ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សំណេះសំណាល​សមាជិក​គណបក្ស​ប្រជាជន​ស្រុក​ទឹកឈូ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹកឈូ​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០១៨ មានកម្ម​វិធី​ជួប​សំណេះសំណាល​សមាជិក​គណបក្ស​ប្រជាជន​ទូ​ទាំង​ស្រុក​ទឹកឈូ ក្រោម​អធិបតីភាព​លោក​ជាវ​តា​យ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត…

ខេត្តកំពត​ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ទឹកឈូ​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០១៨ មានកម្ម​វិធី​ជួប​សំណេះសំណាល​សមាជិក​គណបក្ស​ប្រជាជន​ទូ​ទាំង​ស្រុក​ទឹកឈូ ក្រោម​អធិបតីភាព​លោក​ជាវ​តា​យ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត លោក អុឹង ម៉េ​ង​ហ៊ួ អនុប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត​ និង​ជា​ប្រធាន​គណៈ​ប្រចាំការ និង​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​បក្ស​ប្រជាជន​ទូ​ទាំង​ខេត្ត​បាន​ចូលរួម សរុប​សមាជិក​ប្រមាណ​ជាង​៤០០​នាក់ ។ បន្ទាប់​ពី​លោក នាក់ សុវណ្ណ​រី ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​ទឹកឈូ ឡើង​ធ្វើ​របាយការណ៍​ជំរាប​ជូន​ថ្នាក់ដឹកនាំ​បក្ស​និង​សមាជិក​បក្ស​ទូ​ទាំង​ស្រុក​រួច​មក លោក ជាវ តា​យ សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត បាន​ឡើង​ថ្លែង​មតិ​សំណេះសំណាល​ដល់​ថ្នាក់ដឹកនាំ​បក្ស​ទូ​ទាំង​ស្រុក និង​សមាជិក​បក្ស​មូលដ្ឋាន​ទូ​ទាំង​ស្រុក​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ស្ថេ​រ​ភាព​ភាព​នយោបាយ​ជាតិ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន លើ​គ្រប់​វិស័យ​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ កំណើន​សេដ្ឋកិច្ចជាតិ មានការ​កើន​ឡើងជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ នេះ​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ គោលនយោបាយ​ដឹកនាំ​ត្រឹមត្រូវ​បាន​ប្រែក្លាយ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​មក​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​ជាមួយ​គ្នា​នេះ​ដែរ លោក​ ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត បាន​ក្រើនរំលឹក ដល់​មន្ត្រី​បក្ស​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​ទាំងអស់ សូមកុំចាញ់​បោក​ការ​ឃោសនា​ញុះញង់​ពី​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​បំផ្លាញជាតិ មិន​ឲ្យ​បងប្អូន​ទៅ​បោះ​ឆ្នោត ​ឬ​ឃោសនា​ឲ្យ​បងប្អូន​ធ្វើ​ឲ្យ​រំខាន​ដល់​កា​រិ​យាល័យ​បោះ​ឆ្នោត​ជាដើម​។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​គ្នា​​ចាំ​យ៉ាង​ច្បាស់​ថា​ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨​ ខាង​មុខ​នេះ​នឹង​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ទាំងអស់​គ្នា ។ ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ ​មានការ​ចូលរួម​ពី​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក ចុះ​ជួយ​ឃុំ មន្ត្រី​សាខា​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ សរុប​ប្រមាណ​ជាង​៤០០​នាក់ ដោយបាន​ផ្តល់​ថវិកា​ជូន​ក្នុង​ម្នាក់​ៗ ២​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ