ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងចោរចិនជិះរ៉ុលរ៉យ ប្រើល្បិចប្លន់ខ្មែរ​បែបណាទេ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ កាលពី​យប់​ថ្ងៃ​ទី​២២ ​មិថុនា នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ កាលពី​យប់​ថ្ងៃ​ទី​២២ ​មិថុនា នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ។ ជនសង្ស័យ​ជា​ចោរប្លន់​មិនធម្មតា​ទេ ជិះ​រថយន្ត​សុទ្ធតែ​ម៉ាក​រ៉ុល​រ៉​យ ​ដែល​មាន​តម្លៃ​ស្ទើរ​មួយ​​លាន​​ដុល្លារ ។ យោង​តាម​លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លីស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​បានឱ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថ​យន្ត​ឈ្នួល មាន​ទីលំនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពី​បទ​ប្លន់​ប្រដាប់​អាវុធ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​២២ ខែមិថុនា នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ នគរបាល​ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស ធ្វើការ​ស្រាវ​ជ្រាវ​ក៏​កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្លិប​កម្សាន្ត CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ។ លុះ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ហុ​៊​ម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកបើកបរ​រថយន្ត​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ​E88340722 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ផុតកំណត់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ ទិដ្ឋាការ​លេខ E1-01359781 ចុះ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ផុតកំណត់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ។ ក្នុង​សកម្មភាព​ប្លន់ គឺ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា បាន​ប្រើ​វិធី​ហៅ​ជន​រងគ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាការ​។ លុះ​ពេល​ជួប​មុខ​គ្នា ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​លុយ​ចំនួន​៥០០​ដុល្លារ ប័ណ្ណបើកបរ​១​សន្លឹក ប័ណ្ណ​សម្គាល់​រថយន្ត​១​សន្លឹក អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។លោកស្នងការ​រង​បន្ត​ថា ក្រោយ​ពេល​ទទួលបាន​ពាក្យបណ្តឹង ក្រោម​ការ​ចង្អុល​ដឹកនាំ​ពី​លោកស្នងការ ជួន ណា​រិ​ន្ទ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក គៀង សុ​ន្ធា​រោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មាន លុយ​៥០០​ដុល្លារ​(​របស់​ជន​រង​គ្រោះ​) កាំ​ភ្លើងខ្លី​១​ដើម​ម៉ាក​រូ​ឡូ​លេខ​៣៨.SWPL គ្រាប់​៣​គ្រាប់ ជា​អាវុធ​ធ្វើ​សកម្មភាព រថយន្ត​ម៉ាក​រ៉ុល​រ៉​យ(Rolls Royce) ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BP-៦៦៦៦ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។ ចំណែក​ជន​សង្ស័យ​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​ដូច​គ្នា កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជា​បន្ត ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ