ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សា​ឡង់​បូម​ខ្សាច់​ម្នាក់ រអិល​ជើង​ធ្លាក់​ទឹកទន្លេ​លង់​ស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​កម្មករ​ដើរ​សា​ឡង់​បូម​ខ្សាច់ ដើរ​រអិល​ជើង​ធ្លាក់ទឹក​ស្លាប់ ខណៈ​ដែល​ជន​រង​គ្រោះ​មាន​អាកា​រៈ​ឈឺក្បាល ហើយ​ដើរ​ចេញ​មក​ក្រៅ ដើម្បី​បត់ជើងតូច ហើយ​បាន​រអិល​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​កម្មករ​ដើរ​សា​ឡង់​បូម​ខ្សាច់ ដើរ​រអិល​ជើង​ធ្លាក់ទឹក​ស្លាប់ ខណៈ​ដែល​ជន​រង​គ្រោះ​មាន​អាកា​រៈ​ឈឺក្បាល ហើយ​ដើរ​ចេញ​មក​ក្រៅ ដើម្បី​បត់ជើងតូច ហើយ​បាន​រអិល​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច នៅ​ចំណុច​ផែ​ចំណី​សត្វ ស្ថិត​ក្នុងភូមិ​ព្រែ​ក្តី ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ង យាំង​តុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ ដើរ​សា​ឡង់​(​ត្រូវជា​ប្អូន​ម្ចាស់​សា​ឡង់​)​។ ទីលំនៅ​ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C4782877​។ សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ មាន​អាកា​រៈ​ឈឺក្បាល​ហើយ​ដើរ​ចេញ​មក​ក្រៅ​ដើម្បី​បត់ជើងតូច ហើយ​បាន​រអិល​ធ្លាក់​ចូល​ក្នុង​ទន្លេ បង​របស់​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ជួយ​ដែរ តែ​ជន​រង​គ្រោះ​បាន​លិច​បាត់ ទៅ​ហើយ​។ក្រោយមក​ក្រុម​កម្មករ​សា​ឡង់​ទាំងអស់​បាន​ចុះ​ជួយ​រកតែ​ពុំ​ឃើញ លុះ​វេលា​ម៉ោង​ខាងលើ ទើប​ឃើញ​សពជាប់​សន្ទូច​ប្រជាពលរដ្ឋ​ដែល​រាយ​ក្នុង​ទន្លេ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ និង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​។ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ខេត្ត ជំនាញ​ស្រុក លោក​ក្រុមប្រឹក្សា​ឃុំ និង​លោក គ្រូពេទ្យ​ចូលរួម​ពិនិត្យ​។ មន្ត្រី​ជំនាញ​ព​និត្យ​សាកសព បញ្ជាក់​ថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក ពិតប្រាកដ​មែន ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ