ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ខ្លួន​​​២ថ្ងៃហើយ ដល់ពេលរកឃើញ ម្នាក់​ៗខ្លោចចិត្ត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​មក​ទើ​​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ បន្ទាប់​ពី​ធ្លាក់​ពីលើ​ទូកដ​បាត់​ពីរ​ថ្ងៃ​មក​ហើយ​ ។ មន្ត្រី​នគរបាល​ស្រុក​ស្អាង…

ខេត្តកណ្ដាល ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​មក​ទើ​​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ បន្ទាប់​ពី​ធ្លាក់​ពីលើ​ទូកដ​បាត់​ពីរ​ថ្ងៃ​មក​ហើយ​ ។ មន្ត្រី​នគរបាល​ស្រុក​ស្អាង បានឱ្យ​ដឹង​ថា សព​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ទាង ហោ​ស៊ុ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរប​កសិករ​។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​២២ មិថុនា ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង បើក​ម៉ូតូ​ចុះ​ទូកដ​មិន​ត្រង់​ផ្លូវ​ផង បាន​ជិះ​ម៉ូតូ​មក​ឆ្លង​ទូកដរ (​កំពង់ចំលង​ព្រែក​តូច​) ពេល​ឆ្លង​ដល់​ចំងាយ​ប្រហែល​ជាង​៣០​ម៉ែត្រ​ពី​ច្រាំង​ត្រើយ​ខាងលិច​មក​ត្រើយ​ខាងកើត ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងរួច​ក៏​បាន​ធ្លាក់​ពីលើ​ទូកដ លិច​ចូល​ក្នុង​ទឹក​បាត់​បាត់​ខ្លួន​តែ​ម្ដង ដែល​សាក្សី​ខ្លះ​និយាយ​ថា ជន​រង​គ្រោះ​លោតទឹក​ធ្វើ​អត្តឃាត ហើយ​ខ្លះ​ទៀត​និយាយ​ថា ស្រវឹងស្រា ទើប​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ទូកដ​។ លុះដល់​ថ្ងៃ​ទី​២៤ មិថុនា វេលា​ម៉ោង​៨​ព្រឹក ទើប​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ក្នុង​ទន្លេបាសាក់ ស្ថិត​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើភ្លាម នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ​ការណ៍​នៅក្នុង​ស្រុក ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ បាន​ពិនិត្យ​សព ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ។ ក្រោយ​ពី​ព​ិនិត្យ​រួច ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ