ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ថា​ជូន​ទៅ​ផ្ទះ​សង្សារ​តែ​មានអី​ដល់​កន្លែង​ស្ងាត់​ស្រាប់តែ​លេង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្រាប់​ឲ្យ​ដឹក​ទៅ​ផ្ទះ​សង្សារ​របស់​គេ ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​នឹង​ទូរស័ព្ទ រួច​យក​កង់​បី​យក​ទៅ​ប្លុង​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវលំ ទល់មុខ​វត្ត​ស្រះ ដែល​ស្ថិត​នៅ​សង្កាត់​កំ​បូល…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្រាប់​ឲ្យ​ដឹក​ទៅ​ផ្ទះ​សង្សារ​របស់​គេ ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​កាបូប​លុយ​នឹង​ទូរស័ព្ទ រួច​យក​កង់​បី​យក​ទៅ​ប្លុង​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវលំ ទល់មុខ​វត្ត​ស្រះ ដែល​ស្ថិត​នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សែ​ម សេង​ហួរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​រត់​កង់​បី ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​បោះ​ខ្នុរ ឃុំ​បោះ​ខ្នុរ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ជា​អ្នក​រត់​កង់​បី ឥណ្ឌា ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ​1HB-7410 ។ សម្ភារ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​រួម​មាន​ទូរស័ព្ទ ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង និង​កង់​បី​ឥណ្ឌា ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​៣​នាក់ បាន​ហៅ​គាត់​ឲ្យ​ឌុ​ប​ទៅ​ផ្ទះ​សង្សារ​គាត់​នៅ​ម្តុំ​វត្ត​ឃ្មួ​ញ ដោយ​ដឹក​ពី​ម្តុំ​គីឡូ​លេខ​៦ ក្នុង​តម្លៃ​២៥០០០​រៀល ខណៈ​ពេល​ដឹក​ជនសង្ស័យ​តាម​ផ្លូវលំ​ដែល​ជន​រង​គ្រោះ​ស្គាល់​ថា មិនមែន​ជា​ផ្លូវ​ទៅ​វត្ត​ឃ្មួ​ញ តែ​ជនសង្ស័យ​បាន​និយាយ​ថា ផ្លូវ​នឹង​ហើយ​ពួក​គាត់​មិន​ច្រឡំ​ទេ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឲ្យ​គាត់​ឈប់ បន្ទាប់​មក​ជន​ស​ង្ស័​ទាំង​៣​នាក់​បាន​វាយ​ជា​ច្រើន​ដៃ​ចំ​កណ្តាល​មុខ បណ្ត​ល​ឲ្យ​បែក​មុខ​បែក​មាត់​ឈាម​ហូរ​ពេញ​មុខ ហើយ​យក​កាំបិត​ភ្ជង់​សង្កត់​ចុះ​ក្រោម​មិន​ឲ្យ​គាត់​រើ​បម្រាស់​ឡើយ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ភ្ជង់​នឹង​សង្កត់​.​ក​គាត់​ចុះ​ក្រោម​នៅ​ក្នុង​កង់​បី​បិទ​ជិត ដោយ​ជនសង្ស័យ​ម្នាក់​ជា​នាក់​បើក ហើយ​២​នាក់​ជា​នាក់​សង្កត់​នឹង​ភ្ជង់​ហើយ​ដឹក​ចេញពី​កន្លែង​កើតហេតុ​ជា​ច្រើន​ម៉ែត្រ​នៅ​ជិត​វត្ត​ពោធិ៍​វ័​ន្ត​ដោយ​ឃើញ​មាន​ភ្លើង​ភ្លឺ ជន​រង​គ្រោះ​បាន​បំរើបម្រាស់​ស្រែក​ឲ្យ​គេ​ជួយ បន្ទាប់​មក​ជនសង្ស័យ​បាន​ធាក់​ទម្លាក់​ពីលើ​កង់​បី​រង​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​បាន​បើក​រត់ បន្ទាប់​មក​គាត់​បាន​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ជនសង្ស័យ​ខាងលើ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ លុះ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បើក​មក​ដល់​ខ្លោងទ្វារវត្ត​ពោធិ៍​ខាងលើ​ដែល​នៅ​ឆ្ងាយ​ពី​វត្ត​បាន​ប្លុង​កង់​បី​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ទោះ​ដោយ​សមត្ថកិច្ច​ខំ​ដេញ​តាម​ដែរ តែ​តាម​មិន​ទាន់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដោយសារ​តែ​វង្វេង​កន្លែង​កើតហេតុ​រក​មិនឃើញ ហើយ​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​រក​ទីតាំង​ខាងលើ​ជា​ច្រើន​ម៉ោង​ទើប​រក​ឃើញ រួច​សមត្ថកិច្ច​ឲ្យ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​គរ​បា​លកំ​បូល ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ ជនសង្ស័យ​មក​ផ្តល់​ទារ​ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ