ស័​កិ្ត​ថ្នាក់​វរសេនីយ៍​ចំនួន​១៣​គូ មេដាយ​ការងារ​១៣​គ្រឿង ៤-​សុ​ី​ញ​រូប​ស្វា១៥​គ្រឿង សុ​ី​ញ​អ​គ្គៈ​១៦​គ្រឿង សុ​ី​ញ កង​រាជអាវុធហត្ថ​១០​គូ ស្លាក​ឈ្មោះ​ចំនួន​៧ ម៉ាស៊ីន​ព្រី​ន​ធ័​រ​១​គ្រឿង កុំព្យូទ័រ​១​គ្រឿង ត្រា​ឈ្មោះ​និង​ត្រា​ផ្សេង​ៗ​ចំនួន​១១ និង​ម៉ូតូ​៣​គ្រឿង ។ ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​មាន​គោលដៅ​ទុច្ចរិត បាន​យកឈ្មោះ​ថ្នាក់​ដឹកនាំ​កង​រាជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ជ្រើសរើស​មនុស្ស​ឱ្យចូល​បម្រើ​កងរាជអាវុធហត្ថ​ដោយ​ខុស​ច្បាប់​ប្រាក​ដ​មែន ។ យោង​តាម​ចម្លើយ​និង​វ​តុ្ថ​តាង​ជាក់ស្តែង ជន​ទាំង​៦​នាក់​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការយោធា ដើម្បី​ឃុំខ្លួន​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ