ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ក​ហ្វេ​ស​ប៊ុ​កតារា​ល្បីៗ និង​អ្នកគាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​តារាចម្រៀង ល្បី​ៗ​តែងតែ​ផ្សព្វផ្សាយ​រាល់​ទិន្នន័យ​ព័ត៌មាន​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នកគាំទ្រ​បានដឹង​ពី​សកម្មភាព​របស់​ខ្លួន ទាំង​ការ​សម្តែង និង​សកម្មភាព​ជីវិត​ឯកជន​របស់​ខ្លួន ។ តារាចម្រៀង​លំដាប់​យុវវ័យ​មួយ​ចំនួន​បាន​ប្រើ Page…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​តារាចម្រៀង ល្បី​ៗ​តែងតែ​ផ្សព្វផ្សាយ​រាល់​ទិន្នន័យ​ព័ត៌មាន​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នកគាំទ្រ​បានដឹង​ពី​សកម្មភាព​របស់​ខ្លួន ទាំង​ការ​សម្តែង និង​សកម្មភាព​ជីវិត​ឯកជន​របស់​ខ្លួន ។ តារាចម្រៀង​លំដាប់​យុវវ័យ​មួយ​ចំនួន​បាន​ប្រើ Page Facebook បង្ហាញ​ភាព​ស្និទ្ធស្នាល​ទៅ​កាន់​មិត្ត​យុវវ័យ​ជា​អ្នកគាំទ្រ​របស់​ខ្លួន ។ ក្រៅពី​សម្រាប់​ទាក់ទង​ជាមួយ​អ្នកគាំទ្រ អ្នកសិល្បៈ​ទាំងនោះ​ប្រើ​ផេ​ក​បង្កើត​ជា​មុខរបរ​រក​ស៊ី​ផ្ទាល់ខ្លួន​គួរ​ឲ្យ​កត់សម្គាល់​។ មុខរបរ​ទាំងនោះ​មាន​ដូច​ជា​លក់​កាបូប សម្លៀក​បំពាក់ ឬ​គ្រឿង​ប្រដាប់​ប្រើប្រាស់ ផ្សេង​ៗ ។ ចំពោះ​តារាចម្រៀង​លំដាប់​យុវវ័យ​សុខ ពិសី​ បាន​ប្រើប្រាស់​ផេ​ក​ហ្វេ​សប៊ុ​ក​ផ្ទាល់​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​« Sok Pisey Official »​មាន​ចំនួន​អ្នក ​Like ចំនួន​៦៦៩.២៨៦ និង​អ្នក​ចូល​មើល​តាមដាន​(People follow)​ចំនួន​៦៩៧ .០២៤​នាក់ ។  ចំណែក​តារាចម្រៀង​មាស សុខ​សោភា​មាន​ផេ​ក​ឈ្មោះ​« Meas Soksopheu »​មាន​អ្នក​like (​ចូល​ចិត្ត​)​ចំនួន ៤៦៨៦.៤៧៩ និង​អ្នក​តាមដាន​គ្រប់​សកម្មភាព​ចំនួន​៤៦៩០.៤៦៩​នាក់​។ រីឯកញ្ញា​ឱ​ក សុគ​ន្ឋ​កញ្ញា ចំនួន​អ្នក​ចូល​ចិត្ត​(Like) ៣០.២៩២ និង People follow ចំនួន ៣០.៣៥៩​នាក់​។  លោក​នី​កូ ដែល​ទើប​ចូល​ផលិតកម្ម​ហង្ស​មាស​មាន​ចំនួន​អ្នក​ចូល​ចិត្ត ៣២៦.៨៧៥​នាក់ ចំនួន​អ្នក​តាមដាន​សកម្មភាព​ខ្ទង់ ៣៤៣.៨៣៤​។  លោក​ខេមរៈ សិរីមន្ត Khemarak Sereymun ចំនួន​អ្នក​like ៣៤៩.៨១១ និង​អ្នក​និយម​តាមដាន​៣៥២.៣៧៩​នាក់ ។ កញ្ញា​សូ​រិ​យា ដែល​ដឹង​គ្រប់​សកម្មភាព​តារាចម្រៀង​សុខ ពិសី ជា​ពិសេស​ពេល​ទៅ​ណា​មក​ណា​តែងតែ​ស្កាត់​ទៅ​ជួប​ដល់​កន្លែង​ច្រៀង​នោះ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ក្នុង​១​ថ្ងៃ​ៗ​នាង​ខ្ញុំ​រមែង​ឆ្លៀតពេល​ចូល​មើល​ផេ​ករ​បស់បង​សុខ ពិសី​ជា​ប្រចាំ ។ គ្រប់​សកម្ម​ភាព​​នានា​មិន​ថា​ទៅ​ច្រៀង ឬ​ទៅ​ណា​មក​ណា ពួក​យើង​ដឹង​ជា​ប្រចាំ ។ ក្នុង​មួយ​ថ្ងៃ​ៗ​ចំនួន​អ្នក​ចូល​មើល​ផេ​ក​របស់​បងស្រី​សុខ ពិសី​កាន់តែ​ច្រើន​ឡើង​នេះ​មក​ពី​គាត់​មាន​ស្តាយ ប្លែក​ៗ​ដូច​ជា​ការ​តុបតែង​ខ្លួន ការ​ស្លៀកពាក់ និង​បទ​ចម្រៀង​ក៏​មាន ថ្មី​ៗ​ចេញ​ផ្សាយ​លើ​ទីផ្សារ​រហូត »​។ យុវជន​កាត់ សុភា​រ៉ា ដែល​ពេញចិត្ត​ទឹកដម​សំឡេង​លោក​ខេមរៈ សិរីមន្ត និយាយ​ថា​«​ផេ​ករ​បស់បង​មន្ត​គឺ​កាន់តែ​មាន​គេ​ចូល​មើល​ច្រើន​ជា​បន្តបន្ទាប់ ។ រយៈពេល​មិន​តិច​ឆ្នាំ​ទេ​ដែល​ខ្ញុំ​ចាប់ផ្តើម​តាមដាន​គាត់ ។ លោក​សិរីមន្ត​តែងតែ​ប្រាប់ និង​ដឹង​ពី​សកម្មភាព​ចេញ​ទៅ​ណា​មក​ណា​ច្រៀង​ខេត្ត​ណា ស្រុក​ណា​យើង​ដឹង​ទាំងអស់​។  ចំពោះ​របៀប​តុបតែង​ខ្លួន​របស់​លោក​សិរីមន្ត​ក៏​សម្បូរ​បែប​មិន​ចេះ​ទើសភ្នែក​ឡើយ ទើប​លោក​នៅ​តែ​ឈរ​លើ​ចំណុច​ល្បីល្បាញ »​។  យុវតី​ស​ម្ជ​ស្ស ទេពី សិស្ស​វិទ្យាល័យ​ស​ន្ឋ​រ​ម៉ុ​ក​និយម​ចូល​ចិត្តការ​បង្ហាញ​សកម្មភាព​នានា​របស់​តារាចម្រៀង​មាស សុខ​សោភា ។ នាង​និយាយ​ថា​«​បងស្រី​មាស សុខ​សោភា​មាន​សំឡេង​ពីរោះ​ចេះ​ថ្នម ហើយ​បើ​ច្រៀង​បទ​ពី​ដើម​វិញ​ពីរោះ​ណាស់។ ផេ​ក​របស់​គាត់​ក៏​មាន​អ្នក​ចូល​មើល​រាប់រយ​រាប់​ពាន់​នាក់ ហើយ​នាង​ខ្ញុំ​ដឹង​ច្រើន​សកម្មភាព​ទៅ​ទីណា​របស់​មាស សុខ​សោភា​គាត់​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ជា​និច្ច »។ កញ្ញា​​សុខ ពិសី បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​មិត្ត​យុវវ័យ​ដែល​ស្រឡាញ់​គាំទ្រ​ចំពោះ​នាង មិន​ថា​ធ្វើ​អ្វី ទៅ​ទីណា កន្លែង​ណា គឺ​ពួក​គេ​ដឹង​ទាំងអស់ ។ លើស​ពី​នេះ​មាន​ខ្លះ​តាម​ជូន​បាច់ផ្កា កាដូ ប្លែក​ៗ​ដល់​នាង​ជា​កម្លាំងចិត្ត ។ ការ​បង្កើត​ផេ​ក​ហ្វេ​សប៊ុក​នេះ​កញ្ញា​សុខ ពិសី​ថា​ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់​នាង​បានដឹង​ទាំង​សកម្មភាព​សិល្បៈ ទាំង​ជីវិត​ឯកជន ដោយ​នាង​តែងតែ​ប្រាប់​មុន​ជា​និច្ច ។ នាង​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក៏​ជូនដំណឹង​ក្នុង​ផេ​ក ឲ្យ​អ្នកគាំទ្រ​ដឹង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ