ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សនយោបាយ​១៩​មិន​អាច​រក​ភ្នាក់ងារ​សង្កេតការណ៍​គ្រប់​ការិយាល័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​១៩ ក្នុង​ចំណោម​គណបក្ស​នយោបាយ​២០ ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ មិន​អាច​រក​អ្នក​សង្កេត ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ បាន​គ្រប់​ការិយាល័យ​បាន​ទេ តែ គ​.​ជ​.​ប…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​១៩ ក្នុង​ចំណោម​គណបក្ស​នយោបាយ​២០ ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ មិន​អាច​រក​អ្នក​សង្កេត ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ បាន​គ្រប់​ការិយាល័យ​បាន​ទេ តែ គ​.​ជ​.​ប បាន​ចាត់​តែង​រួច​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អតីត​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ​។ លោក យ៉ែ​ម បុញ្ញា​ឫទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន អះអាង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៣ មិថុនា យ៉ាង​ដូច្នេះ​ថា​«​ប្រហែលជា​បាន​គិត​រួច​ហើយ​ថា ក្រៅពី​បក្ស​កាន់​អំណាច គណបក្ស​១៩ មិន​អាច​រក​ភ្នាក់ងារ​សង្កេតការណ៍ បាន​គ្រប់​ការិយាល័យ ទេ ក៏​ប៉ុន្តែ​មិន​ថ្វី​ទេ​មាន គ​.​ជ​.​ប ចាត់ចែង​ហើយ​។ ហើយ​លទ្ធផល​យើង​នឹង​បានដឹង​ៗ​ថា​នឹង ឈ្នះ​មែនឬ​អត់​… សូម​រង់ចាំ​ទស្សនា នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​..»​។ លោក​បាន​សរសេរ រៀបរាប់​ទៀត​ថា ការ​ប្រកួតប្រជែង​នយោបាយ គេ​ត្រូវការ​ការ​ប្រកួត​ដោយ​ស្មើមុខ ស្មើភាព អាជ្ញាកណ្ដាល​អព្យាក្រឹត​(​គ​.​ជ​.​ប​) ប្រព័ន្ធ​ផ្សព្វផ្សាយ គោលនយោបាយ រចនាសម្ព័ន្ធ​ក្រុម​ដឹកនាំ សកម្មភាព​ជា​ប្រចាំ ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ​តាម​ការិយាល័យ បោះ​ឆ្នោត (២២.៩៦៧​ការិយាល័យ​) ពីព្រោះ​បក្ស​ដែល​វាយតម្លៃ​ថា​ឈ្នះ​មាន​ច្រើន​។

លោក​បន្ថែម​ថា សម្រាប់​១៩​បក្ស​ដែល​សម្រេចចិត្ត​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បើ​ទោះបីជា​ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ សិទ្ធិ​សេរី ភាព​នៃ​ការ​ជួបជុំ សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​នយោបាយ មានការ​ខុស​ប្លែក​ពី​មុន មាន ភាព​មិន​ប្រក្រតី​ដោយ​ចាប់​ឃុំខ្លួន​ប្រធាន​បក្ស​ប្រឆាំង រំលាយ​បក្ស​ប្រឆាំង​ក្ដី​។ ប៉ុន្តែ​ការ​សម្រេច ចិត្ត​គឺ​ចូលរួម យើង​គោរព​សិទ្ធិ​នៃ​កា​រស​ម្រ​ច​របស់​១៩​បក្ស​។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង​នេះ មិន​ត្រូវ​ទាន់​បាន ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​យ៉ាងណា​នៅទេ​។ ប៉ុន្តែ តាម​ការ​អះអាង របស់​គ​.​ជ​.​ប កាលពី​ពេល​កន្លង​មក ធ្លាប់​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​នឹង​ដំ ណើ​រ​ទៅ​មុខជា​ធម្មតា​។ គ​.​ជ​.​ប ក៏​បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ចំពោះ​អ្នក​ដែល អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទៅ​តាម​ច្បាប់​ជា​ធរមាន​ផង​ដែរ​។ គ​.​ជ​.​ប ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មានឈ្មោះ ក្នុង​បោះ​ឆ្នោត​ទាំងអស់​អញ្ជើញ​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញ​ចេញ និង​ស្រឡាញ់​ដើម្បី​ដឹកនាំ​ប្រទេស ក្នុង រយៈពេល​៥​ឆ្នាំ​ម្តង ព្រោះថា​ការ​បោះ​ឆ្នោត​ជា​ការ​សម្រេចចិត្ត​ដោយ​គ្មាន​ការ​បង្ខិត​បំ​ង្ខំ​បាន​ទេ ការ​បោះ​ឆ្នោត​ជា​ការ​សម្ងាត់​។

ស​ជ្រាម​ថា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រ ជែង​ចំនួន​២០​គណបក្ស​។ គ​.​ជ​.​ប បាន​កំពុងធ្វើការ​បោះពុម្ព​សន្លឹក​ឆ្នោត ដើម្បី​បម្រើ​ដល់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា មាន​ចំនួន ១០,៥២៥,៦៥០​សន្លឹក​។ ក្នុង នោះ​សន្លឹក​ឆ្នោត ៣២៩ ,២០០​សន្លឹក ជា​សន្លឹក​ឆ្នោត​គំរូ ហើយ​ក្រៅពី​នោះ​ក៏​មាន​សន្លឹក​ឆ្នោត ស ម្រា​ប់​ប្រើប្រាស់​ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​សន្លឹក​ឆ្នោត​ត្រៀម​បម្រុង​នៅ តាម​ការិយាល័យ​បោះ ឆ្នោត​នីមួយ​ៗ​ផង​ដែរ​។ ក្នុង​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ចំណាយ​ថវិកា​ប្រមាណ​៩៩០​រៀល ដូច្នេះ​សន្លឹក​ឆ្នោត​ជាង​១០​លាន​សន្លឹក នេះ​ចំណាយ​ថវិកា​សរុប​ជា​១០​ពាន់​លាន​រៀល (១០,៤ ២០ ,៣៩៣ , ៥០ ០ រៀ ល​) ស្មើនឹង​ជាង ២.៦ លាន​ដុល្លារ​។ គិត​ត្រឹម​ថ្ងៃ​ទី​១៥ មិថុនា គ​.​ជ​.​ប បា ន​បោះពុម្ព​សន្លឹក​ឆ្នោត​បាន​១៤​ខេត្ត គិត​ជា​ភាគរយ​សម្រេច​បាន​៥០​ភាគរយ​ហើយ​។ ខេត្ត​ដែល​បោះពុម្ព​សន្លឹក​ឆ្នោត​រួច​នោះ រួម​មាន​៖​ខេត្តកំពត កែប ប៉ៃលិន កោះកុង បន្ទាយ​មាន​ជ័យ ក្រចេះ កំពង់ឆ្នាំង ព្រះ​វិហារ រតនគិរី បាត់ដំបង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ និង​ខេត្តតាកែវ​។

គួរ​បញ្ជាក់​ថា​សម្រាប់ ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​២០១៨ អាណត្តិ​ទី​៦​សរុប​ចំនួន១២៥​អាសនៈ ត្រូវ​បាន​បែងចែក​ដូច​ខាងក្រោម ៖ ១- មណ្ឌល​ខេត្តបន្ទាយមានជ័យ មាន ៦​អាសនៈ ២-​មណ្ឌល​ខេត្តបាត់ដំបង មាន​៨​អាសនៈ ៣- មណ្ឌល​ខេត្តកំពង់ចាម មាន​១០ អាសនៈ ៤- មណ្ឌល​ខេត្តកំពង់ឆ្នាំង មាន​៤​អាសនៈ ៥- មណ្ឌល​ខេត្តកំពង់ស្ពឺ មាន​៦​អាសនៈ ៦- មណ្ឌល​ខេត្តកំពង់ធំ មាន ៦​អាសនៈ ៧- មណ្ឌល​ខេត្តកំពត មាន​៦​អាសនៈ ៨- មណ្ឌល​ខេត្តកណ្តាល មាន​១១​អាសនៈ ៩- មណ្ឌល​ខេត្តកោះកុង មាន​១​អាសនៈ ១០- មណ្ឌល​ខេត្តក្រចេះ មាន​៣​អាសនៈ ១១- មណ្ឌល​ខេត្តមណ្ឌលគិរី មាន​១​អាសនៈ ១២- មណ្ឌល​រាជធានី​ភ្នំពេញ មាន ១២​អាសនៈ ១៣- មណ្ឌល​ខេត្តព្រះវិហារ មាន​១​អាសនៈ ១៤- មណ្ឌល​ខេត្តព្រៃវែង មាន​១១​អាសនៈ ១៥- មណ្ឌល​ខេត្តពោធិ៍សាត់ មាន​៤​អាសនៈ ១៦- មណ្ឌល​ខេត្តរតនគិរី មាន​១​អាសនៈ ១៧- មណ្ឌល​ខេត្តសៀមរាប មាន​៦​អាសនៈ ១៨- មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ មាន​៣​អាសនៈ ១៩- មណ្ឌល​ខេត្តស្ទឹងត្រែង មាន​១​អាសនៈ ២០- មណ្ឌល​ខេត្តស្វាយរៀង មាន​៥​អាសនៈ ២១- មណ្ឌល​ខេត្តតាកែវ មាន​៨​អាសនៈ ២២- មណ្ឌល​ខេត្ត​កែប មាន​១​អាសនៈ ២៣- មណ្ឌល​ខេត្ត​ប៉ៃលិន មាន​១​អាសនៈ ២៤-​មណ្ឌល​ខេត្តឧត្តរមានជ័យ មាន​១​អាសនៈ ២៥-​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ