ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៦​ប្រភេទ​បំផ្លាញ​ជីវិត​ផ្លូវភេទ​របស់​អ្នក (18+)

5 ឆ្នាំ មុន

រាង​កាយ​របស់​យើង​ត្រូវការ​ថាមពល​តាម​រយៈ​ចំណីអាហារ ដើម្បី​បំពេញ​តួនាទី នីមួយ​ៗ ឲ្យ​បាន​ល្អ​ប្រសើរ ។ ក្រៅពី​នេះ​ចំណីអាហារ ក៏​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​បញ្ហា​ផ្លូវភេទ​ផង​ដែរ ។ ប្រសិនបើ​ដៃគូ​របស់​អ្នក​មិនសូវ​មាន​ចំណង់​រឿង​លើ​គ្រែ កត្តា​ចំណីអាហារ…

រាង​កាយ​របស់​យើង​ត្រូវការ​ថាមពល​តាម​រយៈ​ចំណីអាហារ ដើម្បី​បំពេញ​តួនាទី នីមួយ​ៗ ឲ្យ​បាន​ល្អ​ប្រសើរ ។ ក្រៅពី​នេះ​ចំណីអាហារ ក៏​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​បញ្ហា​ផ្លូវភេទ​ផង​ដែរ ។ ប្រសិនបើ​ដៃគូ​របស់​អ្នក​មិនសូវ​មាន​ចំណង់​រឿង​លើ​គ្រែ កត្តា​ចំណីអាហារ ក៏​អាច​រួមចំណែក ដល់​បញ្ហា​នេះ​ដែរ ។ ចំណីអាហារ​៦​ប្រភេទ ដែល​អ្នក​គួរតែ​ចៀសវាង ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ខ្សោយ​ផ្លូវភេទ .

១.​អាហារ​ឆ្អិន​ស្រាប់ ៖ អាហារ​កំប៉ុង ជាដើម​ចម ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​បាត់បង់​ចំណង់​លើ​គ្រែ ជា​ពិសេស បុរស​តែ​ម្តង ។ អាហារ​ឆ្អិន​ស្រាប់​បាន​បាត់បង់​គុណភាព និង​ជីវជាតិ​ជា​ច្រើន ដែល​រាង​កាយ​យើង​ត្រូវការ​ដើម្បី​មាន​សុខភាព​ល្អ ។ ក្រៅពី​នេះ​ការ​ទទួលទាន​អាហារ​ឆ្អិន​ស្រាប់ ឬ​អាហារ​កំប៉ុង​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង ជំងឺ ផ្សេង​ៗ​ជា​ច្រើន ។

២. ទឹកក្រូច ៖ អ្នក​ណា​ក៏​ចូល​ចិត្ត​ទឹកក្រូច​ដែរ ទោះបីជា​ដឹង​ថា វា​មិនល្អ​ចំពោះ​សុខភាព​ក៏​ដោយ ។ ក្រៅពី​បញ្ហា​សុខភាព ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺ​បេះដូង … ទឹកក្រូច ក៏​អាច​ធ្វើ​ឲ្យ​ចំណង់តណ្ហា​របស់​អ្នក​ធ្លាក់​ចុះ​ផង​ដែរ ។

៣. ពោត​លីង ៖ អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល ឬ​មិន​ជឿ​ហើយ នៅ​ពេល​លឺ​ថា ពោត​លីង​មិន​ល្អ​ចំពោះ​សុខភាព​ផ្លូវភេទ ប៉ុន្តែ​វា​ជា​ការណ៍​ពិត ។ សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ពោត​លីង ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​សម្លាប់​ចំណង់​ផ្លូវភេទ​បាន ហើយ​អាច​បង្ក​ជា​ជំងឺ​លើ​ប្រូ​ស្តា​ទៀត​ផង ។

៤. ជាតិ​អាល់កុល ៖ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ជាតិ​អាល់កុល ជាស​ត្រូវ​នឹង​សិច ។ បើ​ចង់​សុខ​ស្រួល​នៅ​លើ​គ្រែ អ្នក​ត្រូវ​ចាក​ចេញពី​ជាតិ​អាល់កុល ឬ​ស្រា​ឲ្យ​បាន ។ ស្រា​អាច​ធ្វើ​ឲ្យ​លិង្គ​ងាប់ និង​បាត់​ចំណង់​ផ្លូវភេទ​តែ​ម្តង ប្រសិនបើ​អ្នក​ទទួលទាន​វា​លើស​កម្រិត ក្នុង​រយៈពេល​យូរ ។

៥. ប៊័​រ ៖ មាន​ផ្ទុក​អ៊័​រ​ម៉ូ​ន​សំយោគ ដែល​អាច​កាត់​បន្ថយ និង​សម្លាប់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​យ៉ាង​ងាយ ។ អ៊័​រ​ម៉ូ​ន​សំយោគ​ដែល​មាននៅ​ក្នុង​ប៊័រ នឹង​ទៅ​រារាំង ឬ​រំខាន​ដល់​ការ​ផលិត​អ៊័​រ​ម៉ូ​ន oestrogen និង testosterone ដែល​ចាំបាច់​ក្នុង​ការ​ទទួល​បាន​ភាព​ស្រើបស្រាល ។

៦. ជីរអង្កាម ៖ ជីរអង្កាម ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព​ទូទៅ ប៉ុន្តែ​អ្នក​ដែល​មាន​បញ្ហា​ផ្លូវភេទ គួរតែ​ចាក​ចេញពី​ជីរអង្កាម​ហើយ ។ ជាតិ Menthol ដែល​មាន​នៅ​​ក្នុង​ជីរអង្កាម ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថា អាច​កាត់​បន្ថយ​អ៊័រ​ម៉ូ​ន testosterone ហើយ​ជា​លទ្ធផល ចំណង់​ផ្លូវភេទ នឹង​ចុះ​ខ្សោយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ