ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ទឹកកកបើក​ផ្តាច់ជីវិតគេ​តាំងព្រឹក​…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​​​ប្រពន្ធ​ស្លាប់នៅនឹងកន្លែង កូនរង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់​ពី​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ​បើក​បុក​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​​​ប្រពន្ធ​ស្លាប់នៅនឹងកន្លែង កូនរង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់​ពី​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ​បើក​បុក​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​​៤ (មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស) ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តី​រា​យក​រណ៍​បន្ត​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​សុខា ស៊ី​ណា អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ប្តី​ឈ្មោះ​​លន់ សុ​ភក្ត្រ អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​ ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ដោយឡែក​ខាង​រថយន្ត​ដឹក​ទឹក​ក​ក មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​អ្នកបើក​នោះ​ទេ ព្រោះ​​បាន​ដាក់​​មេ​ប្រូច​រត់​បាត់ស្រមោល​ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ​ពាក់​ស្លាក​លេខ 3D-6120 ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ ភាគី​ខាង​ម៉ូតូឌុប​គ្នា៣​នាក់ (​ប្តី​-​ប្រពន្ធ​-​កូន​) ធ្វើ​ដំណើរ​ពី​កើត ​ទៅ​លិច ។ លុះ​ដល់​ចំណុច​កើតហេតុ ខណៈ​រថយន្ត​ដឹក​ទឹកកក​ខាងលើ​ បាន​​​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​​​នៅ​ខាងស្តាំ​ដៃ ក៏​ជ្រុលបុក​​ម៉ូតូ​ពីក្រោយ​​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពី​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ