ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដ លោតទឹក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដ (​កំពង់ចម្លង​ព្រែក​តូច​) ពេល​ឆ្លង​ដល់​ចម្ងាយ​ប្រហែល​ជាង​៣០​ម៉ែត្រ​ពី​ច្រាំង ជន​រង​គ្រោះ​មាន​សភាព ស្រវឹងស្រា រួច​ក៏​បាន​លោតទឹក​បាត់​ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ​១២​កើត…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដ (​កំពង់ចម្លង​ព្រែក​តូច​) ពេល​ឆ្លង​ដល់​ចម្ងាយ​ប្រហែល​ជាង​៣០​ម៉ែត្រ​ពី​ច្រាំង ជន​រង​គ្រោះ​មាន​សភាព ស្រវឹងស្រា រួច​ក៏​បាន​លោតទឹក​បាត់​ខ្លួន​តែ​ម្ដង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ​១២​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្តកណ្តាល​។ នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទាង​ហោ ស៊ុ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ព្រែក​ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ​។ សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ មិថុនា ២០១៨ វេលា​ម៉ោង​១២​យប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដ (​កំពង់ចម្លង​ព្រែក​តូច​) ពេល​ឆ្លង​ដល់​ចម្ងាយ​ប្រហែល​ជាង​៣០​ម៉ែត្រ​ពី​ច្រាំង ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា រួច​ក៏​បាន​លោតទឹក​បាត់​ខ្លួន​តែ​ម្ដង​។ លុះដល់​ថ្ងៃ​ទី​២៤ មិថុនា ២០១៨ វេលា​ម៉ោង​០៨ និង​១៥​នាទី ទើប​ប្រទះ​ឃើញ​សាកសព​អ​ណ្តែ​ក​ទឹក​ក្នុង​ទន្លេបាសាក់ ស្ថិត​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ ក្រោយ​បាន​ទទួល​ព័ត៌មាន សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា ស្វាយ​ប្រទាល បាន​សហការ ជាមួយ​ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក​ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ បាន​ពិនិត្យ​សាកសព​ឃើញ​ថា​ពុំ​មាន​ស្លាកស្នាម អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​។ ក្រោយ​ពី​ពិនិត្យ​រួច​សព​បាន​ប្រគល់​ឲ្យ គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ