ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាមួយ​នារី​ក្មេង​ម្នាក់​មិនដឹង​មកពីណា​បើករថយន្ត​ជ្រុល​ទៅ​ផ្ទប់​ដើមឈើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​នឹង​នារី​វ័យក្មេង​ម្នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​ជ្រុល​ហោះ​ធ្លាក់​ផ្លូវ​បុក​ផ្ទប់​នឹង​ដើម​ពោធិ៍ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​នឹង​នារី​វ័យក្មេង​ម្នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​ជ្រុល​ហោះ​ធ្លាក់​ផ្លូវ​បុក​ផ្ទប់​នឹង​ដើម​ពោធិ៍ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រើយ​ខាងកើត ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនឹង​នារី​វ័យក្មេង​ម្នាក់​មិនដឹង​ថា ចេញពី​ផឹក​វិញ​នៅ​ទីណា​នោះ គឺ​បាន​បើករថយន្ត​សេរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL- 0016 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​(​ពី​ខេត្ត​ចូល​ទៅ​ភ្នំពេញ​) ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​រៀង​កោង ហើយ​ណាមួយ​អ្នកបើកបរ​ស្រវឹង​ផង​នោះ​ទើប​បួង​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​រថយន្ត​ហោះ​ធ្លាក់​ផ្លូវ​ចុះ​ពីលើ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជ្រុល​បុក​ដើម​ត្របែកព្រៃ​បាក់​អស់​មួយ​ដើម ពេល​នោះ​ដែរ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​ផ្ទប់​និង​ដើម​ពោធិ៍​បន្ថែម​ទៀត បណ្ដាល​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ព្រមទាំង​ផ្ទុះ​ពោង​សុ​វត្តិភាព តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់ ។

ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ផង​ដែរ ដោយឡែក​នារី​វ័យក្មេង​ដែរ​រួម​ដំណើរ​ជាមួយ​ក៏​បាន​គេ​ចេញពី​កន្លែង​កើតហេតុ​ផង​ដែរ ។


ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ