ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល​មាន់​លួចលាក់ ឃាត់​អ្នក​ញៀន​ល្បែង​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ទីតាំង​ជល់​មាន់​លួចលាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៥​នាក់ មាន់​៣​ក្បាល់ និង​កន្ត្រក​សម្រាប់​ដាក់ មាន់​ចំនួន​២​។ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖​ទីតាំង​ជល់​មាន់​លួចលាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៥​នាក់ មាន់​៣​ក្បាល់ និង​កន្ត្រក​សម្រាប់​ដាក់ មាន់​ចំនួន​២​។ ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លុ​វ​បេតុង​ទួល​តា​ប៉ុក ក្នុង​ដី​ឡូត៍​ទុក​ចោល ក្រោយ​ដើម​ពុទ្រា ក្រុម​១៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦​។ ក្នុង​ការ​ចុះ​បង្ក្រាប​មានការ​ចូលរួម​សហការ​ជាមួយ​កម្លាំង ប្រជា​ការពារ​សង្កាត់ ផង​ដែរ​។


ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ឃាត់ខ្លួន​រួម​មាន ១/​ឈ្មោះ សេង សុធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​រត់​ម៉ូតូឌុប​, ២/​ឈ្មោះ ម៉​ម តុលា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​បើកបរ​រថយន្ត​, ៣/​ឈ្មោះ រី អា​ម៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ស្នាក់​ភូមិ​៣ សង្កាត់​ច្រាំ​ចំរេះ​១ មុខរបរ​កាប់​គោ​, ៤/​ឈ្មោះ ម៉េ​ត សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​រកម្ម​ក​សំណង់​, និង​៥/​ឈ្មោះ នួន សុផល​ភ​ក្កី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មុខរបរ​រត់​ម៉ូតូឌុប​។


តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​សង្វៀន​ជល់​មាន់​នេះ​បាន​បើក​លួច និង​ណាត់គ្នា​លេង​ភាគច្រើន​ថ្ងៃ​សៅ​រិ៍ និង​អាទិត្យ​។ ដោយ​មានការ​ស្រាវជ្រាវ​អស់​ប្រមាណ​៣​ស​ប្តា​ហ៍​សមត្ថកិច្ច​ឈាន​ទៅ​ចុះ​បង្ក្រាប់​តែ​ម្តង​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ក្រុម​អ្នក​ញៀន​មាន​រត់​ប្រសាច​ខ្លះ​ចោល​ម៉ូតូ និង​មាន់​។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បើ​សមត្ថកិច្ច​បង្ក្រាប​ពេល​រសៀល​វិញ​ច្បាស់​ជា​ឃាត់​បាន​ច្រើន​ជាង​នេះ​។ តាម​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ញៀន​ល្បែង​៥​នាក់ ត្រូវ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាង រួម​មាន​មាន់​ចំនួន​០៣​ក្បាល ងាប់​០១ សល់​០២​ក្បាល​, ២-​កន្ត្រក​សម្រាប់​ច្រក​មាន់​ចំនួន​០២ ម៉ូតូ​ចំនួន​០៣​គ្រឿង​។ ក្រុម​អ្នកលេង​ភ្នាល់ និង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕


https://youtu.be/OIK5m9DQfcU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ