ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ​ត៍​សម្រាប់​ពលរដ្ឋ​៤​ភូមិ​ឆ្លងកាត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក ជា​ពិសេស​នៅ​ឃុំ​ណ​ង​ឃី​លឹ​ក នា​ពេល​រដូវវស្សា លោក ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក ជា​ពិសេស​នៅ​ឃុំ​ណ​ង​ឃី​លឹ​ក នា​ពេល​រដូវវស្សា លោក ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​បេឡេត៍​ នៅ​អូរ​ជី​មៀត ប្រវែង​៤០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ក្នុង​ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។ លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ដោយ​មើលឃើញ​ពី​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ មានការ​លំបាក​ខ្លាំង ជា​ពិសេស​នៅ​រដូវវស្សា មិន​អាច​ឆ្លងកាត់​អូរ​ជី​មៀត​បាន​នោះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​សហការ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា កសាង​ស្ពាន​នេះ​ជូន​ពលរដ្ឋ​ប្រើប្រាស់​។ លោក​បាន​បន្ថែម​ថា ការ​កសាង​ស្ពាន​បេឡេត៍​​នៅ​អូរ​ជី​មៀត​នេះ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ជា​ពិសេស​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ នៅ​ឃុំ​ណ​ង​ឃី​លឹ​ក​នេះ​តែ​ម្តង ក្នុង​ការ​ធ្វើ​ចរាចរណ៍​បាន​ងាយស្រួល​។ លោក​បន្ថែម​ថា ការ​រីក​ចម្រើន​នូវ​បញ្ហា​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ទឹក ភ្លើង និង​ធនធានមនុស្ស គឺ​ដោយសារ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ ក៏​សូម​អោយ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិ
វឌ្ឍន៍​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន ជា​ពិសេស ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​។លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​ចូលរួម​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និ​តី​កាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ល្អ ក្នុង​ការ​កសាង​ប្រទេស​ជាតិ​អោយ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​។នា​ឱ​កាស​នោះដែរ​ លោក​អភិបាលខេត្ត​បាន​ផ្តល់​ឯកសណ្ឋាន​ប្រជា​ការពារ​ភូមិ​ចំនួន​៥១​កំ​ប្លេ និង​ថវិកា​៥០​ម៉ឺន​រៀល និង​ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​សារុង​១​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ