ឃើញភ្នំច្រើនណាស់​​​លើ​​​ដី​​កំពត តែយើងអត់ស្គាល់​ឈ្មោះអស់​ទេ​មែន​​អត់?


ខេត្តកំពត ៖ ​សម្រាប់​ខេត្តកំពត ​មើលទៅ​ទិស​ណា​ក៏​ឃើញ​សុទ្ធតែ​ភ្នំ​ដែរ ។ ភ្នំ​ខ្លះ​ខ្ពស់ ខ្លះ​ទាប ខ្លះ​វែង​អន្លាយ​មើល​​ដាច់​កន្ទុយភ្នែក ។ តើ​ភ្នំ​មាន​ប៉ុន្មាន ​បើ​មើលឃើញ​ចង្អៀត​យ៉ាងនេះ ហើយ​មានឈ្មោះ​អ្វីខ្លះ មិន​ទាន់​មាន​​អ្នក​ស្គាល់​ច្រើន​​នៅឡើយ​ទេ ។ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ទើប​ដឹង​ថា នៅ​ខេត្តកំពតមាន​ចំនួន​១៤៧​ភ្នំ ភ្នំ​ខ្លះ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្ទើរ​បាត់​រូបរាង ភ្នំ​ខ្លះ​កំពុង​ដាក់​គ្រឿង​បំផ្ទុះ​ធ្វើ​អាជីវកម្ម ។

ខេត្តកំពត​មានស្រុក​ និង​ក្រុង​ចំនួន​៨ ដែល​មាន​ចំនួន​១៤៧​ភ្នំ ។ នៅ​ស្រុក​អង្គរ​ជ័យ​មាន​ភ្នំ​៦ គឺ​១-​ភ្នំ​ខ្ញា មាន​ការដ្ឋាន​ថ្ម​, ២-​ភ្នំ​ស្នាយ​អ​ញ្ជិ​ត មាន​ការដ្ឋាន​ថ្ម​របស់​យាយ​អ៊ុ​ន ។ ភ្នំ​មាន​ការដ្ឋាន​ថ្ម​ទាំង​២​នេះ​នៅ​ជិត​គ្នា ជិត​រលាយ​ហើយ ។ ៣-​ភ្នំ​កុង នៅ​ក្រោយ​សាលាស្រុក​មាន​គ្រឿងចក្រ​ជា​ច្រើន​កំពុង​កាយ​ក្រួស​ក្រហម ។
៤-​ភ្នំ​ត្នោត ក៏​មាន​កាយ​ដី​ក្រួស​ក្រហម​ដែរ ។ ៥-​ភ្នំ​សែន​ហាន វែង​ឆ្ងាយ​ណាស់​ជាប់​៥​គីឡូម៉ែត្រ មើលទៅ​ដាច់​កន្ទុយភ្នែក ។ ៦-​ជួរ​ភ្នំ​ច្រក​សៀម ។ ស្រុក​បន្ទាយមាស​មាន​ភ្នំ​ចំនួន​១១ គឺ​ទី​១-​ភ្នំ​ល្ងៀង ។ ២-​ភ្នំ​ស្ដេច​គង់ កំពុង​រង​ការ​ដាក់​គ្រឿង​បំផ្ទុះ ។ ៣-​ភ្នំ​រំពើន ។ ៤-​ភ្នំ​កន្លង់ ។ ៥-​ភ្នំ​ទទុង​ទូក​មាស រោងចក្រ​សុ​ី​ម៉​ង់​ត៍​។ ៦-​ភ្នំ​ទូក​មាស រោងចក្រ​សុ​ី​ម៉​ង់​ត៍ ។ ៧-​ភ្នំ​ច្រក​សៀម ។ ៨-​ភ្នំ​តូច ។ ៩-​ភ្នំ​កូន​សត្វ ។ ១០-​ភ្នំ​ច្រ​លួ​ញ កំពុង​ដាក់​បំផ្ទុះ ។ ១១-​ភ្នំ​ខ្លុង ។ ស្រុក​ដងទង់​មាន​ភ្នំ​ចំនួន​១៥គឺ​១-​ភ្នំ​តូច ។ ២-​ភ្នំស្រូវ រង​កា​ដាក់​គ្រឿង​បំផ្ទុះ ។ ៣-​ភ្នំ​ក្បាល​ទីង ។ ៤-​ភ្នំ​តា​សាក់ ។ ៥-​ភ្នំ​ប៉ា​ង​ហាង​ហៅ​ឡ​១០​។ ៦-​ភ្នំ​ទទឹងថ្ងៃ ។ ៧-​ភ្នំ​តា​សៀម ។ ៨-​ភ្នំ​ងោក​មាន​ថ្ម​ធ្យូង ។ ៩-​ភ្នំ​ត្រពាំង​ចក ។ ១០-​ភ្នំពេញ​មានឈ្មោះ​ដូច​ក្រុងភ្នំពេញ​ដែរ​ភ្នំ​នេះ​កំពុង​រង ការ​ដាក់​បំផ្ទុះ​ជិត​រលាយ​ហើយ ។ ១១-​ភ្នំ​ថ្ម​ដុប ។ ១២-​ភ្នំ​ល្អាង​រោងចក្រ​សុ​ី​ម៉​ង់​ត៍ ។ ១៣-​ភ្នំ​ត្រ​យឹ​ង ។ ១៤-​ភ្នំ​ទឹ​ព្វ រង​ការ​ដាក់​គ្រឿង​បំផ្ទុះ ។ ១៥-​ភ្នំ​តូច​ស្រ​ងឹល ។ ស្រុក​កំពង់ត្រាច​មាន​ភ្នំ​ចំនួន​១៦គឺ​ភ្នំ​រមណីយដ្ឋាន​កំពង់ ត្រាច ។ ២-​ភ្នំ​ថ្កូវ គេ​កាយ​យក​ក្រួស ។ ៣-​ភ្នំ​អង្គរ​ជ័យ គេ​កាយ​យក​ដី​ក្រួស​ជិត​រលាយ​ហើយ ។ ៤-​ភ្នំ​ស្រ​ង៉ា​ប​មាន​គេ​កាយ​ក្រួស ។ ៥-​ភ្នំ​លក ។ ៦-​ភ្នំ​ដំរី ។ ៧-​ភ្នំ​ទឹក ។ ៨-​ភ្នំ​ថ្មដា ភ្នំ​នេះ​មាន​គេ​លួច​កាយ​ក្រួស​លក់ ។ ៩-​ភ្នំ​តា​ម៉ុ​ក ។ ១០-​ភ្នំ​ប្រាសាទ ។ ១១-​ភ្នំ​សសៀ​មាន់ ។ ១២-​ភ្នំ ខ្យង ។ ១៣-​ភ្នំ​ស ។ ១៤-​ភ្នំ​គ្រោ​ល​គោ ។ ១៥-​ភ្នំ​បុណ្យ ។ ១៦-​ភ្នំ​ទទឹងថ្ងៃ ។
ស្រុក​ទឹកឈូ​មាន​ភ្នំ​ចំនួន​២៩ គឺ​ទី​១-​ភ្នំ​កំចាយ ។ ២-​ភ្នំ​សាលា​បុណ្យ ។ ៣-​ភ្នំ​កំបោ ។ ៤-​ភ្នំ​ទំនប់​ប្រទាក់​ក្រឡា ។ ៥-​ភ្នំ​កែវ ។ ៦-​ភ្នំ​ស្រ​ងិ​ល ។ ៧-​ភ្នំ​ដុប​ស្រឡៅ ។ ៨-​ភ្នំ​ខ្នុរ មានផ្ទះ​ជនជាតិ​បារាំង​ជា​ច្រើន ។ ៩-​ភ្នំ​ខ្ពប​ទ្វារ​ថ្វី ។ ១០-​ភ្នំ​គុក​ធ្យូង ។ ១១-​ភ្នំ​រោងចក្រ​សុ​ី​ម៉​ង់​ត៍​ចក្រី​ទីង ។ ១២-​ភ្នំ​បុស​ញិញ ។ ១៣-​ភ្នំ​តា​ប៉ុក ។ ១៤-​ភ្នំ​ប្រវឹក​ពង ។ ១៥-​ភ្នំ​ខ្ជាយ ។ ១៦-​ភ្នំ​ធំ ។ ១៧-​ភ្នំ​តូច ។ ១៨-​ភ្នំ​ដង​ន​ង្គ​ល​។ ១៩-​ភ្នំ​ឈ្ងោក​។ ២០-​ភ្នំ​កូន​សត្វ មាន​ចម្ការ​ម្រេច​រាប់រយ​ហិ​កតា និង​សំណង់​អត់​ច្បាប់ ។ ២១-​ភ្នំ​បទ​ទ្វារ​យាយ​ម៉ៅ​។ ២២-​ភ្នំ​បន្ទាយ​ចាស់​កាយ​ក្រួស ។ ២៣-​ភ្នំ​ឃ្លៃ​កាយ​ក្រួស ។ ២៤-​ភ្នំ​ត្នោត មាន​ការដ្ឋាន​ថ្ម​កាយ​ភ្នំ​យក​ថ្ម​ជម្រៅ​ជាប់​២០០​ម៉ែត្រ​ទៅ​ហើយ ។ ២៥-​ភ្នំ​ច​ង្ហោ​ន កាយ​យក​ថ្ម​ដែរ ។ ២៦-​ភ្នំ​ដង្កូវ​វែង ។ ២៧-​ភ្នំ​ស ។ ២៨-​ភ្នំ​ធ្លើ​យ និង​២៩-​ភ្នំ​ក្បាល​រមាស ។ ក្រុង​កំពត​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​កកេះ និង​ភ្នំ​ដូង នៅ​ជាប់មាត់​សមុទ្រ ។ ស្រុក​ជំ​ុ​គឺ​រី​មាន​ភ្នំ​ចំនួន​៣៩១-​ភ្នំ​ដងរ៉ែក ។ ២-​ភ្នំ​ព្រះ​វិហារ ។ ៣-​ភ្នំ​ដំបង ។ ៤-​ភ្នំ​ពោត ។ ៥-​ភ្នំ​ស្រាប ។ ៦-​ភ្នំ តូច ។ ៧-​ភ្នំ​ចម្ការ​គរ ។ ៨-​ភ្នំ​តា​ទាន់ ។ ៩-​ជ្រោះ​ជ្រ​ឡូង ។ ១០-​ភ្នំ​យាយ​គង់ ។ ១១-​ភ្នំ​ជ្រោះ​ត្រាច ។ ១២-​ភ្នំ​ខ្នង​តា ម៉ុ​ក ។ ១៣-​ភ្នំ​គៀន​ម្កាក់ ។ ១៤-​ភ្នំ​ដាក់​ស្រូវ ។ ១៥-​ភ្នំ​ឆ្កែ​អើត ។ ១៦-​ភ្នំ​ថ្មគោល ។ ១៧-​ភ្នំ​ស្រាប​ច​ង្កែ​។ ១៨-​ភ្នំ​ថ្លាន់ ។ ១៩-​ភ្នំ​វាល​សំ​តូច ។ ២០-​ភ្នំ​ជ្រោះ​ជ្រៅ ។ ២១-​ភ្នំ​ស្រី​បុក​នំ ។ ២២-​ភ្នំ​អន្លង់​ដំរី ។ ២៣-​ភ្នំ​ចំបក់​ធំ ។ ២៤-​ភ្នំ​ស្រែ​សំ​ប៊ូ ។ ២៥-​ភ្នំ​លះបង់ ។ លោក កែប វ៉​ន មេឃុំ​ច្រេស និយាយ​ថា ភ្នំ​លះបង់​នេះ​កាល​ឆ្នាំ​១៩៧៩ ប្រជា​ពលរដ្ឋ​ស្លាប់​ច្រើន​ណាស់ ភាគច្រើន​ចាស់ជរា និង​កូន​ក្មេង ព្រោះ​ចាស់​ៗ​ឡើង​ភ្នំ​លះបង់​នេះ មិន​រួច ត្រូវ​គេ​ទុក​ចោល​ដាច់​បាយ​ស្លាប់​រួម​ទាំង​រថយន្ត និង​រទេះគោ​ផង​ដែរ ។ ២៦-​ភ្នំ​ដំរី​រមៀល ។ ២៧-​ភ្នំ​តូច ។ ២៨-​ភ្នំ​តា កុ​ច ។ ២៩-​ភ្នំ​ថ្ម​ពូន ។ ៣០-​ភ្នំ​រកា​ធំ ។ ៣១-​ភ្នំ​រការ​តូច ។ ៣២-​ភ្នំ​ចំណុច ។ ៣៣-​ភ្នំ​អណ្ដើក​ធ្វើបុណ្យ ។ ៣៤-​ភ្នំ​ទ្វារ​ប្រាំបី ។ ៣៥-​ភ្នំ​កាត់​ច្រក ។ ៣៦-​ភ្នំ​បាញ់​ប្រើស ។ ៣៧-​ភ្នំ​ជ្រោះ​កណ្ដោល ។ ៣៨-​ភ្នំ​ទឹក​ចេញ ។ ៣៩-​ភ្នំ​ថ្ម​អាន ។ស្រុក​ឈូក​មាន​ភ្នំ​ចំនួន​២៦១-​ភ្នំ​មានបុណ្យ ។ ២-​ភ្នំ​ត្នោត ។ ៣-​ភ្នំ​ពោត​អាចម៍ក្របី ។ ៤-​ភ្នំ​នា​រាយ ។ ៥-​ភ្នំ​កូន​ឆ្កែ ។ ៦-​ភ្នំ​ព្រៃ​ខ្មៅ ។ ៧-​ភ្នំ​ខ្នង​គោ​រត់ ។ ៨-​ភ្នំ​វិហារ​។ ៩-​ភ្នំ​កំបោរ ។ ១០-​ភ្នំ​បាញ់​ទន្សោង ។ ១១-​ភ្នំ​ជ្រោះ​កំពង់​សិលា ។ ១២-​ភ្នំ​ទទឹង ។ ១៣-​ភ្នំ​អូរ​ចោទ ។ ១៤-​ភ្នំ​ខ្នាយ​ជ្រូក​បី ។ ១៥-​ភ្នំ​កូន​បុណ្យ​។ ១៦-​ភ្នំ​ព្រះ ។ ១៧-​ភ្នំ​ធំ ។ ១៨-​ភ្នំ​ស្ពាន​យក្ស ។ ១៩-​ភ្នំ​ខ្នង​អា​រ៉ែ​ង ។ ២០-​ភ្នំ​ជាំ​ម្លូរ ។ ២១-​ភ្នំ​ចង​ឯក ។ ២២-​ភ្នំ​ជ្រោះ​ប្រ​ហូត​។ ២៣-​ភ្នំ​គ្រើល ។ ២៤-​ភ្នំ​ខ្នាច​កង្កែប ។ ២៥-​ភ្នំ​ឆ្កែ​កូន ។ ២៦-​ភ្នំ​វាល​ចំបក់ ។

ភ្នំ​ទាំងអស់​ដែល​បាន​រៀបរាប់​មកនេះ​សុទ្ធតែ​មានការ​អះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ដែល​មាន​ឯកសារ​កត់ត្រា​ប្រចាំ​មន្ទីរ ។ ភ្នំ​ខ្លះ​ត្រូវ​បាន​ក្លាយជា​ដីចម្ការ​ស្វាយ​របស់​ឧកញ៉ា​ខ្លះ​ដែល​ខំប្រឹង​ប្រែង​រំលោភ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ ។ ដោយឡែក​ឧទ្យាន​ជាតិ​ព្រះ​មុនី​វ​ង្យ​ភ្នំ​បូកគោ​មិន​បាន​រាប់​បញ្ចូល​ទេ ។ គួរ​កត់​សម្គាល់ថា ភ្នំ​ភាគច្រើន​មាន​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​ពី​បុរាណ​ដែល​មិន​អាច​ដកស្រង់​អស់ ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្នំ​ខ្លះ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម ដូច​ជា​ដាក់​គ្រឿង​បំផ្ទុះ​យក​ថ្ម​ផលិត​សុ​ី​ម៉​ង់​ត៍ ភ្នំ​ខ្លះ​គេ​អះអាង​ថា មាន​អាជ្ញាប័ណ្ណ ភ្នំ​ខ្លះ​ទៀត​ដាំ​ម្រេច កៅស៊ូ ស្វាយ និង​ទុរេន ។

លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត បាន​ប្រាប់​ឱ្យ​ដឹង​ថា ខេត្តកំពត​មាន​ភ្នំ​ច្រើន​ណាស់ លោក​មិន​បានដឹង​អស់​ទេ តែ​ខាង​មន្ទីរ​បរិស្ថាន​គេ​ដឹង​ច្បាស់​ជាង ។ លោក សោម វិចិត្រ ប្រធាន
​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​និយាយ​ថា មាន​ការដ្ឋាន​ថ្ម​តែ​៥​ទៅ​៦​ភ្នំ​ទេ និង​ការដ្ឋាន​កាយ​ក្រួស​ក៏​ប្រហែល​ប៉ុណ្ណឹង​ដែរ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ