ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​មិត្ត​ដូច​ម្តេច​ទើប​ឈ្មោះ​ថា​ជួយ​ត្រូវ?

5 ឆ្នាំ មុន

ការ​ឲ្យ​វត្ថុ​ដទៃ​នោះ​វា​ជា​រឿង​ខាងក្រៅ​ទេ តែ​ការ​ផ្តល់​នូវ​ទាន​ជា​ព្រះធម៌ ជា​រឿង​ខាងក្នុង ជា​ប្រយោជន៍​ដល់​រាង​កាយ​ផង និង​ជា​ប្រយោជន៍​ដល់​ផ្លូវចិត្ត​ផង ។​របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត ជា​របស់​ដែល​យើង​គួរ​ឲ្យ គួរ​ចែករំលែក​ជា​ការ​ចាំបាច់​បំផុត ឬថា​គួរ​នាំ​គេ​ឲ្យ​មក​ទទួល​ដឹង​ឮ​ក្នុង​រឿង​ដែល​គេ​គួរ​យល់ គួរ​ដឹង​នៅ​ក្នុង​គោល​ធម៌​ព្រះពុទ្ធ​សាសនា…

ការ​ឲ្យ​វត្ថុ​ដទៃ​នោះ​វា​ជា​រឿង​ខាងក្រៅ​ទេ តែ​ការ​ផ្តល់​នូវ​ទាន​ជា​ព្រះធម៌ ជា​រឿង​ខាងក្នុង ជា​ប្រយោជន៍​ដល់​រាង​កាយ​ផង និង​ជា​ប្រយោជន៍​ដល់​ផ្លូវចិត្ត​ផង ។​របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត ជា​របស់​ដែល​យើង​គួរ​ឲ្យ គួរ​ចែករំលែក​ជា​ការ​ចាំបាច់​បំផុត ឬថា​គួរ​នាំ​គេ​ឲ្យ​មក​ទទួល​ដឹង​ឮ​ក្នុង​រឿង​ដែល​គេ​គួរ​យល់ គួរ​ដឹង​នៅ​ក្នុង​គោល​ធម៌​ព្រះពុទ្ធ​សាសនា ដើម្បី​បាន​ដោះស្រាយ​ក្នុង​បញ្ហា​ជិ​វិត​របស់​គេ​ឱ្យ​បាន​ស្រាកស្រាន្ត ។

ព្រោះហេតុនោះ​បើ​យើង​បានឃើញ​មិត្តភក្តិ​របស់​យើង​ណា​ម្នាក់​មានទុក្ខ​កង្វល់ យើង​ក៏​ទៅ​បបួល​គេ​ឱ្យ​ចូល​ក្នុង​ទី​អារាម​ដូច​ជា នៅ​ថ្ងៃឧបោសថសីល ថ្ងៃ​បុណ្យ​ទាន​ជាដើម យើង​ក៏​ទៅ​បបួល​គេ​មក​អង្គុយ​បាន​ស្តាប់ បាន​រៀន បានដឹង​ពី​រឿង​ជីវិត​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ឲ្យ​គេ​បាន​យល់​ដឹង​ការ​ពិត បាន​ភ្លឺស្វាង​អារម្មណ៍ គេ​ក៏​បាន​ធូរ​ថយ ស្រាកស្រាន្ត​ពី​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្ត​ជាក់​ជា​ពុំខាន ។ ការ​ជួយ​មិត្តភក្តិ​ក្នុង​សភាព​បែប​នេះ​គឺជា​ការ​ជួយ​ត្រូវ ជួយ​ដ៏​ពិតប្រាកដ ធ្វើ​ឲ្យ​មិត្តសម្លាញ់​បាន​ទទួល​សេចក្តីសុខ​តាម​ផ្លូវចិត្ត ។

ការ​សាង​គុណ​ធ​ម​ម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​ខ្លួន​ផង និង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​យល់​ពី​គុណធម៌​ផង គឺជា​អត្ថប្រយោជន៍​ដ៏​ខ្លាំងក្លា​ក្នុង​ខ្សែជីវិត ។