សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ជូនអំណោយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អម​ដោយ​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

យោង​តាម​របាយ​ការ​របស់​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​ដែល​សុទ្ធ​សឹង​ជា​លំនៅ​ឋាន​សង់​ឡើង​អំពី​ឈើ​ប្រក់ស​ង្ក័​សី​នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។ករណី​អគ្គិភ័យ​នេះ​មាន​រយៈពេល​១​ម៉ោង​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​អស់​ជា​ច្រើន​ខ្នង​ផ្ទះ ដោយ​កម្លាំង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២៧​គ្រឿងក្នុង​នោះ​៥​គ្រឿង មក​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២​គ្រឿង​ទៀត​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃខែ​ដដែល ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អគ្គិភ័យ​នោះ​បាន​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​អគ្គិភ័យ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ចុះ​អន្តរាគមន៍​ព្រោះ​ស្ថានភាព ផ្លូវ​នៅ​តំបន់​កើតហេតុ​ជា​ផ្លូវ​មាន​លក្ខណៈ តូច​ចង្អៀត​ពិបាក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ដល់ ។ ចំណែកឯ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​កម្លាំង​ជំនាញ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយ​រង​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ពេល​ក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ